តុលាការផ្ដន្ទាទោសសហជីពនិងបុគ្គលិកណាហ្គាវើលដ៍៧នាក់ ពី១ឆ្នាំ ទៅ២ឆ្នាំពីបទញុះញង់
2023.05.25

សាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២៥ ឧសភា សម្រេចផ្ដន្ទាទោសថ្នាក់ដឹកនាំសហជីព និងអតីតបុគ្គលិកណាហ្គាវើលដ៍ (Naga World) ៧នាក់ ដាក់ពន្ធនាគារម្នាក់ៗ ចន្លោះពី ១ឆ្នាំ ទៅ ២ឆ្នាំ ក្រោមបទចោទប្រកាន់ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គមតាមមាត្រា ៤៩៤ និង៤៩៥ នៃក្រមព្រហ្មទណ្ឌ ។
ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ អ្នកស្រី សឿង ចរិយា ប្រកាសសាលក្រមផ្ដន្ទាទោស កញ្ញា ឈឹម ស៊ីថរ ប្រធានសហជីពទ្រទ្រង់សិទ្ធិបុគ្គលិកកម្មករខ្មែរនៃក្រុមហ៊ុនណាហ្គាវើល៍ (LRSU) ឱ្យជាប់ពន្ធនាគារចំនួន ២ឆ្នាំ និងសមាជិក ៥នាក់ទៀត គឺលោកស្រី ឈឹម សុខន កញ្ញា ទូច សិរីមាស លោកស្រី ឃ្លាំង សុបិន្ត លោកស្រី ស៊ុន ស្រីពេជ្រ និងលោកស្រី ហៃ សុភាព ឲ្យជាប់ពន្ធនាគារ ១ឆ្នាំកន្លះស្មើគ្នា។ ប៉ុន្តែ អ្នកទាំងប្រាំនេះ តុលាការដាក់ឲ្យស្ថិតនៅក្រៅឃុំ។ ចំណែកម្នាក់ទៀត គឺលោកស្រី រឺ សុវណ្ណឌី ត្រូវជាប់ពន្ធនាគារត្រឹម ១ឆ្នាំ ដោយតុលាការសម្រេចព្យួរទោសដែរ។

ចុចទីនេះ ដើម្បីអាន និងស្ដាប់ព័ត៌មានពិស្ដារ...
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។