ចៅក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ​បន្ត​សួរ​ចម្លើយ​លោក កឹម សុខា​ ក្នុង​ពន្ធនាគារ

ដោយ ទីន ហ្សាការីយ៉ា
2017-12-20
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
លោក កឹម សុខា (ដើរ​មុខ) ប្រធាន​​គណបក្ស​សង្គ្រោះជាតិ នា​ស្នាក់​ការ​កណ្ដាល​គណបក្ស​សង្គ្រោះជាតិ បន្ទាប់​ពី​ប្រជុំ​ផ្ទៃ​ក្នុង​គណបក្ស កាល​ពី​​ថ្ងៃ​ទី​៣ ខែ​មីនា ឆ្នាំ​២០១៦។
លោក កឹម សុខា (ដើរ​មុខ) ប្រធាន​​គណបក្ស​សង្គ្រោះជាតិ នា​ស្នាក់​ការ​កណ្ដាល​គណបក្ស​សង្គ្រោះជាតិ បន្ទាប់​ពី​ប្រជុំ​ផ្ទៃ​ក្នុង​គណបក្ស កាល​ពី​​ថ្ងៃ​ទី​៣ ខែ​មីនា ឆ្នាំ​២០១៦។
Photo: RFA

ប្រព័ន្ធ​ឃោសនា​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ចុះ​ផ្សាយ​កាលពី​ថ្ងៃ​ទី​២០ ខែ​ធ្នូ ថា ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ នឹង​បន្ត​សួរ​ចម្លើយ​លោក កឹម សុខា អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ រយៈពេល ២​ថ្ងៃ​បន្តបន្ទាប់​ទៀត នៅ​ក្នុង​ពន្ធនាគារ​ត្រពាំងផ្លុង នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​២១ និង​ថ្ងៃ​សុក្រ ទី​២២ ខែ​ធ្នូ។

មេធាវី​លោក កឹម សុខា លោក ហែម សុជាតិ មាន​ប្រសាសន៍​ថា ការ​ស៊ើប​អង្កេត​របស់​ចៅក្រម​នេះ មិន​មាន​ភស្តុតាង​អ្វី​ផ្សេង​ក្រៅ​ពី​វីដេអូ​ឃ្លិប​ពីរ​បី​នា​ទី​នោះ​ទេ ដែល​ដាក់​បន្ទុក​កូនក្ដី​របស់​លោក​នោះ។ លោក​មេធាវី ហែម សុជាតិ ​បញ្ជាក់​ថា ក្រុម​មេធាវី​មិន​ដឹង​នៅ​ឡើយ​ទេ​ថា តើ​ពួក​លោក​នឹង​ចូល​រួម​ជាមួយ​ចៅក្រម​ស៊ើប​សួរ​នេះ ឬ​យ៉ាង​ណា ព្រោះ​ថា ក្រុម​មេធាវី​បាន​ដាក់​ពាក្យ​ស្នើ​សុំ​ទៅ​តុលាការ​ដើម្បី​សុំ​ឲ្យ​ផ្លាស់ប្ដូរ​ពន្ធនាគារ​ឃុំ​ខ្លួន​លោក កឹម សុខា ពី​ពន្ធនាគារ​ត្រពាំងផ្លុង នៅ​ជាប់​ព្រំដែន​វៀតណាម ក្នុង​ខែត្រ​ត្បូងឃ្មុំ នោះ យក​មក​ពន្ធនាគារ​នៅ​រាជធានី​ភ្នំពេញ​វិញ ព្រោះ​ថា ពួកគាត់​លំបាក​ធ្វើ​ដំណើរ​ទៅ​ជួប​កូន​ក្ដី​របស់​ខ្លួន ហើយ​ចៅក្រម​ស៊ើបសួរ​ក៏​ពិបាកធ្វើ​ដំណើរ​ឡើង​ចុះ ក្នុង​ការ​សាកសួរ​លោក កឹម សុខា នៅ​ទីនោះ​ដែរ ប៉ុន្តែ​ត្រូវ​បាន​តុលាការ​បដិសេធ​សំណើ​នេះ​ជា​លើក​ទី​ពីរ។

​លោក កឹម សុខា ត្រូវ​បាន​អាជ្ញាធរ​រដ្ឋាភិបាល​ចាប់​ខ្លួន​កាល​ពី​ពី​អធ្រាត្រ​ថ្ងៃ​ទី​៣ ខែ​កញ្ញា និង​យក​ទៅ​ឃុំ​ខ្លួន​បណ្ដោះអាសន្ន​នៅ​ពន្ធនាគារ​ត្រពាំងផ្លុង​នៅ​ថ្ងៃ​ទី​៦ ដោយ​ចោទ​ប្រកាន់​ពី​បទ​ល្មើស «ក្បត់​ជាតិ» តាម​តាម​មាត្រា ៤៤៣ នៃ​ក្រមព្រហ្មទណ្ឌ។ ការ​ឃុំ​ខ្លួន​នេះ តុលាការ​មិន​ឲ្យ​អនុញ្ញាត​ឲ្យ​ក្រុម​តំណាងរាស្ត្រ​បក្ស​ប្រឆាំង និង​អ្នក​ដទៃ​ទៀត​ទៅ​សួរ​សុខទុក្ខ​ឡើយ ក្រៅ​ពី​ក្រុម​គ្រួសារ និង​មេធាវី​នោះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (2)
Share

អ្នក​អាន​អនាមិក

បើគ្មានបញ្ជា ពី មេវៀតណាម ធ្វើម៉េច អោយដោះលែង និង បញ្ជូនមកភ្នំពេញវិញ !

Dec 21, 2017 12:23 AM

អ្នក​អាន​អនាមិក

ចៅក្រមគាត់សួរ តា គឹម សុខា ឆ្លើយយ៉ាងខ្លីថា ខ្ញុំគ្មានកំហុស នេះជាប្រទេសប្រជាធិបតេយ្យ !

Dec 20, 2017 09:09 PM

គេហទំព័រ​ទាំងមូល