សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​សោកស្តាយ​ដែល​រដ្ឋាភិបាល​វៀតណាម បន្តបដិសេធ​របាយការណ៍​នៃ​ការ​រំលោភ​សិទ្ធិ​សាសនា

ដោយ យន់ សាមៀន
2022.12.21
Share on WhatsApp
Share on WhatsApp
សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​សោកស្តាយ​ដែល​រដ្ឋាភិបាល​វៀតណាម បន្តបដិសេធ​របាយការណ៍​នៃ​ការ​រំលោភ​សិទ្ធិ​សាសនា មន្រ្តីស្ថានទូត​អាមេរិក​នៅ​ប្រទេសវៀតណាម ជួបនឹងតំណាង​សកម្មជន​សិទ្ធិមនុស្ស​ខ្មែរ​កម្ពុជា​ក្រោម។
រូប៖ KKF

សហព័ន្ធខ្មែរ​កម្ពុជា​ក្រោម សោកស្តាយ​ដែល​រដ្ឋាភិបាល​វៀតណាម បន្តបដិសេធ​របាយការណ៍​នៃ​ការ​រំលោភ​សិទ្ធិ​សាសនា​លើ​ពលរដ្ឋ​វៀតណាម និង​ជាតិ​ដើម​ខ្មែរ​ក្រោម ដែល​កំពុង​រស់​នៅ​លើ​ទឹក​ដី​កំណើត។ ប្រតិកម្ម​របស់​សហព័ន្ធខ្មែរ​ក្រោម​ធ្វើឡើង​បន្ទាប់​ពីក្រសួង​ការបរទេស​វៀតណាម​បាន​ទាត់​ចោល ការ​រក​ឃើញ​របស់​ក្រសួង​ការបរទេស​អាមេរិក​ថា វៀតណាម​ជាប់ពាក់ព័ន្ធ​នឹង​ការ​រំលោភ​សិទ្ធិ​សាសានា​ធ្ងន់ធ្ងរ ហើយ​ការ​អាមេរិក​កំពុង​បន្ត​តាម​ដាន​ករណី​នេះ។

សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​ស្នើឲ្យ​វៀតណាម​ងាក​មក​គោរព​សិទ្ធិ​សាសនា ជា​ជាង​ដោះសារ​ មិន​ទទួល​ស្គាល់​ត្រូវ​ចំពោះ​ទង្វើ​របស់​ខ្លួន។ ព្រះភិក្ខុ សឺង យ៉ឹងរតនា ប្រធាន​នាយកដ្ឋាន​ព័ត៌មាន​ មាន​ថេរ​ដីការ​ថា វៀតណាម​បន្តលាក់​បាំង​ព័ត៌មាន​នៃការ​រំលោភ​សិទ្ធិមនុស្ស ទោះ​បី​សហគមន៍​អន្តរជាតិ​ មាន​ភស្តុតាង​ក៏​ដោយ៖

«រដ្ឋាភិបាល​កុម្មុយនីស្ត​វៀតណាម​នៅ​តែ​ព្យាយាម​លាក់បាំង​ការ​រំលោភ​សិទ្ធិ និង​សេរីសាសនា​នៅ​លើ​ទឹកដី​កម្ពុជា​ក្រោមសហរដ្ឋ​អាមេរិក​មាន​ភស្តុតាង​និង​សាក្សី»

ប្រតិកម្ម​របស់​ព្រះភិក្ខុ សឺង យ៉ឹងរតនា នេះ​កើត​ឡើង​បន្ទាប់​ពី​មន្រ្តី​នាំពាក្យរង​នៃ​ក្រសួង​ការបរទេស​វៀតណាម អ្នកស្រី ផាម ធូ ហាំង (Pham Thu Hang) កាល​ពី​សប្តាហ៍​មុន​បាន​ទាត់​ចោល​ របាយការណ៍​របស់​ក្រសួង​ការបរទេស​អាមេរិក ដែល​រក​ឃើញ​ថា វៀតណាម​បាន​រំលោភ​សិទ្ធិ​សាសនា​ធ្ងន់​ធ្ងរ។ សហរដ្ឋ​អាមេរិក​កាល​ពី​ដើម​ខែធ្នូ បាន​ដាក់​ប្រទេសវៀតណាម ក្នុង​បញ្ជី​ឃ្លាំមើល​ ជា​ប្រទេស​ចូលរួម និង​ធ្វើឲ្យ​ការ​រំលោភ​សិទ្ធិ​សេរីភាព​សាសនា​ធ្ងន់ធ្ងរ។ ទោះបី​ជា​យ៉ាង​ណា អាមេរិក​មិន​ទាន់​ដាក់​វៀតណាម ជា​ប្រទេស​វៀតណាម ក្នុង​ក្រុម​ប្រទេស​មាន​ក្តីបារម្ភ នៃការ​រំលោភ​សិទ្ធិ​សាសនា​ធ្ងន់ធ្ងរ​នៅ​ឡើយ​ទេ

