ប្រទេស​ចំនួន​៣៦​បង្ហាញ​ក្តី​កង្វល់​លើ​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា

ដោយ អ៊ុំ រង្សី
2016-09-14
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
កម្លាំង​ប្រដាប់​អាវុធ​សម្រុក​ចូល​ទីស្នាក់ការ​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ថ្ងៃ​ទី​២៦ ខែ​ឧសភា ឆ្នាំ​២០១៦។
កម្លាំង​ប្រដាប់​អាវុធ​សម្រុក​ចូល​ទីស្នាក់ការ​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ថ្ងៃ​ទី​២៦ ខែ​ឧសភា ឆ្នាំ​២០១៦។
Photo: RFA

ប្រទេស​ចំនួន​៣៦ ដែល​ជា​សមាជិក​នៃ​សហភាព​អឺរ៉ុប សហរដ្ឋ​អាមេរិក និង​ប្រទេស​មួយ​ចំនួន​ទៀត​នៅ​ថ្ងៃ​ទី​១៤ ខែ​កញ្ញា បាន​ចេញ​សេចក្តី​ប្រកាស​រួម​គ្នា​មួយ​បង្ហាញ​ពី​កង្វល់​លើ​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា។ សេចក្តី​ប្រកាស​នេះ លើក​ឡើង​ថា ការ​ធ្វើ​ទុក្ខបុកម្នេញ​របស់​រដ្ឋាភិបាល​លើ​បក្ស​ប្រឆាំង និង​ការ​រឹតត្បិត​លើ​សិទ្ធិ​សេរីភាព​ក្នុង​ការ​សម្ដែង​មតិ​របស់​ពលរដ្ឋ សិទ្ធិ​ធ្វើ​ការ​ប្រមូល​ផ្តុំ​គ្នា​ដោយ​សន្តិភាព​នៅ​ក្នុង​ឆ្នាំ​នេះ កាន់​តែ​មាន​ស្ថានភាព​ធ្ងន់ធ្ងរ។

សេចក្តី​ប្រកាស​បាន​បង្ហាញ​ពី​កង្វល់​លើ​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា របស់​ប្រទេស​ចំនួន​៣៦ ដែល​មាន​ប្រទេស​អាល់បានី (Albania) អូស្ត្រាលី (Australia) ជប៉ុន (Japan) កាណាដា (Canada) ម៉ាសេដូនី (Macedonia) ន័រវេសន៍ (Norway) ស្វីស (Switzerland) អ៊ុយក្រែន (Ukraine) និង​ប្រទេស​ចំនួន ២៨​ទៀត​ដែល​ជា​សមាជិក​នៃ​សហភាព​អឺរ៉ុប និង​សហរដ្ឋ​អាមេរិក។

សេចក្តី​ប្រកាស​នេះ ត្រូវ​បាន​ប្រកាស​ឡើង​តាម​រយៈ​ក្រុមប្រឹក្សា​សិទ្ធិ​មនុស្ស​របស់​អង្គការ​សហប្រជាជាតិ នៅ​ទីក្រុង​ហ្សឺណែវ នៃ​ប្រទេស​ស្វីស។

សេចក្តី​ប្រកាស​របស់​ក្រុម​ប្រទេស​ទាំង​៣៦ នេះ បាន​បង្ហាញ​ក្តី​កង្វល់​ចំពោះ​ការ​កើន​ឡើង​នៃ​ភាព​តានតឹង​នយោបាយ​នៅ​កម្ពុជា កំពុង​គំរាម​កំហែង​ដល់​សកម្មភាព​ស្រប​ច្បាប់​របស់​គណបក្ស​ប្រឆាំង និង​អង្គការ​មិន​មែន​រដ្ឋាភិបាល ដែល​ធ្វើ​ការ​ផ្នែក​សិទ្ធិ​មនុស្ស។

