អង្គការ​សិទ្ធិមនុស្ស​អាស៊ី​ថ្កោលទោស​ការ​បន្ត​ឃុំខ្លួន​អ្នករាយការណ៍​ព័ត៌មាន​អាស៊ីសេរី

ដោយ មួង ណារ៉េត
2018-05-16
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
អតីត​បុគ្គលិក​អាស៊ីសេរី លោក យាង សុជាមេត្តា ក្នុង​ពេល​ចុះ​បំពេញ​ការងារ​កាល​ពី​អំឡុង​ឆ្នាំ​២០១៦។
អតីត​បុគ្គលិក​អាស៊ីសេរី លោក យាង សុជាមេត្តា ក្នុង​ពេល​ចុះ​បំពេញ​ការងារ​កាល​ពី​អំឡុង​ឆ្នាំ​២០១៦។
Photo: RFA

បណ្ដាញ​អង្គការ​សិទ្ធិមនុស្ស​អាស៊ី ឬ​ហៅ​កាត់​ថា FORUM-ASIA ថ្កោលទោស​ការ​បន្ត​ឃុំខ្លួន អ្នករាយការណ៍​ព័ត៌មាន​អាស៊ីសេរី​ទាំងពីរ​រូប គឺ​លោក អ៊ួន ឈិន និង​លោក យាង សុធារិន្ទ ហៅ​យាង សុជាមេត្តា។ ការ​ឃុំខ្លួន​បន្ត​នេះ គឺ​លើស​ពី ៦​ខែ​ហើយ។

អង្គការ​សិទ្ធិមនុស្ស FORUM-ASIA ដែល​មាន​សមាជិក ៥៨​អង្គការ មកពី​ប្រទេស ១៩​នៅ​អាស៊ី និង​មាន​មូលដ្ឋាន​នៅ​ទីក្រុង​បាងកក ប្រទេស​ថៃ នៅ​ថ្ងៃ​ទី១៥ ខែ ឧសភា​នេះ ទាមទារ​ឲ្យ​របប​លោក ហ៊ុន សែន ដោះលែង​អ្នក​ទាំងពីរ និង​ទម្លាក់​រាល់​បទចោទប្រកាន់ មក​លើ​ពួកគាត់។

អង្គការ FORUM-ASIA ចាត់​ទុក​ការចោទប្រកាន់ មក​លើ​លោក អ៊ួន ឈិន និង​លោក យាង សុធារិន្ទ ថា​ជា​រឿងប្រឌិត និង​រំលោភបំពាន​សិទ្ធិ​របស់​អ្នក​ទាំងពីរ​យ៉ាង​ដំណំ។ មិនតែប៉ុណ្ណោះ ការ​មិន​ព្រម​ដោះលែង​អ្នក​ទាំង​ពីរ ហើយ​បន្ថែម​បទ​ចោទ​ថ្មី គឺជា​បង្ហាញ​ឲ្យ​ឃើញ​ថា របប​លោក ហ៊ុន សែន រំលោភ​បំពាន មិន​ត្រឹមតែ​ច្បាប់​ជាតិ​ទេ គឺ​រំលោភ​អនុសញ្ញា​អន្តរជាតិ ស្ដីពី​សិទ្ធិ​ពលរដ្ឋ និង​សិទ្ធិ​នយោបាយ ថែម​ទៀត​ផង។

ប្រសិនបើ​របប​លោក ហ៊ុន សែន ពិតជា​ប្ដេជ្ញា​ដឹកនាំ​ប្រទេស​នេះ​ទៅ​រក​ការបោះឆ្នោត​មួយ ដែល​មាន​ភាព​សេរី ត្រឹមត្រូវ និង យុត្តិធម៌​មែន​នោះ របប​នេះ​ត្រូវតែ​ដោះលែង​អ្នក​ទាំងពីរ​ភ្លាម៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល