ក្រសួង​សុខាភិបាល​សង់​អគារ​ចត្តាឡីស័ក​ចំនួន ៤ សម្រាប់​ពលរដ្ឋ​ខ្មែរ​មក​ពី​ក្រៅ​ប្រទេស

ដោយ ទីន ហ្សាការីយ៉ា
2020-11-06
Share
មណ្ឌល​សុខភាព ចាក់អង្រែ មណ្ឌល​សុខភាព ចាក់អង្រែ ដែល​ជា​ទីតាំង​​ធ្វើ​ចត្តាឡីស័ក​មួយ​កន្លែង សម្រាប់​ដាក់​​អ្នក​ប្រឈម​ការ​ឆ្លង​មេរោគ​កូវីដ-១៩ ក្នុង​ចំណោម​ទីតាំង​មួយ​ចំនួន​ទៀត នៅ​រាជធានី​ភ្នំពេញ។
រូប៖ ពលរដ្ឋ

ក្រសួង​សុខាភិបាល សហការ​ជាមួយ​សាលា​រាជធានី​ភ្នំពេញ សង់​មណ្ឌល​ចត្ដាឡីស័ក ចំនួន៤ អគារ លើ​ផ្ទៃ​ដី​ប្រមាណ ១ហិកតារ ស្ថិត​នៅ​ភូមិ​ផ្សារ​លិច សង្កាត់​ព្រែក​ព្នៅ ខណ្ឌ​ព្រែកព្នៅ រាជធានី​ភ្នំពេញ។

អគារ​ចត្តាឡីស័ក​នេះ បាន​សាងសង់​កាល​ពី​ខែកញ្ញា ហើយ​នឹង​ដាក់​ឱ្យ​ប្រើប្រាស់​នៅ​ចុង​ខែ​ធ្នូ ឆ្នាំ២០២០ខាងមុខ ក្រោយ​ពី​សង់​រួច​រាល់។ អគារ​នេះ អាច​ដាក់​មនុស្ស​បាន ៤៦០នាក់។ ក្រសួងក៏នឹងមានផែនការពង្រីកអគារចំនួន២ ទៀត ដើម្បី​ដាក់​មនុស្ស​សម្រាប់​ធ្វើ​ចត្ដាឡីស័ក​ឱ្យ​បាន ៨០០នាក់ ដែល​ចំណាយ​ថវិកា​សរុប​ជិត ៨០ម៉ឺន​ដុល្លារ ( ៧៩ម៉ឺន​ដុល្លារ) ជា​ថវិកា​របស់​រដ្ឋាភិបាល។

ដោយឡែក មន្ទីរពេទ្យ​សម្រាប់​ព្យាបាល​ជំងឺ​កូវីដ១៩ វិញ មាន​ដូច​ជា នៅ​មន្ទីរ​ពេទ្យ​មិត្រភាព ខ្មែរ-សូវៀត (មាន​បន្ទប់ VIP និង​សង្គ្រោះ​បន្ទាន់), មណ្ឌលសុខភាព​ចក្រ​អង្រែ​ក្រោម, និង​នៅ​មជ្ឈមណ្ឌល​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​កម្ចាត់​មេរោគ​របេង និង​ហង់សិន ជា​ដើម (មាន​អគារ​សង្គ្រោះ​បន្ទាន់)

របាយការណ៍​របស់​ក្រសួង​សុខាភិបាល ឲ្យ​ដឹង​ថា គិត​ត្រឹម​ព្រឹក​ថ្ងៃ​ទី៥ ខែ​វិច្ឆិកា ឆ្នាំ២០២០ មាន​អ្នក​ឆ្លង​ជំងឺ​កូវីដ-១៩ សរុប​ចំនួន ២៩២នាក់ (ស្ត្រី ៦០នាក់ ប្រុស ២៣២នាក់) ក្នុង​នោះ អ្នក​ព្យាបាល​ជា​សះ​ស្បើយ​សរុប ២៨៦នាក់ និង អ្នក​សម្រាក​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ​មិត្តភាព​ខ្មែរ-សូវៀត រាជធានី​ភ្នំពេញ ចំនួន ៦នាក់៕

 

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)

មើល​មតិ​ទាំង​អស់.

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

គេហទំព័រ​ទាំងមូល