សមាគម​គ្រូបង្រៀន​​ទាមទារ​ដំឡើង​ប្រាក់ខែ​គ្រូបង្រៀន​ឲ្យ​ស្មើ​ ១ភាគ ៤ នៃ​ប្រាក់ខែ​តំណាងរាស្ត្រ

ដោយ ថា ថៃ
2022.09.29
Share on WhatsApp
Share on WhatsApp
សមាគម​គ្រូបង្រៀន​​ទាមទារ​ដំឡើង​ប្រាក់ខែ​គ្រូបង្រៀន​ឲ្យ​ស្មើ​ ១ភាគ ៤ នៃ​ប្រាក់ខែ​តំណាងរាស្ត្រ សមាគម​គ្រូ​បង្រៀន​កម្ពុជា​ឯករាជ្យ​ ប្រារព្ធ​ពិធី​​អបអរសាទរ​ទិវា​គ្រូបង្រៀន នៅ​ទីលាន​ប្រជាធិបតេយ្យ ​នៅ​ថ្ងៃ​ទី៥ ខែតុលា ឆ្នាំ២០១៨។
រូបពីពលរដ្ឋ

សមាគម​គ្រូ​បង្រៀន​កម្ពុជា​ឯករាជ្យ​ អំពាវនាវ​ឲ្យ​លោកគ្រូ​អ្នកគ្រូ​ និង​មន្ត្រីរាជការ​គ្រប់​ជាន់ថ្នាក់ ​​ ចូលរួម​អបអរសាទរ​ទិវា​គ្រូបង្រៀន នៅ​ថ្ងៃ​ទី៥ ខែតុលា នៅ​ទីលាន​ប្រជាធិបតេយ្យ ​ដើម្បី​កែ​លម្អ កម្រិត​នៃ​ស្ថានភាព​គ្រូបង្រៀន ក្នុង​ការ​ចូលរួម​ធ្វើឲ្យ​ការ​អប់រំ​ទទួល​បាន​គុណភាព​។

សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ ​លើកឡើង​ក្នុង​សេចក្ដី​អំពាវនាវ​ថា ​ពិធី​នេះ ​ធ្វើ​ឡើង​ក្នុង​គោល បំណង​គោរព​នូវ​តួនាទី​ដ៏​សំខាន់​របស់​គ្រូបង្រៀន​ដែល​បាន​ផ្ដល់​ចំណេះដឹង​ដល់​កូនខ្មែរ​គ្រប់​កម្រិត​សិក្សា​ និង​ដើម្បី​ទាក់ទាញ​ការ​យក​ចិត្ត​ទុក​ដាក់​ពី​រដ្ឋាភិបាល។

ទិវា​គ្រូ​បង្រៀន​ពិភពលោក​ឆ្នាំ​នេះ សមាគម​គ្រូបង្រៀន កម្ពុជា​ឯករាជ្យ ទាមទារ​ឲ្យ​រដ្ឋាភិបាល ដោះស្រាយ​ចំនួន ៣ចំណុច​គឺ ដំឡើង​ប្រាក់​បៀវត្ស​មូលដ្ឋាន​អប្បបរមា​ជូន​គ្រូបង្រៀន​ក្នុង​មួយ​ខែ​ឲ្យ​ស្មើ​មួយ​ភាគ​បួន (/) នៃ​ប្រាក់ខែ​តំណាងរាស្ត្រ។ ក្រៅ​ពី​នេះ សមាគម ​ទាមទារ​ឲ្យ​រដ្ឋាភិបាល ផ្ដល់​សេរីភាព​ពេញ​លេញ​ដល់ ​លោកគ្រូ​អ្នកគ្រូ​ និង​បញ្ឈប់​ការ​រើសអើង​នៅ​កន្លែង​ការងារ និង​បញ្ចុះ​តម្លៃ​ប្រេង​សាំង​មក​នៅ​តឹ្រម ៤ពាន់​រៀល ព្រមទាំង​បញ្ចុះ​តម្លៃ​ទំនិញ​នៅ​លើ​ទីផ្សារ​មក​កម្រិត​សមរម្យ​មួយ។

អាជ្ញាធរ​រាជធានី​ភ្នំពេញ​សម្រេច​ជា​ផ្លូវការ កាល​ពី​ថ្ងៃ​ទី២៨ ខែកញ្ញា អនុញ្ញាត​ឱ្យ​សមាគម​គ្រូបង្រៀន រៀបចំ​ប្រារព្ធ​ទិវា​គ្រូបង្រៀន​នៅ​ទីលាន​ប្រជាធិបតេយ្យ​ប៉ុន្តែ​អាជ្ញាធរ​កំណត់​ចំនួន​អ្នកចូលរួម​ត្រឹម ២០០នាក់ ហើយ​មិន​អនុញ្ញាត​ឱ្យ​ដង្ហែ​ក្បួន​តាម​ផ្លូវ​សាធារណៈ​ឡើយ។

ទិវា​គ្រូ​បង្រៀន​ឆ្នាំ​មុនៗ តែង​ប្រព្រឹត្ត​ទៅ​ក្រោម​ការ​គាប់​សង្កត់​ពី​អាជ្ញាធរ។ លើស​ពី​នេះ គ្រូបង្រៀន​ដែល​មាន​និន្នាការ​ជាមួយ​គណបក្ស​សង្គ្រោះ​ជាតិ ក៏​ត្រូវ​បាន​ក្រសួង អប់រំ លុប​ឈ្មោះ​ចេញ​ពី​ក្របខ័ណ្ឌ និង​ត្រូវ​អាជ្ញាធរ​ចាប់​ដាក់​ពន្ធនាគារ​រយៈ​ពេល​ជាង ២ឆ្នាំ​ហើយ គិត​មក​ទល់​ពេល​នេះ។ គ្រូបង្រៀន​ទាំងនោះ លោក ពៀត ម៉ាប់ ​លោក ជុំ ចាន់ លោក កែវ ថៃ និង​លោក ស៊ុន ធន់ ជាដើម៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

រឿង​ដែល​គេ​អាន​​ច្រើន​បំផុត
RFA
ប្ដី​ស្ត្រី​រងគ្រោះ​ដោយ​គ្រូ​ពេទ្យវះកាត់​ដាច់​ពោះវៀន​សម្រេច​ប្ដឹង​មន្ទីរ​សំរាក​ព្យាបាល​បង្ក​បញ្ហា​នោះ
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។