ឧត្តមសេនីយ៍ សៅ សុខា បដិសេធ​ដោយ​ផ្ទាល់​ជា​លើក​ដំបូង​ថា លោក​មិនមែន​ជា​មន្រ្តី​បាត​ដៃ​ប្រឡាក់​ឈាម

ដោយ មួង ណារ៉េត
2018-12-24
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ឧត្តមសេនីយ៍ សៅ សុខា អគ្គបញ្ជាការ​នៃ​កង​យោធពល​ខេមរៈភូមិន្ទ​ផង ជា​មេបញ្ជាការ​កង​រាជ​អាវុធហត្ថ​លើ​ផ្ទៃប្រទេសផ​ង ហើយ​មាន​តួនាទី ជា​​ប្រធាន​សហព័ន្ធ​កីឡា​បាល់​ទាត់​កម្ពុជា​ផង។
ឧត្តមសេនីយ៍ សៅ សុខា អគ្គបញ្ជាការ​នៃ​កង​យោធពល​ខេមរៈភូមិន្ទ​ផង ជា​មេបញ្ជាការ​កង​រាជ​អាវុធហត្ថ​លើ​ផ្ទៃប្រទេសផ​ង ហើយ​មាន​តួនាទី ជា​​ប្រធាន​សហព័ន្ធ​កីឡា​បាល់​ទាត់​កម្ពុជា​ផង។
រូបថត៖ AFP

ឧត្តមសេនីយ៍ សៅ សុខា ដែល​មាន​តួនាទី​ច្រើន​ស្អេកស្កះ ទាំង​ក្នុង​ក្របខណ្ឌ​អគ្គបញ្ជាការ​នៃ​កង​យោធពល​ខេមរៈភូមិន្ទ​ផង ជា​មេបញ្ជាការ​កង​រាជ​អាវុធហត្ថ​លើ​ផ្ទៃប្រទេសផ​ង ហើយ​មាន​តួនាទី ជា​​ប្រធាន​សហព័ន្ធ​កីឡា​បាល់​ទាត់​កម្ពុជា​ផង​នោះ ​បដិសេធ​ដោយ​ផ្ទាល់​ជា​លើក​ដំបូង​ថា លោក​មិនមែន​ជា​​មន្រ្តី​បាត​ដៃ​ប្រឡាក់ឈាម។

ឆ្លើយតប​​​សំណួរ​របស់​អាស៊ីសេរី កាល​ពី​ថ្ងៃ​ទី២២ ខែ ធ្នូ​ លោក សៅ សុខា ផ្ញើ​សារ​ជា​អក្សរ​តាម​ទូរស័ព្ទ ដោយ​ស្នើសុំ​ឲ្យ​អ្នក​រិះគន់​លោក ពិនិត្យ​មើល​​ទង្វើ​ជាក់​ស្តែង​របស់​លោក ដែល​បាន​ធ្វើ​កន្លង​មក ដែល​លោក​អះអាង​ថា មិន​ពិត​ដូច​ការ​ចោទ​ប្រកាន់​លោក​ឡើយ។

ការឆ្លើយតប​របស់​ឧត្តមសេនីយ៍ សៅ សុខា នៅ​ពេល​នេះ គឺ​ក្រោយ​ពេល​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​អន្តរជាតិ Human Rights Watch រិះគន់​តារា​បាល់​ទាត់​លំដាប់​ពិភពលោក​របស់​ជប៉ុន គឺ​លោក កេស៊ូកិ ហុងដា ដែល​បាន​យល់​ព្រម​ធ្វើ​ជា​គ្រូ​បង្វឹក​បាល់​ទាត់ ឲ្យ​កីឡាករ​ជម្រើស​ជាតិ​កម្ពុជា ស្ថិត​ក្រោម​ការ​គ្រប់គ្រង​របស់​ឧត្តមសេនីយ៍ សៅ សុខា។

អង្គការនេះ សម្តែងក្តីតក់ស្លុត ដែល​តារា​បាល់​ទាត់​ជប៉ុន​រូប​នេះ បាន​ថត​រូប និង​ធ្វើ​ការ​ជាមួយ​លោក សៅ សុខា ដែល​ជាប់​ឈ្មោះ​ជា​នាយឧត្តមសេនីយ៍​មួយ​រូប​ មាន​បាត​ដៃ​ប្រឡាក់​ឈាម ដោយសារ​តែ​បាន​ជាប់​ពាក់ព័ន្ធ នឹង​អំពើ​សម្លាប់​មនុស្ស​រាប់​មិន​អស់ និង​ឧក្រិដ្ឋកម្ម​សង្គ្រាម​នៅ​កម្ពុជា។

នាយក​ប្រតិបត្តិ​ទទួលបន្ទុក​កិច្ចការ​តំបន់​អាស៊ី របស់​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) លោក ប្រ៊ែដ អាដាម (Brad Adams) ថាការណ៍ដែលតារាបាល់ទាត់ជប៉ុន ជួយវិស័យ​កីឡាបាល់ទាត់​ខ្មែរ គឺជារឿង​ត្រឹមត្រូវ និងល្អប្រពៃ​បំផុត ប៉ុន្តែ​ ជារឿង​ខុសឆ្គង និង មិន​អាចទទួលយកបាន ក្នុងការ​ណ៍ដែល​តារាល្បី​លំដាប់​ពិភព​លោក​រូប​នេះ ធ្វើការ​ជាមួយ​ជន​បាត​ដៃ​ប្រឡាក់​ឈាម ដូចជា​ឧត្តមសេនីយ៍ សៅ សុខា នេះ។