ជាង​នេះ​ទៀត សេចក្តី​ប្រកាស​ដដែល​មើល​ឃើញ​ថា ស្ថានភាព​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា ដោយសារ​មាន​ការ​ប្ដឹង​ទៅ​តុលាការ​ដោយ​មិន​ទំនង ប្រឆាំង​នឹង​អ្នក​រិះគន់​រដ្ឋាភិបាល ព្រម​ទាំង​បាន​បង្ហាញ​កង្វល់​ដូច​គ្នា​នេះ​ផង​ដែរ​ពី​ស្ថានភាព​នៃ “វប្បធម៌​សន្ទនា” រវាង​គណបក្ស​នយោបាយ​ធំ​ជាង​គេ​ទាំង​ពីរ​ដែល​ឈប់​មាន​ដំណើរ​ទៅ​មុខ។

ក្រៅ​ពី​បង្ហាញ​កង្វល់​លើ​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា ហើយ បណ្ដា​ប្រទេស​ទាំងអស់​នេះ​ក៏​បង្ហាញ​ការ​សោកស្ដាយ​ចំពោះ​ការ​ធ្វើ​ឃាត​លោក​បណ្ឌិត កែម ឡី ដែល​ជា​អ្នក​ធ្វើ​អត្ថាធិប្បាយ និង​ជា​អ្នក​វិភាគ​ម្នាក់។ បន្ថែម​ពី​នេះ សេចក្តី​ប្រកាស​នេះ​បាន​កត់​សម្គាល់​ឃើញ​ដែរ​ថា បទឧក្រិដ្ឋ​នេះ​នាំ​ឲ្យ​សង្គម​ស៊ីវិល និង​សំឡេង​ឯករាជ្យ​នៅ​កម្ពុជា មាន​ការ​ភ័យ​ព្រួយ។

ឆ្លើយ​តប​នឹង​សេចក្តី​ប្រកាស​របស់​បណ្ដា​ប្រទេស​ទាំង​៣៦ ដែល​បង្ហាញ​ក្តី​កង្វល់​លើ​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា ត្រូវ​បាន​អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន មាន​ប្រសាសន៍​ថា រាល់​ការ​ព្រួយ​បារម្ភ​ពី​សភាពការណ៍​កម្ពុជា គឺ​ជា​សិទ្ធិ​របស់​បណ្ដា​ប្រទេស​ទាំងនោះ។ ប៉ុន្តែ​អ្នក​នាំ​ពាក្យ​គណបក្ស​កាន់​អំណាច​រូប​នេះ វាយ​តម្លៃ​ថា ការ​យល់​ឃើញ​នេះ គឺ​មិន​បាន​ផ្សារភ្ជាប់​ទៅ​នឹង​សភាពការណ៍​ពិត​របស់​កម្ពុជា នោះ​ឡើយ៖ «ចំពោះ​ខ្លឹមសារ​ពី​ការ​ព្រួយ​បារម្ភ​ស្ថានភាព​សិទ្ធិ​មនុស្ស​កម្ពុជា នេះ ខ្ញុំ​យល់​ថា បើ​យើង​ប្រៀបធៀប​រវាង​កម្ពុជា និង​បណ្ដា​ប្រទេស​មួយ​ចំនួន​ក្នុង​ចំណោម​បណ្ដា​ប្រទេស​ដែល​ព្រួយ​បារម្ភ គឺ​ស្ថានភាព​សិទ្ធិ​មនុស្ស​កម្ពុជា ប្រសើរ​ឡើង ហើយ​ការ​កិច្ចការ​វាយ​តម្លៃ​នេះ គឺ​មិន​ទាន់​ត្រូវ​នឹង​សភាពការណ៍​ជាក់ស្តែង និង​គ្មាន​សត្យានុម័ត​ត្រឹមត្រូវ​នោះ​ឡើយ»

អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន បាន​ស្នើ​ទៅ​ក្រុម​បណ្ដា​ប្រទេស​ទាំងនោះ ត្រូវ​ចុះ​មក​សិក្សា​ពី​កម្ពុជា ផ្ទាល់ មិន​មែន​វាយ​តម្លៃ​ដោយ​មិន​បាន​ស្គាល់​ពី​កម្ពុជា ច្បាស់​នោះ​ទេ ព្រោះ​រាល់​បញ្ហា​ទាំងអស់​ដែល​កើត​ឡើង ត្រូវ​តែ​អនុវត្ត​ទៅ​តាម​ច្បាប់​កម្ពុជា។

