ខ្មែរក្រោមដាក់ញត្តិស្នើសមាជិកអាស៊ានអន្តរាគមន៍ទៅវៀតណាមឱ្យដោះលែងព្រះសង្ឃ និងសកម្មជនខ្មែរក្រោម
2024.09.25
អង្គការសមាគមខ្មែរកម្ពុជាក្រោមដាក់ញត្តិទៅស្ថានទូតប្រទេសជាសមាជិកអាស៊ាន និងអគ្គលេខាធិការអាស៊ាន (ASEAN) ដើម្បីស្នើឱ្យអន្តរាគមន៍ទៅកាន់រដ្ឋាភិបាលវៀតណាមឱ្យដោះលែងព្រះសង្ឃ និងសកម្មជនខ្មែរក្រោមដែលកំពុងជាប់ពន្ធនាគារដោយសារ តែការទាមទារសិទ្ធិជនជាតិដើម។
ការដាក់ញត្តិនេះធ្វើឡើងបន្ទាប់ពីអង្គការសមាគមខ្មែរកម្ពុជាក្រោមបានរៀបចំវេទិកាពិភាក្សាមួយស្ដីពីស្ថានភាពខ្មែរក្រោមនៅកម្ពុជាក្រោម កាលពីថ្ងៃទី១៩ ខែកញ្ញា។
សូមស្ដាប់បទសម្ភាសរបស់លោក យន់ សាមៀន នៃវិទ្យុអាស៊ីសេរី ជាមួយនឹងអនុប្រធានសមាគមខ្មែរកម្ពុជាក្រោមដើម្បីសិទ្ធិមនុស្ស និងអភិវឌ្ឍន៍ លោក សឺន ជុំជួន ជុំវិញរឿងនេះដូចតទៅ៖
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។