មន្ត្រី​សង្គម​ស៊ីវិល​ជំរុញ​ឱ្យ​ស៊ើបអង្កេត​​ស៊ីជម្រៅ​ករណី​ទណ្ឌិត​ពុល​អាកុល​ស្លាប់​ក្នុង​ពន្ធនាគារ

ដោយ ជាតិ ចំណាន
2020-07-05
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
មន្ត្រី​ជាន់​ខ្ពស់​ផ្នែក​ស៊ើប​អង្កេត​នៃ​សមាគម​អាដហុក (ADHOC) លោក ស៊ឹង សែនករុណា ផ្ដល់​បទសម្ភាសន៍​កាល​ពី​​ថ្ងៃ​ទី​៩ ខែ​សីហា ឆ្នាំ​២០១៧។
មន្ត្រី​ជាន់​ខ្ពស់​ផ្នែក​ស៊ើប​អង្កេត​នៃ​សមាគម​អាដហុក (ADHOC) លោក ស៊ឹង សែនករុណា ផ្ដល់​បទសម្ភាសន៍​កាល​ពី​​ថ្ងៃ​ទី​៩ ខែ​សីហា ឆ្នាំ​២០១៧។
Photo: RFA

មន្ត្រី​ធ្វើ​ការ​ផ្នែក​ឃ្លាំមើល​សិទ្ធិមនុស្ស​នៅ​កម្ពុជា ស្នើ​ឱ្យ​អាជ្ញាធរ​ស៊ើបអង្កេត​ឱ្យ​ស៊ីជម្រៅ ជុំវិញ​ការ​ស្លាប់​របស់​ទណ្ឌិត​ដោយសារ​ពុល​អាកុល កាលពី​ថ្ងៃ​ទី​២៧ ខែ​មិថុនា ។ ការ​លើកឡើង​នេះ​បន្ទាប់ពី​ទណ្ឌិត នៅ​ក្នុង​ពន្ធនាគារ​ខេត្ដ​ពោធិ៍សាត់ ១​ស្លាប់ និង​១៥​នាក់​ទៀត ធ្លាក់ខ្លួន​ឈឺ ដោយសារ​ពុល​អាកុល ដោយសារតែ​ពួកគេ​លាយ​ជាមួយ​នឹង​ភេសជ្ជៈ​ផ្សេងៗ ដូចជា​កូកាកូឡា និង​ខារ៉ាបាវ ដើម្បី​ផឹក។

អ្នកនាំពាក្យ​សមាគម​អាដហុក​លោក ស៊ឹង សែនករុណា ថា ទោះបីជា​ទណ្ឌិត​ក៏​មាន​សិទ្ធិ​ក្នុង​ការ​រស់រាន​មាន​ជីវិត​។ លោក​សុំ​ឱ្យ​អាជ្ញាធរ​ស្វែងរក​ការពិត​បន្ថែម ដើម្បី​ផ្ដល់​ភាព​យុត្តិធម៌​យល់​ជនរងគ្រោះ៖ «យើង​ចង់​ឱ្យ​មានការ​ស៊ើបអង្កេត​ឱ្យ​បាន​ច្បាស​លាស់ ពីព្រោះ​រឿង​នេះ​ជា​ធម្មតា​អ្នកទោស នៅ​ពេល​ដែល​ជាប់ឃុំ វា​គ្រាន់តែ​បាត់បង់​សេរីភាព​ទេ ប៉ុន្ដែ​គាត់​មិន​អាច​បាត់បង់​ការ​យក​ចិត្ដ​ទុកដាក់​ទៅលើ​សិទ្ធិ​រស់រាន​មានជីវិត​របស់​ពួកគាត់​ទេ​។ ចង់​មិន​ចង់​គេ​រិះគន់ យើង​ត្រូវតែ​ធ្វើការ​ស៊ើបអង្កេត​ឱ្យ​បាន​ច្បាស់​លាស់»

អ្នកនាំពាក្យ​អគ្គនាយកដ្ឋាន​ពន្ធនាគារ លោក នុត សាវនា ប្រាប់​អាស៊ីសេរី​កាលពី​ថ្ងៃ​ទី​០៤ ខែ​កក្កដា ថា ជនរងគ្រោះ​ដែល​ស្លាប់​គឺជា​អ្នក​ដែល​ផ្ដើម​គំនិត​លួច​យក អាកុល ទៅ​លាយ​ជាមួយ​នឹង​ភេសជ្ជៈ​ផ្សេងៗ​។ លោក នុត សាវ​នា ថា អាកុល​ដែល​ទណ្ឌិត​លួច​យក​ទៅ​លាយ​នោះ គឺ​មន្ដ្រី​ពន្ធនាគារ​បម្រុង​ទុក​សម្រាប់​លាង​សម្អាត​គុក ដើម្បី​ទប់ស្កាត់​ការ​រាលដាល​នៃ​ជំងឺ​កូវីដ១៩។

លោក​បន្ត​សមត្ថកិច្ច​នឹង​បិទ​ការស្រាវជ្រាវ​ករណី ដោយសារតែ​ជនល្មើស ជា​ជនរងគ្រោះ​បាន​ស្លាប់​ហើយ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល