លោក ខៀវ កាញារីទ្ធ ថា វិស័យ​ព័ត៌មាន​នៅ​កម្ពុជា​ជឿនលឿន​ជាង​ប្រទេស​ក្នុង​តំបន់

0:00 / 0:00

រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន លោក ខៀវ កាញារីទ្ធ បង្ហាញ​មោទនភាព​ថា វិស័យ​សារព័ត៌មាន​នៅ​ប្រទេស​កម្ពុជា មាន​ភាព​ជឿនលឿន​បើ​ធៀប​ទៅ​នឹង​ប្រទេស​នៅ​ក្នុង​តំបន់។

លោក ខៀវ កាញារីទ្ធ ថ្លែង​ដូចនេះ នៅ​ថ្ងៃ​ទី៣ ឧសភា ក្នុង​ពិធី​ដាក់​កម្រង​ផ្កា​គោរព​វិញ្ញាណក្ខន្ធ​អ្នក​កាសែត​ដែល​ស្លាប់​ក្នុង​សម័យ​សង្គ្រាម។

ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ អង្គការ​ឃ្លាំ​មើល​សេរីភាព​ពិភពលោក ហ្វ្រ៊ីដឹម ហៅស៍ (Freedom House) ដែល​មាន​មូលដ្ឋាន​ក្នុង​សហរដ្ឋ​អាមេរិក បាន​ឲ្យ​ចំណាត់​ថ្នាក់​កម្ពុជា ថា​ជា​ប្រទេស​គ្មាន​សេរីភាព​ក្នុង​ចំណោម​ប្រទេស​ចំនួន ៤០​ប្រទេស​នៅ​ក្នុង​តំបន់​អាស៊ី-ប៉ាស៊ីហ្វិក។

អង្គការ ហ្វ្រ៊ីដឹម ហៅស៍ ដាក់​ចំណាត់​ថ្នាក់​ស្ថានភាព​សេរីភាព​សារព័ត៌មាន​ជា​រួម​នៅ​ប្រទេស​កម្ពុជា ថា «ពុំ​មាន​សេរីភាព»។ របាយការណ៍​សេរីភាព​សារព័ត៌មាន​ឆ្នាំ​២០១៧ ចេញ​ផ្សាយ​នៅ​ថ្ងៃ​សុក្រ ទី​២៨ មេសា បង្ហាញ​ថា ពិន្ទុ​សរុប​នៃ​សេរីភាព​សារព័ត៌មាន​កម្ពុជា សម្រាប់​ឆ្នាំ​២០១៧ នេះ បាន​ធ្លាក់​ចុះ​មួយ​លេខ​ទៀត​ទៅ​ក្នុង​កម្រិត​រឹត​តែ​អាក្រក់​ជាង​ឆ្នាំ​២០១៦។

សូម​ស្ដាប់​ព័ត៌មាន​ពិស្ដារ៖

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។