អំពើប្រល័យពូជសាសន៍ គឺជាបញ្ហាសិទ្ធិមនុស្សធ្ងន់ធ្ងររបស់ពិភពលោក។ បន្ទាប់ពីអំពើប្រល័យពូជសាសន៍កើតឡើងនៅអឺរ៉ុប អង្គការសហប្រជាជាតិ នៅឆ្នាំ១៩៤៨ បានបង្កើតអនុសញ្ញាស្ដីពីការបង្ការ និងផ្ដន្ទាទោសចំពោះ ឧក្រិដ្ឋកម្មប្រល័យពូជសាសន៍។ ពីរឆ្នាំក្រោយមក គឺនៅឆ្នាំ១៩៥០ ប្រទេសកម្ពុជាបានក្លាយជាភាគីនៃអនុសញ្ញាស្ដីពីអំពើប្រល័យពូជសាសន៍នេះ។ ទោះជាមានច្បាប់អន្តរជាតិនេះក្ដី ក៏អំពើប្រល័យពូជសាសន៍នៅតែបន្តកើតឡើងម្ដងហើយម្ដងទៀត នៅក្នុងបណ្ដាប្រទេសមួយចំនួនក្នុងពិភពលោក ក្នុងនោះមានកម្ពុជាផងដែរ គឺក្នុងរបបកម្ពុជាប្រជាធិបតេយ្យរបស់ខ្មែរក្រហម ពីឆ្នាំ១៩៧៥ ដល់ឆ្នាំ១៩៧៩។
តើហេតុអ្វីបានជាអំពើប្រល័យពូជសាសន៍នៅតែកើតឡើង ហើយថា តើគេអាចទប់ស្កាត់បានដោយវិធីណា?
សូមចុចស្ដាប់សេចក្ដីរាយការណ៍របស់លោក ជី វិតា អំពីរឿងនេះ...
