អាជ្ញាធរ​ដោះលែង​លោក រ៉ាត់ រត្នមុនី ក្រោយ​ឃុំ​លោក​អស់​រយៈពេល ២​ឆ្នាំ

0:00 / 0:00

សកម្មជន​ការងារ និង​សិទ្ធិមនុស្ស លោក រ៉ាត់ រត្ន​មុនី ទទួលបាន​សេរីភាព​ឡើងវិញ​ហើយ នៅ​រសៀល​ថ្ងៃទី​១១ ធ្នូ​នេះ បន្ទាប់ពី​តុលាការ​ឃុំខ្លួន​លោក​អស់​រយៈពេល​២ ឆ្នាំ​មក។

តុលាការ​ក្រុង​ភ្នំពេញ​បាន​ផ្តន្ទាទោស​លោក​ឱ្យ​ជាប់ពន្ធនាគារ​២ ឆ្នាំ ពីបទ “​ញុះញង់​ឱ្យមាន​ការរើសអើង​” ដោយសារ​លោក​ជួយ​ផលិតភាព​យន្ត​ឯកសារ​ស្តីពី​ការជួញដូរ​ផ្លូវភេទ​នៅ​កម្ពុជា ឱ្យ​សារព័ត៌មាន RT (Russia Today) របស់​រុស្ស៊ី។ សាលាឧទ្ធរណ៍​បាន​តម្កល់​សាលក្រម​នេះ ក៏ប៉ុន្តែ​តុលាការ​កំពូល​បាន​បង្វិល​ឱ្យ​សាលាឧទ្ធរណ៍​ជំនុំជម្រះ​ឡើងវិញ ដោយសារ​ការ​សម្រេច​របស់​សាលាឧទ្ធរណ៍​នៅ​មាន​ភាពខ្វះ​ចន្លោះ។

ទោះជា​បាន​រួច​ផុតពី​ការ​ឃុំខ្លួន​ពេលនេះ​ពិតមែន ក៏​សំណុំរឿង​របស់លោក រ៉ាត់ រត្នមុនី មិនទាន់​ចប់​ដែរ ព្រោះ​សាលាឧទ្ធរណ៍​ភ្នំពេញ​មិន​ទាន់​បើក​ការ​ជំនុំជម្រះ​ជាថ្មី តាម​ការបង្គាប់​របស់​តុលាការ​កំពូល​នៅ​ឡើយ​ទេ។

សូម​ស្តាប់​បទសម្ភាស​ផ្ទាល់​ជាមួយ​លោក រ៉ាត់ រត្នមុនី ដូច​តទៅ៖

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។