សមត្ថកិច្ច​រារាំង​អ្នក​មាន​ជម្លោះ​ដីធ្លី​នៅ​ភ្នំពេញ​មិន​ឲ្យ​យក​ញត្តិ​ដាក់​ជូន​រដ្ឋមន្ត្រី​អាមេរិក

ដោយ អ៊ួន ឈិន
2016.01.26
បឹងកក់ ចន ឃែរី ៨៥៥

សមត្ថកិច្ច​រារាំង​អ្នក​បឹងកក់ មិន​ឲ្យ​យក​ញត្តិ​ទៅ​ដាក់​ជូន​រដ្ឋមន្ត្រី​ការបរទេស​អាមេរិក លោក ចន ឃែរី (John Kerry) នៅ​តំបន់​បឹងកក់ ក្បែរ​វិហារ​ចាម។ RFA/Uon Chhin

2

សមត្ថកិច្ច​រារាំង​អ្នក​បឹងកក់ មិន​ឲ្យ​យក​ញត្តិ​ទៅ​ដាក់​ជូន​រដ្ឋមន្ត្រី​ការបរទេស​អាមេរិក លោក ចន ឃែរី (John Kerry) នៅ​តំបន់​បឹងកក់ ក្បែរ​វិហារ​ចាម។

4

អ្នក​បឹងកក់ ឈរ​តវ៉ា​នៅ​កន្លែង​ដែល​សមត្ថកិច្ច​រារាំង​ក្បែរ​វិហារ​ចាម ក្នុង​តំបន់​បឹងកក់។

3

អ្នក​បឹងកក់ ឈរ​តវ៉ា​នៅ​កន្លែង​ដែល​សមត្ថកិច្ច​រារាំង​ក្បែរ​វិហារ​ចាម ក្នុង​តំបន់​បឹងកក់។

5

អ្នក​បឹងកក់ ឈរ​តវ៉ា​នៅ​កន្លែង​ដែល​សមត្ថកិច្ច​រារាំង​ក្បែរ​វិហារ​ចាម ក្នុង​តំបន់​បឹងកក់។

6

អ្នក​បឹងកក់ ឈរ​តវ៉ា​នៅ​កន្លែង​ដែល​សមត្ថកិច្ច​រារាំង​ក្បែរ​វិហារ​ចាម ក្នុង​តំបន់​បឹងកក់។

7

តំណាង​អ្នក​បឹងកក់ អ្នកស្រី ទេព វន្នី ផ្ដល់​បទសម្ភាសន៍​ដល់​អ្នក​កាសែត ក្រោយ​សមត្ថកិច្ច​រារាំង​ក្បែរ​វិហារ​ចាម ក្នុង​តំបន់​បឹងកក់។

8

ក្រុម​សមត្ថកិច្ច​ឈរ​នៅ​តំបន់​បឹងកក់ ក្បែរ​វិហារ​ចាម ដើម្បី​រារាំង​ក្រុម​អ្នក​បឹងកក់ មិន​ឲ្យ​យក​ញត្តិ​ទៅ​ដាក់​ជូន​លោក ចន ឃែរី។

ប្រជាពលរដ្ឋ​ដែល​មាន​បញ្ហា​ដីធ្លី​នៅ​រាជធានី​ភ្នំពេញ មក​ពី​សហគមន៍​បឹងកក់ បុរីកីឡា ភ្នំ​បាត ផ្លូវ​រថភ្លើង ភូមិ​២៣ និង​សហគមន៍​ផ្លូវ​រថភ្លើង​ទួល​សង្កែ ជិត ៦០​នាក់ បរាជ័យ​ក្នុង​ការ​យក​ញត្តិ​ជូន​រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស​សហរដ្ឋ​អាមេរិក លោក ចន ឃែរី (John Kerry) កាល​ពី​ព្រឹក​ថ្ងៃ​ទី​២៦ មករា។

បរាជ័យ​របស់​ក្រុម​ពលរដ្ឋ​នេះ ដោយសារ​តែ​កង​កម្លាំង​សន្តិសុខ​ខណ្ឌ​ដូនពេញ និង​កង​នគរបាល​រាជធានី​ភ្នំពេញ រារាំង​ពួក​គាត់​នៅ​ខាង​មុខ​ព្រះវិហារ​អិស្លាម នៅ​តំបន់​បឹងកក់ ដោយ​មាន​ការ​រុញ​ច្រាន​គ្នា​ទៅ​វិញ​ទៅ​មក​ផង។

គោល​បំណង​របស់​ពលរដ្ឋ​នៅ​ក្នុង​ញត្តិ​នោះ បាន​ស្នើ​ឲ្យ លោក ចន ឃែរី ដាក់​សម្ពាធ​លើ​រដ្ឋាភិបាល​កម្ពុជា ឲ្យ​បញ្ឈប់​នូវ​ការ​រំលោភ​សិទ្ធិ​មនុស្ស ដូចជា ការ​កម្ទេច​លំនៅឋាន និង​ការ​បណ្ដេញ​ចេញ​ដោយ​បង្ខំ ជាដើម៖ «គេ​មិន​គោរព​ពាក្យ​សម្ដី​សម្ដេច​ទេ សម្ដេច​ថា​ប្រជាពលរដ្ឋ​ដាក់​ញត្តិ គឺ​ត្រូវ​ដាក់​ឲ្យ​ដល់​ដៃ​សម្ដេច ឲ្យ​សម្ដេច​បាន​ដឹង​ពី​ទុក្ខ​លំបាក​ប្រជាពលរដ្ឋ។ ឥឡូវ​ពួក​ខ្ញុំ​មក​ហើយ នៅ​តែ​ពួក​គាត់​រារាំង​ពួក​ខ្ញុំ​ដដែល»

ទាក់ទង​នឹង​បញ្ហា​នេះ អ្នក​គ្រប់គ្រង​បច្ចេកទេស​ការិយាល័យ​ស៊ើប​អង្កេត​នៃ​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ (LICADHO) លោក អំ សំអាត មាន​ប្រសាសន៍​ថា រដ្ឋាភិបាល​មាន​កាតព្វកិច្ច​ធានា​សុវត្ថិភាព​ជូន​ប្រមុខ​ការទូត​របស់​សហរដ្ឋ​អាមេរិក ប៉ុន្តែ​មិន​គួរ​មាន​ការ​រឹតត្បិត​សេរីភាព​របស់​ប្រជាពលរដ្ឋ​នោះ​ទេ។

ទោះ​យ៉ាង​ណា​ក្ដី ក្រុម​អ្នក​ប៉ុនប៉ង​ដាក់​ញត្តិ បាន​ស្រែក​ដង្ហោយ​ហៅ​តាម​មេក្រូ​រក​អន្តរាគមន៍​ពី លោក ចន ឃែរី នៅ​នឹង​កន្លែង ហើយ​ក៏​វិល​ត្រឡប់​ទៅ​កាន់​គេហដ្ឋាន​វិញ​រៀងៗ​ខ្លួន៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។