ទោះ​បី​ជា​យ៉ាង​ណា សេចក្តី​ប្រកាស​របស់​បណ្ដា​ប្រទេស​ទាំង​៣៦ នេះ ក៏​បាន​អំពាវនាវ​ឲ្យ​អាជ្ញាធរ​កម្ពុជា ត្រូវ​ធានា​ឲ្យ​មាន​បរិយាកាស​ដោយ​មាន​ភាព​អនុគ្រោះ និង​ប្រកប​ដោយ​សុវត្ថិភាព​សម្រាប់​សង្គម​ស៊ីវិល និង​អ្នក​ការពារ​សិទ្ធិ​មនុស្ស​កម្ពុជា។ ជាង​នេះ​ទៀត ក៏​បាន​ជំរុញ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា បន្ត​ឡើង​វិញ​នូវ​ការ​សន្ទនា​នយោបាយ ដើម្បី​បន្ថយ​ការ​កើន​ឡើង​នៃ​ភាព​តានតឹង ហើយ​បង្កើន​ការ​ទុក​ចិត្ត​គ្នា ដែល​ធានា​ដល់​ការ​គោរព​យ៉ាង​ពេញលេញ​ចំពោះ​សិទ្ធិ​មនុស្ស រួម​ទាំង​សេរីភាព​នៃ​ការ​បញ្ចេញ​មតិ សេរីភាព​នៃ​ការ​ចងក្រង​គ្នា​ជា​ក្រុម ជា​សមាគម និង​សេរីភាព​ក្នុង​ការ​ប្រមូល​ផ្តុំគ្នា។

នៅ​ក្នុង​សេចក្តី​ប្រកាស​ដដែល ក៏​បាន​អំពាវនាវ​ឲ្យ​មាន​ការ​ស៊ើប​អង្កេត​ពេញលេញ និង​ដោយ​តម្លាភាព ចំពោះ​ការ​ស្លាប់​របស់​លោក​បណ្ឌិត កែម ឡី ឲ្យ​បាន​ឆាប់​រហ័ស​ផង​ដែរ។ បន្ថែម​ពី​នេះ ក៏​អំពាវនាវ​ឲ្យ​ប្រទេស​កម្ពុជា គោរព​តាម​ការ​ប្ដេជ្ញា​ចិត្ត​របស់​ខ្លួន​ចំពោះ​ប្រជាជន​កម្ពុជា និង​សហគមន៍​អន្តរជាតិ ធានា​លើ​ការ​បោះឆ្នោត​ដោយ​សេរី យុត្តិធម៌ និង​ស្រប​ច្បាប់។ បណ្ដា​ប្រទេស​ទាំងនេះ ក៏​បាន​ប្រកាស​ត្រៀម​ខ្លួន​ជា​ស្រេច​ក្នុង​ការ​ជួយ​ប្រទេស និង​ប្រជាជន​កម្ពុជា ក្នុង​ការ​ដោះស្រាយ​កង្វល់​ទាំងនេះ​តាម​លក្ខណៈ​ស្រប​តាម​ច្បាប់​អន្តរជាតិ​ស្ដីពី​សិទ្ធិ​មនុស្ស​ផង​ដែរ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (10)
Share

Small CCP radical group fear themselves in 2018

Last tmil dictator on earth"HunSen" will join comradeship Saddam&Gaddafi's hell club...the whole world predicting tmil HunSen will eliminated by his best associated who working closer to him"knew him well...CCC&VNVNVN",if this tmil HS ex.vietminh guerrilla try to make a big mistake in this time...there the whole entirely tmil HunSen's family will pass with a secret code hell club after 37+years brutal rule"hellhole without return 4 ever".

Sep 16, 2016 05:28 PM

Bun Nang Lay

ពី Long Beach CA.