បច្ចុប្បន្ននេះ អាមេរិក​បន្តឃ្លាំមើល​ស្ថានភាព​សេរីភាព​សាសនា​នៅ​វៀតណាម​នៅ​ឡើយរដ្ឋមន្រ្តី​ក្រសួង​ការបទេស​អាមេរិក លោក អេថូនី ប្ល៊ីងឃិន (Anthony Blinken) មាន​ប្រសាសន៍​កាល​ពី​ថ្ងៃទីខែធ្នូ នៅពេល​ដាក់​វៀណាម ក្នុង​បញ្ជី​តាម​ដាន​ថា នៅជុំវិញ​ពិភពលោក​នេះ មាន​រដ្ឋាភិបាល និង​ក្រុម​មនុស្ស​ខ្លះ បាន​គំរាម​កំហែង​ចាប់​មនុស្ស​ដាក់​ពន្ធនាគារ ឬ​សម្លាប់​ដោយ​សារ​តែ​ជំនឿ​សាសនា​របស់​បុគ្គល​នោះ។ លោកបន្តថា មានករណី​ខ្លះ រដ្ឋាភិបាល​នៃ​ប្រទេស​ខ្លះ បាន​បំបិទ​សិទ្ធិ​សេរីភាព​សាសនា ឬ​ជំនឿ​ដើម្បី​ផលប្រយោជន៍​នយោបាយ។ កត្តា​នេះ​ហើយ​បាន​បណ្តាល​ឲ្យ មាន​ការ​បែងចែក​ដោយ​ឈឺ​ចាប់ បង្ក​ផល​ប៉ះពាល់​ដល់​ស្ថេរភាព​សេដ្ឋកិច្ច និង​គំរាមកំហែង​ដល់​ស្ថេរភាព​នយោបាយ និង​សន្តិភាព។

លោក អេថូនី ប្ល៊ីងឃិន (Anthony Blinken) ថា សហរដ្ឋអាមេរិក​មិនឈរ​អោបដៃ​មើលការ​រំលោភ​រំពាន​ទាំង​នេះ​ទេចាប់​ពី​ឆ្នាំ២០១៨ រដ្ឋាភិបាល​វៀតណាម​បាន​ឲ្យ​អាជ្ញាធរ​តាម​ដាន​វិហារ​សាសនា​ដែល​មាន​ឬស​គល់ពី​កូរ៉េខាងត្បូងដោយ​ឡែក​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​ក៏​រក​ឃើញ​ថា អាជ្ញាធរ​វៀណាម ក៏​បាន​រឹតត្បឹត​ ការ​ប្រតិបត្តិ​សាសនា​របស់​ខ្មែរ​កម្ពុជា​ក្រោម​ផង​ដែរ។ ការរំលោភ​បំពាន​ទាំងនោះ​រួមមាន ​កាលពី​ចុងខែវិច្ឆិកា ​បាន​ហាម​ឃាត់​ព្រះសង្ឃ​ខ្មែរ​ក្រោម មិន​ឲ្យ​និមន្ត​បិណ្ឌបាត្រ ដោយ​ប្រើប្រាស់​ម៉ូតូ​កង់បី។ ពួកគេ​បានចាប់​និង​រឹបអូស​ ម៉ូតូកង់បី​ដែល​ព្រះសង្ឃ​ខ្មែរក្រោម​ប្រើប្រាស់​ជា​មធ្យោបាយ​សម្រាប់ ព្រះ​សង្ឃគង់​នៅវត្ត​មណ្ឌល​បុរី​ទ្រនំ​សេក  និមន្ត​បិណ្ឌបាត្រ និង​ទេសនា​តាម​ផ្ទះ​ពលរដ្ឋកាលពី​ខែមីនា ព្រះសង្ឃ ​និង​ពុទ្ធបរិស័ទ​ខ្មែរ​ ក្រោម​បាន​លើកគ្នា​តវ៉ា​ប្រឆាំង​អាជ្ញាធរ​វៀតណាម​ខេត្តលង់ហោរ ​ដែល​ប៉ុនប៉ង ​កាប់​យក​ដើម​គគីរ ដែល​មាន​អាយុ​កាល​ជាង ៧០០ឆ្នាំ ដែល​ជា​កេរ្តិ៍ដំណែល​របស់​វត្ត​មង្គលបុរី​ទ្រនុំ​សេក។ អាជ្ញាធរ​វៀតណាម​នៅ​ខេត្ត លង់ហោរ នេះ កាល​ពី​ខែតុលា ​ក៏បាន​នាំគ្នា​ទៅចង់​បំផ្លាញ ​ទីតាំង​សាលាឆទាន​របស់​ពលរដ្ឋខ្មែរ ក្រោម​មួយ​កន្លែង នៅឃុំកំពង់ ស្រុកប្រាសាទថ្មី ខេត្តលង់ហោរ ​ដែល​ចាប់​សាងសង់​កាល​ពី​ដើម​ឆ្នាំ២០២១។ ប្រធាន​គណៈកម្មការ​ទទួលបន្ទុក​ផ្នែក​សេរីភាព​សាសនា​អន្តរជាតិ​សហរដ្ឋ​អាមេរិក​ (USCIRF) លោក ហ្វ្រែដឺរិក ដេវី (Frederick Davie) ដែល​កាលពីពេល​ថ្មីៗ​នេះ បាន​ស្នើដល់​រដ្ឋាភិបាល​វៀតណាម​បញ្ឈប់​ការ​ព្យាយាម​ទៅវាយបំផ្លាញ​សាលាឆទាន​របស់​ខ្មែរ​ក្រោម។

