ជនរងគ្រោះក្នុងរបបខ្មែរក្រហម នៅតែនឹកឃើញអំពីទុក្ខលំបាកវេទនា និងភាពអត់ឃ្លាន និងការសម្លាប់រង្គាល។
ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៩ នេះ គឺជាខួប ៤៤ឆ្នាំ នៃការចងចាំអំពីរបបកម្ពុជាប្រជាធិបតេយ្យ ឬរបបខ្មែរក្រហម ដែលបណ្ដាលឲ្យពលរដ្ឋស្លាប់ជិត ២លាននាក់ ដោយសារការសម្លាប់ ការធ្វើការធ្ងន់បាក់កម្លាំង ភាពអត់ឃ្លាន និងជំងឺផ្សេងៗ គ្មានថ្នាំព្យាបាល។
ជនរងគ្រោះនៃរបបខ្មែរក្រហមនៅឯនាយសមុទ្រខ្លះ ដែលមានអាយុចន្លោះពី ៦០ឆ្នាំ ដល់ជាង ៧០ឆ្នាំ នៅតែចងចាំមិនភ្លេច ពីសោកនាដកម្ម និងបទពិសោធន៍របស់ពួកគាត់ ដែលជួបប្រទះផ្ទាល់ ក្នុងពេលរស់នៅក្នុងរបបមួយនេះរយៈពេលជិត ៤ឆ្នាំ។
សូមចុចស្ដាប់សេចក្ដីរាយការណ៍ពិស្ដាររបស់អ្នកស្រី ម៉ៅ សុធានី ពីរដ្ឋធានីវ៉ាស៊ីនតុន ដែលដកស្រង់បទពិសោធន៍នៃជីវិតរស់នៅរបស់ជនរងគ្រោះមួយចំនួនក្នុងរបបខ្មែរក្រហម...