Listen Sok Isan, រឿងនេះវាមិនមែនជារឿងរបស់រដ្ឋាភិបាលលោកទៀតទេ តែអំពើឃោរឃៅរបស់របបហ៊ុន សែនប្រព្រឹត្តកន្លងមកវាធ្ងន់ពេក ដូច្នេះរឿងរំលោភច្បាប់សិទ្ធិមនុស្ស វាធ្លាក់ទៅក្នុងកណ្តាប់ដៃសមាជិកសហភាពអឺរ៉ុបនឹងសហរដ្ឋអាមេរិកជាអ្នកទទួលបន្ទុករកយុត្តិធម៍ជូនខ្មែរដែលរងគ្រោះដោយសារពួកលោក ហើយលោកសុក អីសានក៍រាប់ថាជាជនជាប់ចោទម្នាក់ដែរ ។ រឿងនេះមិនមែនជារឿងលេងសើចទេ សូមលោកជ្រាប បើលោកចង់ដឹងច្បាស់ លោកអាចsearch on NGOs report stated about Human Right violation and read some articles relating to human right in Cambodia Constitution before you talk. I heard every time you talk, you always compare one situation in Cambodia to another issue in other country, that make me sick in my stomach.

Sep 16, 2016 04:10 AM

ភវវ្ម័ន

ពី បាវិត ស្វាយ​រៀង​

ភាសាលោក សុខ ឥសាន ជាភាសាដោះសារមិនទទួលខុស ទង្វើរំលោភបំពានដ៏ថោកទាបដោយឥតអៀនខ្មាស់ ! សុខឥសាន អាចបោកបំភាន់ប្រមាថប្រជាជនដែលខ្វះការយល់ដឹងមិនបានទទួលព័ត៌មានគ្រប់គ្រាន់បាន តែមិនអាច បោកបំភាន់មតិមហាជនខ្មែរ ប្រមាថដល់អន្ដរជាតិ ជាង៣៦ប្រទេសបានទេ វាហួសហេតុពេកហើយ ឥតសានចោទប្រមាថគេវាយតម្លៃមិនទាន់ត្រូវនឹងសភាពការណ៍ជាក់ស្តែង និងគ្មានសត្យានុម័តត្រឹមត្រូវ! ពាក្សនេះឃ្លានេះវាគួរតែគេឲ្យលោកសុខឥសាន បក្សប្រជាជនលោកហ៊ុនសែនខ្លួនឯង ទទួលយកទៅវិញទេ»។
ជាជំហានទី១ ដែលប្រទេសទាំង៣៦ បង្ហាញក្តីកង្វល់លើស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា បន្ទាប់ពីសភា សហរដ្ឋអាមេរិក ចេញសេចក្ដីសម្រេចលេខ ៧២៨ ស្តីពីប្រជាធិបតេយ្យ សិទ្ធិមនុស្ស និងនីតិរដ្ឋនៅកម្ពុជាស្របតាមកិច្ចព្រមព្រៀងសន្ដិភាពដើម្បីថ្កោលទោសគ្រប់ទម្រង់នៃការប្រើអំពើហិង្សាខាងផ្នែក នយោបាយ និងការដាក់ទណ្ឌកម្មចំពោះអំពើរំលោភសិទ្ធិមនុស្សដែលកំពុងកើតមាននៅ កម្ពុជា ។
ជំហានទី២ គឺការដាក់ទណ្ឌកម្មថ្កោលទោសរបប គណបក្សប្រជាជនលោកហ៊ុនសែន ចំពោះអំពើរំលោភច្បាប់ រំលោភសិទ្ធិសេរីភាព លិទ្ធិប្រជាធិបតេយ្យ ។ នៅពេលដែលប្រទេសប្រជាធិបតេយ្យទាំងអស់ប្រកាសដកជំនួយសេដ្ឋកិច្ចទាំងស្រុងពីប្រទេសកម្ពុជា ប្រទេសកម្ពុជានឹងធ្លាក់ទៅស្ថានភាព នាទសវត្សរ៍ទី៨០ (១៩៧៩ ដល់ ១៩៩០) បើដូច្នោះមែន នោះប្រជាជនខ្មែរនឹងមិនលើកលែងទោសចំពោះ គណបក្សប្រជាជនលោកហ៊ុនសែន សុខឥសានជាដាច់ខាត! គេគួររំឭកដែរថាប្រទេសភូមានាទសវត្សរ៍ ១៩៩០ ត្រូវទទួលទណ្ឌកម្មសេដ្ឋកិច្ច គឺក្នុងរយៈពេលតែ ១យប់១ថ្ងៃ ប្រទេសប្រកាន់លិទ្ធិប្រជាធិបតេយ្យទាំងអស់ បានដក ក្រុមហ៊ុន ធានាគារ និងស្ថាប័នអង្គការសង្គមស៊ីវិលរបស់គេទៅវិញអស់ ធ្វើឲ្យប្រទេសភូមាមានតែប្រទេសចិន១គត់ធ្វើវិនិយោគទុននៅភូមា……

