រថយន្ត​ដឹក​ជ្រូក​មួយ​គ្រឿង​ពី​ប្រទេស​វៀតណាម​ត្រូវ​បាន​ឃាត់​ទុក​ដោយ​សង្ស័យ​ថា​ផ្ទុក​ជំងឺ

ដោយ ម៉ៅ សុធានី
2019-05-18
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
RFA
RFA
RFA

អគ្គនាយកដ្ឋាន​សុខភាព​សត្វ និង​ផលិតកម្ម សហការ​គ្នា​ជាមួយ​សមត្ថកិច្ច​ពាក់ព័ន្ធ នៅ​ខេត្ត​កំពង់ចាម បាន​ចាប់​ឃាត់​រថយន្ត​ដឹក​ជ្រូក​មួយ​គ្រឿង​ពី​ប្រទេស​វៀតណាម កាលពី​ថ្ងៃ​ទី​១៦ ខែ​ឧសភា ដោយ​សង្ស័យ​ថា មាន​ជំងឺ​ប៉េស្ត​ជ្រូក អាហ្វ្រិក (African Swine Fever)

កាសែត​ក្នុងស្រុក​ចុះផ្សាយ​នៅ​ថ្ងៃ​នេះ​ថា សមត្ថកិច្ច​បាន​ឃាត់ទុក​រថយន្ត​និង​សត្វ​ជ្រូក​ចំនួន​១៨​ក្បាល​នេះ នៅ​ការិយាល័យ​ផលិតកម្ម និង​បសុព្យាបាល​ខេត្ត​កំពង់ចាម។ សមត្ថកិច្ច កំពុង​រង់ចាំ​លទ្ធផល​ធ្វើ​កោសល្យវិច័យ ពី​វិទ្យាស្ថាន​ស្រាវជ្រាវ​បសុព្យាបាល​។​

អាស៊ីសេរី មិន​អាច​ទា​ព​សត្វ និង​ផលិតកម្ម​សត្វ ក្នុង​ខេត្ត​កំពង់ចាម ដើម្បី​បញ្ជាក់​ពី​បញ្ហា​នេះ បាន​នៅឡើយ​ទេ​។

ប៉ុន្តែ​ក្រសួងកសិកម្ម​ធ្លាប់​ទទួល​ស្គាល់​ថា ជំងឺ​ប៉េស្ត​ជ្រូក​អាហ្វ្រិក (African Swine Fever) បាន​ផ្ទុះឡើង​ដំបូង កាលពី​ពាក់​កណ្ដាល​ខែ​មីនា ក្នុងស្រុក​អូរយាដាវ ខេត្ត​រតនគិរី ដែល​ស្ថិត​នៅ​ជាប់​នឹង​ព្រំប្រទល់ ខេត្ត​យ៉ាឡាយ របស់​ប្រទេស​វៀតណាម​។ ទោះ​យ៉ាង​នេះ​ក្តី ក្រសួងកសិកម្ម និង​អាជ្ញាធរ​ពាក់ព័ន្ធ នៅ​មិនទាន់​បញ្ជាក់​ថា តើ​ករណី​ផ្ទុះ​ជំងឺ​ប៉េស្ត​ជ្រូក​អាហ្វ្រិក​នេះ បង្កឡើង​ដោយ​ការ​បណ្ដែតបណ្ដោយ​ឱ្យ​មានការ​នាំចូល​ជ្រូក​ពី​ប្រទេស​វៀតណាម​នោះ​ទេ​។ ទោះជា​យ៉ាង​នេះ​ក្តី រហូតមកដល់​ពេលនេះ នៅ​មិន​ទាន់​មាន​ព័ត៌មាន​ណា ថា​ជំងឺ​ជ្រូក​នេះ រាលដាល​ទៅ​ខេត្ត​ផ្សេងទៀត​នៅឡើយ​ទេ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល