ធនាគារកូរ៉េនោះបានឲ្យក្រុមហ៊ុនខ្លះខ្ចីទុនសង់ព្រលានយន្តហោះ ដែលជាផ្នែកនៃគំរោងស្ថាបនាទីក្រុងរណបឈ្មោះ Camko City នៅជាយក្រុងភ្នំពេញ។ គំរោងវិនិយោគខ្លះត្រូវផ្អាកទ្រឹង តែពុំមានបញ្ជីចំណូលចំណាយពិតប្រាកដ។
យោងតាមទីភ្នាក់ងារព័ត៌មានកូរ៉េខាងត្បូង យ៉ុនហាប់ (Yonhap News Agency) នៅថៃ្ងអាទិត្យ ទី៣ កក្កដា អគ្គរដ្ឋអាជ្ញាកូរ៉េខាងត្បូងប្រាប់កាសែតថា កិច្ចព្រមព្រៀងធ្វើសហការជិតស្និទ្ធជាមួយព្រះរាជអាជ្ញាកម្ពុជា ក្នុងរឿងស្រាវជ្រាវរកឯកសារគណនេយ្យធនាគារនោះ ធ្វើឡើងនៅក្នុងពេលមានកិច្ចប្រជុំកំពូលមន្ត្រីស៊ើបអង្កេតក្នុងតុលាការ និងតំណាងប្រទេសចំនួន១០៧ ដែលជួបជុំគ្នាកាលពីសប្ដាហ៍មុន នៅទីក្រុងសេអ៊ូល៕