តុលាការទីក្រុងឡូសអែនជឺឡេស (Los Angeles) នៅរដ្ឋកាលីហ្វ័រញ៉ា (California) នឹងបើកសវនាការលើកដំបូងចំពោះករណីបណ្ដឹងរបស់លោក មាជ សុវណ្ណារ៉ា នៅព្រឹកថ្ងៃទី១ ខែកញ្ញា ខាងមុខ។ គោលបំណងនៃសវនាការនេះ គឺដើមបណ្ដឹងស្នើឲ្យតុលាការចេញសេចក្ដីបង្គាប់ដើម្បីឲ្យដើមបណ្ដឹងអាចស្វែងរកព័ត៌មានសំខាន់ៗមួយចំនួនជាប្រយោជន៍ បង្ហាញឲ្យច្បាស់ថា រដ្ឋាភិបាលកម្ពុជា និងលោក ហ៊ុន ម៉ាណែត ជាប់ពាក់ព័ន្ធនឹងការធ្វើទុក្ខបុកម្នេញខ្មែរ-អាមេរិកាំង និងរារាំងពួកគេមិនឲ្យប្រកួតប្រជែងអំណាចនឹងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន សម្រាប់ការបោះឆ្នោត ឆ្នាំ២០១៨ ខាងមុខ។ តុលាការក៏នឹងពិនិត្យសំណុំរឿងព្រហ្មទណ្ឌករណីអង្គរក្សលោក ហ៊ុន ម៉ាណែត វាយដំជំនួយការរត់លិខិតស្នាមតុលាការ លោក ផល ហេយស៍ (Paul Hayes) ឲ្យរងរបួសធ្ងន់កាលពីខែមេសា កន្លងមកនេះ។
សូមស្ដាប់បទសម្ភាសន៍របស់លោក យន់ សាមៀន និងលោក មូរតុន ក្លារ (Morton Sklar) មេធាវីលោក មាជ សុវណ្ណារ៉ា ជុំវិញផលប្រយោជន៍នៃសវនាការ និងការវិវត្តន៍ចុងក្រោយនៃបណ្ដឹងនេះ៖
វីដេអូ៖ សម្ភាសមេធាវីលោក មាជ សុវណ្ណារ៉ា អំពីករណីបណ្ដឹងរបស់លោក មាជ សុវណ្ណារ៉ា
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
