តុលាការ​ភ្នំពេញ​សម្រេច​ឃុំខ្លួន​ជនជាតិ​ចិន​១១​នាក់ ពី​បទ​ចាប់​ជំរិត និង​បង្ខាំង​មនុស្ស​ខុស​ច្បាប់

ដោយ ហេង រស្មី
2020.07.25
Share on WhatsApp
Share on WhatsApp
សាលាដំបូង​រាជធានី​ភ្នំពេញ ៨៥៥ សាលាដំបូង​រាជធានី​ភ្នំពេញ។ រូប​ថត​ថ្ងៃ​ទី​២៧ ខែ​មេសា ឆ្នាំ​២០១៦។
RFA

សាលាដំបូង​ក្រុងភ្នំពេញ​សម្រេច​ឃុំខ្លួន​ជនជាតិ​ជនជាតិ​ចិន​ទាំង​ ១១​នាក់​ ពីបទ​ចាប់ជំរិត និងបង្ខាំង​មនុស្ស​ខុសច្បាប់។

អ្នកនាំពាក្យ​សាលា​ដំបូង​ក្រុងភ្នំពេញ លោក គុជ គឹមឡុង បញ្ជាក់​ថា ការសម្រេច​នេះ ក្រោយ​ពី​ចៅក្រម​សាកសួរ​លោក ឃុន ស៊ីណា បាន​បញ្ចប់ការ​សាកសួរ​តាម​នីតិវិធី​ចប់សព្វគ្រប់ រួចហើយ​បាន​សម្រេច​ឃុំខ្លួន​ជា​បណ្តោះអាសន្ន ជនជាតិ​ចិន​ទាំង ១១​រូប នៅ​ក្នុង​ពន្ធនាគារ​ព្រៃស។

សមត្ថកិច្ច​ក្រសួង​មហាផ្ទៃ​ កាល​ពី​ថ្ងៃទី​១៧ កក្កដា បាន​ចាប់ខ្លួន​ជនជាតិ​ចិន​ចំនួន ​១១​នាក់​ ក្រោយពី​ពួកគេ​បាន​ចាប់​បុរស​ជន​ជាតិចិន​ដូចគ្នា​ម្នាក់ បង្ខាំង​ទុក​ដើម្បី​ជំរិត​ទារប្រាក់​មិនបាន​សម្រេច ចំនួន​ ៣០​ម៉ឺន​ដុល្លា​ ពី​ក្រុមគ្រួសារ​ជនរងគ្រោះ​នៅ​ក្នុង​ប្រទេស​ចិន។

សមត្ថកិច្ច​ឱ្យ​ដឹងថា មូល​ហេតុដែល​នាំទៅរក​ចាប់ខ្លួន​ជនល្មើស​នេះ ដោយសារតែ គ្រួសារ​ជនរងគ្រោះ​បាន​ប្តឹង​សមត្ថកិច្ច​ថា ជនរងគ្រោះ​កំពុង​ត្រូវ​គេ​បង្ខាំង​ដោយ​មាន​ការវាយដំ​ធ្វើ​ទារុណកម្ម។ សមត្ថកិច្ច​ថា ជនរងគ្រោះ​ត្រូវ​ជនល្មើស​យក​បង្ខាំង​ទុក​នៅ​ក្នុង​បន្ទប់​ផ្ទះ​ជួល​មួយ​កន្លែង​ ដែល​មាន​ទីតាំងនៅ​សង្កាត់​និរោធ ខណ្ឌ​ច្បារអំពៅ ក្រុងភ្នំពេញ។

ចាប់​ពី​ខែមិថុនា ដល់​ខែកក្កដា​នេះ ករណី​ជំរិត​ទារប្រាក់​ដែល​រវាង​ជនជាតិ​ចិន និង​ជនជាតិ​ចិន​ដូចគ្នានេះ​បាន​កើតមានឡើង​ចំនួន ៣​ករណី​ហើយ គឺ​ពីរ​ករណី​កើតមានឡើង​នៅក្នុង​ខេត្ត​ព្រះសីហនុ និង​ករណី​ចុង​ក្រោយ​កើត​មាន​ឡើង​នៅ​ក្នុង​ទីក្រុង​ភ្នំពេញ

កាលពី​ឆ្នាំ​២០១៩​ សមត្ថកិច្ច​ខេត្ត​ព្រះសីហនុ ក៏​បាន​ចាប់​បញ្ជូន​ខ្លួន​ជនជាតិ​ចិន​ចំនួន ១២៧​នាក់ ​ពាក់ព័ន្ធ​ទៅ​​កាន់​ប្រទេស​ចិន​វិញ ក្រោយ​ពី​បាន​ចាប់ខ្លួន​ពាក់ព័ន្ធ​នឹង​ការ​ចាប់​ជំរិត​ទារ​ប្រាក់​តាម​ប្រព័ន្ធ​អ៊ីនធឺណិត

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។