ពាក់ព័ន្ធ​នឹង​ការ​រំលោភ​សិទ្ធិ​សាសនា​នេះ អ្នកស្រី ផាម ធូហាំង ប្រាប់​ក្រុម​អ្នកសារព័ត៌មាន​ថា របាយការណ៍​របស់​អាមេរិក ជា​របាយការណ៍​មិន​ត្រឹមត្រូវ និង​លំអៀងអ្នកស្រី​បន្តថា វៀតណាម បាន​ត្រៀម​រួចជា​ស្រេច​ហើយ ក្នុង​ការ​ជជែក​នឹង​សហរដ្ឋ​អាមេរិក ដោយ​ស្មោះត្រង់ និង​បើក​ចំហរ ដើម្បី​លើក​តម្កើង​ទំនាក់ទំនង​ជា​ទ្វេភាគី។ ព្រះភិក្ខុ សឺង យ៉ឹងរតនា សំណូមពរ​ឲ្យ​វៀតណាម ត្រូវ​គោរព​សិទ្ធិ​សាសនា​របស់​ជនជាតិ​ដើម ជាពិសេស​ខ្មែរ​ក្រោម ដែល​កំពុង​រស់​នៅលើ​ទឹកដី​កំណើត៖

«សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម សូម​អំពាវនាវ​ដល់​រដ្ឋាភិបាល​អាមេរិក ត្រូវតែ​តាមដាន​នូវ​សកម្មភាព​និង​ទង្វើ​របស់​រដ្ឋាភិបា​វៀតណាម ក្នុងការ​គោរព​សិទ្ធិមនុស្ស និង​សេរីភាព​សាសនា​នៅក្នុង​ប្រទេស​វៀតណាម។ រដ្ឋាភិបាល​វៀតណាម ត្រូវតែ​គោរព​សិទ្ធិពលរដ្ឋ​ខ្មែរ​ក្រោម ក្នុង​ការ​គោររព​សិទ្ធិ​សេរីភាព​ជំនឿ​សាសនា និង​សិទ្ធិ​សេរីភាព»

របាយការណ៍​សេរីភាព​សាសនា​របស់​ក្រសួង​ការបរទេស​អាមេរិក​សម្រាប់​ឆ្នាំ២០២១ ចេញ​ផ្សាយ​កាល​ពីខែមិថុនា សរសេរថា ​រដ្ឋធម្មនុញ្ញវៀតណាម​អនុញ្ញាត​ឲ្យ​ពលរដ្ឋ​មាន​សិទ្ធិជ្រើសរើស​ជំនឿ ​និង​សាសនា ​ប៉ុន្តែ​ច្បាប់​វៀតណាម​ក៏​អនុញ្ញត​ឲ្យ​អាជ្ញាធរ​ដាក់​កំហិត​លើការ​ប្រតិបត្តិ​សេរីភាព​សាសនា ដោយ​សំអាង​លើ​បញ្ហា​សន្តិសុខជាតិ ​និង​របៀប​រៀបរយ​សង្គម។ របាយការណ៍​ឲ្យ​ដឹង​ទៀត​ថា មេដឹកនាំ​សាសនា​ដែល​វៀតណាម​មិន​ទទួល​ស្គាល់ តែងតែ​រង​ការ​ធ្វើទុក្ខ​បុកម្នេញ រួមទាំង​ការ​ចាប់​ដាក់​ពន្ធនាគារ ​និង​ទទួល​រង​អំពើ​ហិង្សា​ជា​ដើម។ ស្ថានភាព​សេរីភាព​សាសនា​វៀតណាម​សម្រាប់​ឆ្នាំ២០២០ និង ២០១៩ ​មាន​លក្ខណៈស្រដៀង​គ្នា​ដែរ ​គឺ​រដ្ឋាភិបាល​វៀតណាម​នៅតែ​សកម្ម​ក្នុង​ការ​ធ្វើ​ទុក្ខបុក​ម្នេញ​សេរីភាព​ផ្នែក​សាសនា​លើ​ក្រុម​សហគមន៍​ជនជាតិ​ដើម រួមមាន ក្រុមម៉ុងតាញ៉ា​ជា​ដើម

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។