អាជ្ញាធរថៃនឹងមិនអនុញ្ញាតឱ្យប្រជាពលរដ្ឋខ្មែរ ចូលទៅដឹកជញ្ជូន និងត្រួតពិនិត្យទំនិញនៅផ្សាររោងក្លឿ (Rong Kluea) ដែលស្ថិតនៅជាប់ព្រំដែនប្រទេសទាំងពីរទៀតនោះទេ ចាប់ពីថ្ងៃអាទិត្យ ទី១០ មករា តទៅ។ អាជ្ញាធរថៃថា មូលហេតុនៃការផ្អាកនេះ ព្រោះថៃកំពុងផ្ទុះរាលដាលជំងឺកូវីដ-១៩ ជាថ្មីម្ដងទៀត។
អាជ្ញាធរក្រុងប៉ោយប៉ែតឱ្យដឹងតាមសេចក្ដីជូនដំណឹងនៅថ្ងៃទី០៦ មករា ថា អាជ្ញាធរនឹងផ្អាកការបំពេញបែបបទសម្រាប់ពលរដ្ឋដែលចេញចូលផ្សាររោងក្លឿ ចាប់ពីទី៨ មករា នេះតទៅ។ អាជ្ញាធរជំរុញឱ្យពលរដ្ឋខ្មែរដែលជាអាជីវករកំពុងស្នាក់នៅប្រទេសថៃ និងនៅក្នុងផ្សាររោងក្លឿទាំងអស់ ចូលរួមសហការ និងអនុវត្តវិធានការនានារបស់រដ្ឋាភិបាលថៃ ដើម្បីបង្ការ និងទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩។
សូមស្ដាប់បទសម្ភាសន៍ជាមួយលោក ឌិន ពុទ្ធិ ដែលជាប្រធានសមាគមពង្រឹងសេដ្ឋកិច្ចក្រៅប្រព័ន្ធកម្ពុជា ដូចតទៅ៖
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
