តំណាងការិយាល័យឧត្ដមស្នងការអង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា អ្នកស្រី វ៉ាន់ហ៊ី លី (Wan-Hea Lee) ប្រាប់វិទ្យុអាស៊ីសេរី តាមសារអេឡិចត្រូនិកនៅថ្ងៃទី៩ ឧសភា ថា អ្នកស្រីមិនយល់ថា យុទ្ធនាការថ្ងៃច័ន្ទពណ៌ខ្មៅ ជាការញុះញង់ឲ្យមានការធ្វើបដិវត្តដូចការលើកឡើងរបស់រដ្ឋាភិបាលកម្ពុជា នោះទេ។
ការបញ្ជាក់ជំហររបស់តំណាងការិយាល័យឧត្ដមស្នងការអង្គការសហប្រជាជាតិ គឺនៅខណៈសមត្ថកិច្ចរដ្ឋាភិបាល បង្ក្រាបទៅលើយុទ្ធនាការថ្ងៃច័ន្ទពណ៌ខ្មៅរបស់អង្គការសង្គមស៊ីវិល និងសកម្មជនដីធ្លី ដែលធ្វើឡើងដើម្បីទាមទារឲ្យមានការដោះលែងមន្ត្រីសិទ្ធិមនុស្ស ៤រូបនៃសមាគមការពារសិទ្ធិមនុស្សអាដហុក (ADHOC) និងមន្ត្រីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតមួយរូប ដែលកំពុងជាប់ឃុំ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
