ពលរដ្ឋ​ជាង​២ពាន់​នាក់​ចូលរួម​ហែ​ក្បួន​លើក​ស្ទួយ​សិទ្ធិ​ការងារ​និង​សេរីភាព​សហជីព​ក្នុង​ទិវា​ពលកម្ម​អន្តរជាតិ

ពលរដ្ឋ​ជា​កម្មករ​និយោជិក​ពី​ក្រុមហ៊ុន​សហគ្រាស​ក្នុង​វិស័យ​ផ្សេង​គ្នា​ជាង ២​ពាន់​នាក់ ចូលរួម​ហែក្បួន លើកស្ទួយ​សិទ្ធិ​ការងារ និង​សេរីភាព​សហជីព ក្នុង​ទិវា​ពលកម្ម​អន្តរជាតិ ថ្ងៃទី១ ឧសភា ដែល​ដឹកនាំ​ដោយ​សហភាព​ការងារ​កម្ពុជា។

ការ​ដង្ហែ​ក្បួន​ប្រារព្ធ​ទិវា​ពលកម្ម​អន្តរជាតិ​នេះ​ចាប់ផ្ដើម​ពី​សួន​ក្រុមប្រឹក្សា​អភិវឌ្ឍ​កម្ពុជាឆ្ពោះ​ទៅ​កាន់​រមណីយដ្ឋាន​វត្តភ្នំ និង​ត្រឡប់​មក​សួន​ក្រុមប្រឹក្សា​អភិវឌ្ឍ​កម្ពុជា​វិញ។

សូម​រង់ចាំ​អាន និង​ស្ដាប់​ព័ត៌មាន​ពិស្ដារ​ក្នុង​កម្មវិធី​ផ្សាយ​នា​រាត្រី​នេះ...

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។