Sep 14, 2016 10:12 PM

អ្នក​អាន​អនាមិក

គិតទីពិបាកដែរ ដែលស្មានថាប្រទេសគេឆ្លាត តាមពិតទៅអត់ដឹង​អត់​ចេះអត់ឆ្លាតដូចប៉ាទេសខ្មែរទេ ជិត៤០ប៉ាទេសសុត​តែអត់ចេះ​ដូចៗ​គ្នា មិនបាច់មកខ្វល់អារឿងបាំទេសខ្មែរទេ បើអន្យាយពីសិទ្ធនៅ​ស្រុក​ខ្មែររាល់ង៉ៃនេះគឺហូរហៀរពេញផ្លូវសឹងថារកកន្លែងដើរគ្មានផង ​អ្នក​ណា​​ចង់បាញ់ៗទៅ ចង់ជេរៗទៅ ចង់កាប់ឈើកាប់ទៅ ចង់លក់ភ្នំ​លក់​ទៅ ចង់ទាត់រាស្រ្តទាត់ទៅ ចង់ដឹករាស្រ្តទៅចាក់ចោល​ក្នុងដុប​ចាក់ទៅ ចង់ចាប់ដាក់គុកដាក់ទៅ ចង់ក្រាញអាណាច៤០ឆ្នាំក្រាញ​ទៅ ចង់បូមខ្សាត់បំបាក់ជ្រាំងបូមទៅ ចង់ធើអីធើទៅ គឺមានសិទ្ធ​បរិបូរណ៌ណាស់ស្រុកខ្មែរាល់ង៉ៃនេះនុះ មិនបាច់អស់លោកសាមសែ​សិបប៉ាំទេសមកព្រួយមកខ្វល់រឿងខ្មែរទេ ព្រោះអ្នកដឹកនាំខ្មែរវាមហា​លោតផ្លោះណាស់ទៅហើយ ជយោអ្នកកាន់កាប់ប្រទេសខ្មែរដ៏ម​ហា​លោតផ្លោះ មហាហិនហោច!

Sep 14, 2016 09:32 PM

អ្នក​អាន​អនាមិក

យើងយល់ឃើញថា ប្រសិនបើប្រទេសមួយឬពីរគេមាន
កង្វល់លើបញ្ហាសិទ្ធិមនុស្សនៅកម្ពុជា យើងអាចថាប្រ
សាសន៍របស់​ លោក សុខ ឥសាន មានភាពសមរម្យខ្លះ
ប៉ុន្តែនេះមានប្រទេសដល់ទៅ៣៦​ ដែលក្នុងនេាះមានប្រ
ជប៉ុនផង ដែលគេសន្និដ្ឋានថាសិទ្ធិមនុស្សនៅប្រទេសយើងមានសភាពធ្ងន់ធ្ងរ ។​ យើងសូមអញ្ជើញ លោក
សុខ ឥសាន សម្រាន្តយប់នេះយកដៃគងថ្ងាសពិចារណា
បន្តិចលមើល មុននឹងមានប្រសាសន៍ផ្ដេសផ្ដាសបែបនេះ ។ ម៉្យាងទៀត យើងសង្កេតឃើញថានៅក្នុងគណ
បក្សប្រជាជនមានមនុស្សគ្រាន់បើជាងនេះច្រើនណាស់
មិនគួរទុកឲ្យ លោក សុខ ឥសាន នៅធ្វើអ្នកនាំពាក្យ
តទៅមុខទៀតឡើយ ៕

Sep 14, 2016 06:25 PM

មើល​មតិ​ទាំង​អស់.

គេហទំព័រ​ទាំងមូល