ក្រសួងព្រះបរមរាជវាំង ប្រកាសផ្អាកភ្ញៀវទេសចរជាតិ និងអន្តរជាតិ ចូលទស្សនាព្រះបរមរាជវាំង ចាប់ពីថ្ងៃទី១៨ ខែមីនា រហូតដល់មានសេចក្ដីជូនដំណឹងជាថ្មីនៅពេលក្រោយ។ ការផ្អាកនេះ ខណៈក្រសួងសុខាភិបាល ប្រកាសរកឃើញអ្នកឆ្លងជំងឺកូវីដចំនួន ២ករណីបន្ថែមទៀត នៅថ្ងៃទី១៨ ខែមីនា ដែលកើតលើបុរសជនជាតិម៉ាឡេស៊ី ហើយអ្នកជំងឺទាំងពីរនោះ កំពុងស្ថិតក្នុងមន្ទីរសុខាភិបាលខេត្តកែប។ លទ្ធផលនេះ បាននាំឲ្យចំនួនអ្នកឆ្លងជំងឺកូវីដ១៩ នៅក្នុងប្រទេសកម្ពុជា កើនដល់ ៣៥នាក់។