កូដករណាហ្គាវើលដ៍បន្តជួបជុំគ្នាលើកបដានៅមុខក្រុមហ៊ុនទាមទារដំណោះស្រាយ
2022.12.24

កូដករណាហ្គាវើលដ៍ (Naga World) បន្តជួបជុំគ្នាលើកបដានៅមុខក្រុមហ៊ុន នៅថ្ងៃទី២៤ ធ្នូ ដើម្បីតវ៉ាទាមទារដំណោះស្រាយ និងទាមទារដោះលែងតំណាងសហជីពរបស់ខ្លួន គឺកញ្ញា ឈឹម ស៊ីថរ។
ក្នុងពេលជួបជុំគ្នាតវ៉ានេះដែរ ក្រុមកូដករបាននាំគ្នាចែកស្ករគ្រាប់ដល់មហាជនដែលធ្វើដំណើរកាត់មុខក្រុមហ៊ុនណាហ្គាវើលដ៏ ដើម្បីជាសារអំពាវនាវដល់ម្ចាស់ក្រុមហ៊ុនបរទេសរូបនេះ មករកដំណោះស្រាយដល់បុគ្គលិក ដែលអូសបន្លាយជាង ១ឆ្នាំមកហើយ។
កូដករណាហ្គាវើលដ៍ម្នាក់ គឺកញ្ញា ទីន ថ្លែងស្នើរដ្ឋាភិបាលដោះស្រាយបញ្ចប់ជម្លោះនេះឱ្យបានឆាប់ ដើម្បីពួកគេអាចចូលធ្វើការវិញបានធម្មតា និងផ្ដល់សេរីភាពដល់តំណាងរបស់ខ្លួន តាមច្បាប់ជាធរមាន។ ទោះយ៉ាងណាកញ្ញាបន្តថា ក្រោយគ្មានដំណោះស្រាយ ពួកគេនឹងបន្តចេញតវ៉ាចែកខិត្តប័ណ្ណទាមទារដោះលែង កញ្ញា ឈឹម ស៊ីថរ និងចែកផ្កាកូលាបក្រដាស នៅថ្ងៃស្អែកទៀត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។