លោក ទៀ បាញ់ នឹង​ទៅ​ចូលរួម​កិច្ច​ប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី​ការពារ​ជាតិ ៥ថ្ងៃ​នៅ​សហរដ្ឋ​អាមេរិក

ដោយ ទីន ហ្សាការីយ៉ា
2019-03-25
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
លោក ទៀ បាញ់ រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​កម្ពុជា
លោក ទៀ បាញ់ រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​កម្ពុជា
រូប៖ ហ្វេសប៊ុក General Tea Banh

រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​កម្ពុជា លោក ទៀ បាញ់ និង​មន្ត្រី​យោធា​ជាន់​ខ្ពស់​មួយ​ចំនួន​នឹង​ទៅ​ចូលរួម​កិច្ច​ប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី​ការពារ​ជាតិ ក្នុង​ទីក្រុង​ញូវយ៉ក សហរដ្ឋ​អាមេរិក ចាប់​ពី​ថ្ងៃ​ទី២៦ ដល់​ថ្ងៃ​ទី៣០ ខែ​មីនា តាម​សំណើ​របស់​អគ្គលេខាធិការ​នៃ​អង្គការ​សហប្រជាជាតិ។

សេចក្ដី​ប្រកាស​ព័ត៌មាន​ក្រសួង​ការពារ​ជាតិ​កម្ពុជា​ចុះ​ថ្ងៃ​ទី២៥ ខែ​មីនា បង្ហាញ​ថា កិច្ចប្រជុំ​នោះ ផ្ដោត​អំពី​កិច្ចការ​រក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ។

លោក ទៀ បាញ់ និង​មន្ត្រី​យោធា​ជាន់​ខ្ពស់​កម្ពុជា​ដទៃ​ទៀត នឹង​ចូលរួម​កិច្ច​ប្រជុំ​ជាមួយ​អគ្គលេខាធិការ​នៃ​អង្គការ​សហប្រជាជាតិ លោក អង់តូនីញ៉ូ ហ្គូទែរ៉េ (António Guterres) ដែល​កិច្ច​ប្រជុំ​នោះ ប្រព្រឹត្ត​នៅ​ទីស្នាក់ការ​អង្គការ​សហប្រជាជាតិ​ក្នុង​ទីក្រុង​ញូយ៉ក នៅ​ថ្ងៃ​ទី២៩ ខែ​មីនា។

សេចក្ដីប្រកាស​ព័ត៌មាន​ដដែល​ឲ្យ​ដឹង​ទៀត​ថា កិច្ច​ប្រជុំ​នឹង​ផ្ដល់​វេទិកា និង​បង្កើត​ជំនាញ​ចាំបាច់​សម្រាប់​ប្រតិបត្តិការ​រក្សា​សន្តិភាព​នា​ពេល​បច្ចុប្បន្ន និង​ជា​ការ​ឆ្លុះ​បញ្ចាំង​កិច្ច​ប្រឹងប្រែង​សម្រាប់​រក្សា​សន្តិភាព​ដោយ​ផ្ដោត​លើ​សមត្ថភាព​ជំនាញ ការ​អនុវត្តន៍​ការ​ការពារ​ជន​ស៊ីវិល និង​មាន​របៀបវារៈ​មួយ​ចំនួន​ទៀត៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល