កឹម សុខា និង សម រង្ស៊ី គ្រោង​ធ្វើ​សន្និសីទ​កាសែត​រួម​គ្នា

គណបក្ស​សិទ្ធិ​មនុស្ស​បាន​ប្រកាស​ឲ្យ​ដឹង​ថា ប្រធាន​គណបក្ស​សិទ្ធិ​មនុស្ស គឺ​លោក កឹម សុខា និង​លោក សម រង្ស៊ី ប្រធាន​គណបក្ស​សមរង្ស៊ី គ្រោង​នឹង​ធ្វើ​សន្និសីទ​កាសែត​រួម​គ្នា​មួយ​នៅ​ថ្ងៃ​ទី​១៥ ខែ​មករា​នេះ វេលា​ម៉ោង​៩​ព្រឹក​នៅ​ឯ​ទីស្នាក់ការ​របស់​គណបក្ស​សមរង្ស៊ី​នា​ទីក្រុង​ភ្នំពេញ។

នៅ​ក្នុង​លិខិត​ផ្ញើ​ជូន​អ្នក​សារព័ត៌មាន​បាន​បញ្ជាក់​ឲ្យ​ដឹង​ថា ប្រធានបទ​សម្រាប់​សន្និសីទ​កាសែត​នៅ​ថ្ងៃ​នោះ​នឹង​និយាយ​អំពី​ការចង​សម្ព័ន្ធភាព​រវាង​គណបក្ស​សិទ្ធិ​មនុស្ស​និង​លោក សម រង្ស៊ី៕