ជាង១០ឆ្នាំកន្លងមកនេះ តំបន់បឹងកក់ ភាគច្រើនត្រូវបានគេស្គាល់ថា ជាកន្លែងដ៏ចម្រូងចម្រាស ឈានដល់ប្រើអំពើហិង្សាពីសំណាក់អាជ្ញាធរក្រុងភ្នំពេញ ខ្លះត្រូវបានវាយដំ និងចាប់ដាក់ពន្ធនាគារជាដើម។
មកដល់ពេលនេះ នៅសល់អ្នកបឹងកក់ តែមួយគ្រួសារគត់ ដែលកំពុងរស់នៅក្នុងស្ថានភាពលំបាកកណ្ដាលវាលខ្សាច់ នៅមិនទាន់ទទួលបានដោះដំណោះស្រាយ ពីសាលារាជធានីភ្នំពេញ។ គ្រួសារមួយនេះត្រូវធ្លាក់ខ្លួនក្រលំបាក បាត់បង់មុខរបរចិញ្ចឹមជីវិត ដោយសារការបូមខ្សាច់ពន្លិចផ្ទះសម្បែងរបស់គាត់ ដើម្បីអភិវឌ្ឍតំបន់បឹងកក់។
តើជីវិតអ្នកបឹងកក់មួយគ្រួសារនេះរស់នៅប្រឈមនឹងបញ្ហាអ្វីខ្លះ ខណៈទន្ទឹមរង់ចាំដំណោះស្រាយពីសាលារាជធានីភ្នំពេញ អស់ជាង ១ទសវត្សមកនេះ?
សូមស្ដាប់សេចក្ដីរាយការណ៍រឿងនេះ របស់អ្នកស្រី សុ ជីវី ដូចតទៅ
