#រូបត្លុកនយោបាយ៖«ឈ្នះដោយកំសាក»

សូមប្រិយមិត្តចូលរួមដាក់ចំណងជើងឱ្យរូបត្លុកនេះទាំងអស់គ្នា!

លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានលើកឡើងនៅចំពោះមុខពលរដ្ឋរងគ្រោះពីទឹកជំនន់នៅខេត្តពោធិ៍សាត់ កាលពីថ្ងៃទី៥វិច្ឆិកាថា អតីតប្រធានគណបក្សសង្គ្រោះជាតិលោក សម រង្ស៊ី បានបង្កើតរដ្ឋាភិបាលនៅក្រៅប្រទេស ដោយសារតែប្រកួតនយោបាយចាញ់ឪពុករបស់លោក។ លោក ហ៊ុន ម៉ាណែត បានបន្តថា លោក សម រង្ស៊ី ក៏មិនអាចប្រកួតនយោបាយឈ្នះលោក ដែលជាអ្នកនយោបាយជំនាន់ក្រោយដែរ។

ក្រុមគណបក្សប្រឆាំងបានឆ្លើយតបថា អំណាចរបស់លោក ហ៊ុន សែន មិនមែនកើតចេញពីការប្រកួតនយោបាយដោយសុច្ចរិត ស្របតាមរដ្ឋធម្មនុញ្ញទេ។ អតីតកម្មាភិបាលខ្មែរក្រហមរូបនេះ បានដណ្ដើមតំណែងនាយករដ្ឋមន្ត្រី ដោយធ្វើរដ្ឋប្រហារទម្លាក់រដ្ឋាភិបាលឈ្នះឆ្នោតរបស់សម្ដេចក្រុមព្រះ នរោត្តម រណឫទ្ធិ កាលពីឆ្នាំ១៩៩៧។

ក្រោយមកទៀត លោក ហ៊ុន សែន បានធ្វើទុក្ខបុកម្នេញគ្រប់រូបភាព រួមទាំងចាប់ចងអ្នកគាំទ្រ និងមន្ត្រីគណបក្សប្រឆាំងដាក់ពន្ធនាគារ រំលាយគណបក្សសង្គ្រោះជាតិ ដែលធ្វើឲ្យថ្នាក់ដឹកនាំគណបក្សនេះ ត្រូវភៀសខ្លួនទៅនៅក្រៅប្រទេស។

អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិលោក ថម អែនឌ្រូ (Tom Andrews) បានជំរុញឲ្យលោក ហ៊ុន ម៉ាណែត បើកឲ្យថ្នាក់ដឹកនាំគណបក្សប្រឆាំងវិលចូលស្រុក និងឲ្យគណបក្សសង្គ្រោះជាតិដំណើរការឡើងវិញ ដើម្បីចូលរួមការបោះឆ្នោតនៅឆ្នាំ២០២៧ និងឆ្នាំ២០២៨ ទើបការប្រកួតប្រជែងនយោបាយនេះ អាចត្រឹមត្រូវ និងយុត្តិធម៌៕

#នេះជាគំនិតរបស់អ្នកគូររូបត្លុក!

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។