សកម្មជនស្ត្រីនៅក្នុងយុទ្ធនាការដាក់ញត្តិលើអនឡាញ (Change.org) និងជាអនុប្រធានសហព័ន្ធសហជីពកម្មករចំណីអាហារសេវាកម្មកម្ពុជា អ្នកស្រី អ៊ូ ទេពផល្លីន លើកឡើងថា អ្នកសារព័ត៌មាននៅទូរទស្សន៍ហង្សមាស ត្រូវសុំទោសជាសាធារណៈអំពីការអធិប្បាយរបស់ខ្លួន ជុំវិញករណីរំលោភបំពានផ្លូវភេទលើយុវតីម្នាក់ដោយបុរសជាអ្នករត់ឡានឈ្នួល ២នាក់។ ការចេញមុខសុំទោសជាសាធារណៈ គឺជាការទទួលស្គាល់កំហុស និងជាគំរូល្អសម្រាប់អ្នករាយការណ៍ព័ត៌មាន ឬអ្នកអធិប្បាយព័ត៌មានដទៃទៀតដែលនិយាយពាក់ព័ន្ធនឹងអំពើហិង្សាលើស្ត្រី។
សូមស្ដាប់បទសម្ភាសន៍អំពីរឿងនេះដូចតទៅ៖