លោក ប្រ៊ែដ អាដាម (Brad Adams) ថាស្ថាប័ន​កីឡា ត្រូវ​តែ​ស្ថិត​ក្រោម​ការ​គ្រប់​គ្រង​ដោយ​ឯករាជ្យ គ្មាន​ការ​ជ្រៀត​ជ្រែក​ពី​រដ្ឋាភិបាល ឬ​កង​កម្លាំង​ប្រដាប់​អាវុធ​នោះ​ឡើយ។ អ្វី​ដែល​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​អន្តរជាតិ​ មិន​អាច​អត់​ឱន​បាន​ចំពោះ​លោក សៅ សុខាបាន គឺ​ដោយសារ​តែ​ប្រវត្តិ​នៃការ​រំលោភ​សិទ្ធិ​មនុស្ស​ដ៏​ធ្ងន់ធ្ងរ ដែល​រដ្ឋាភិបាល​ជា​ច្រើន នៅ​លើ​ពិភព​លោក​បាន​ដឹង​ឮ និង​បាន​កត់​ត្រា​ទុក​រួច​ហើយ នូវ​ប្រវត្តិ​ដ៏អា​សោច​របស់​មន្រ្តី​ខ្មែរ​រូប​នេះ។

ឆ្លើយ​តប​ទៅ​នឹង​ចំណុច​នេះ លោក សៅ សុខា ចោទ​ប្រធាន​អង្គការ​ឃ្លាំមើល​សិទ្ធិ​មនុស្ស​អន្តរជាតិ​ ថា និយាយ​បង្ខូច​ឈ្មោះ​របស់​លោក ដោយសារ​លោក​ជា​អ្នក​នយោបាយ។ លោក សៅ សុខា ចោទ​លោក ប្រ៊ែដ អាដាម ថា មាន​ទស្សនៈ និង​ជំហរ​ខាង​គណបក្ស​ប្រឆាំង និង​ថា លោក ប្រ៊ែដ អាដាម ​ចាត់​ទុក​លោក ជា​មនុស្ស​អាក្រក់​ក្នុង​ចិត្ត​រួច​ទៅ​ហើយ។

ទោះ​ជា​យ៉ាង​នេះ​ក្តី លោក ប្រ៊ែដ អាដាម (Brad Adams) ថា អង្គការ​ឃ្លាំមើល​សិទ្ធិ​មនុស្ស​អន្តរជាតិ​ Human Rights Watch របស់​លោក ឃ្លាំមើល និង​កត់​ត្រា​អំពើ​រំលោភ​សិទ្ធិ​មនុស្ស​ធ្ងន់ធ្ងរ នៅ​ជុំវិញ​ពិភព​លោក មិន​មែន​តែ​ប្រទេស​កម្ពុជា​មួយ​ទេ។ លោក​បញ្ជាក់​ថា បុគ្គល​ដែល​បាន​ប្រព្រឹត្ត​អំពើ​រំលោភ​សិទ្ធិ​មនុស្ស​ធ្ងន់ធ្ងរ តែង​តែ​ឆ្លើយ​ដោះ​សារ​យក​រួច​ខ្លួន​ដូច្នេះ​ឯង។

តើ​លោក សៅ សុខា ពិត​ជា​ឆ្លើយ​ដោះ​សារ​យក​រួច​ខ្លួន​ឬ? តើ​អង្គការ​ឃ្លាំមើល​សិទ្ធិ​មនុស្ស​រក​ឃើញ​អ្វី​ខ្លះ​អំពី​ការ​ប្រព្រឹត្ត​ខុស​ឆ្គង​របស់​ឧត្តមសេនីយ៍ សៅ សុខា? លោក​អ្នក​នាង នឹង​បាន​ស្តាប់​សេចក្តី​រាយការណ៍​ពិស្តារ អំពី​ប្រវត្តិ​នៃ​ការ​រំលោភ​សិទ្ធិ​មនុស្ស​ធ្ងន់ធ្ងរ​របស់​មន្រ្តី​ខ្មែរ​រូប​នេះ នៅ​ក្រោយ​ការ​ផ្សាយ​នៃ​ព័ត៌មាន​ប្រចាំ​ថ្ងៃ​របស់​យើង នា​ពេល​បន្តិច​ទៀត​នេះ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (1)
Share

blood stains forehead 4ver VS ICC

If,comrade S.Sokha tried to rejected all his real claims in the past....and who's the hell said in a few years ago...that claimed himself as a Hitler's followed student with learned and reads Hitler's handbooks psycho genocide/killing fields era and now he try to changes his whole subjected?"shaaame on him".All Your recorded in FB has been in filed and be a best real evidence in useful against u at the ICC including your best comrade Hun Sen+others.Do u know why because all your cronies communist are always lies,liars,cheater,crooks,thieves,barbarian,evil,criminal,murder,violence etc etc.Do u remember your comrade big boss Hun Sen wanted u to control or stop the illegal logging trafficking at Prey Lang?Hun Sen said he will send u with a few heavy BM-21 rockets launcher and some military helicopter to destroy all those illegal logging predators.But,it is only the word and no real action at all"illegal logging is still widespread across the country without anyone can stopped",and your damn boss HS who promised to behead or amputee is meant nothing and who's the hell gonna to believe all your stupid clowns man?.All your thug govm't officials relied on corruption that make u all fast rich,fast money,fast poor,quick against each other,dog-eat-dog,fast ruined your country and fast foreign beggar too.

Dec 25, 2018 12:04 PM

គេហទំព័រ​ទាំងមូល