អតីតអនុរដ្ឋមន្ត្រីការបរទេសវៀតណាមក្លាយជាអគ្គលេខាធិការអាស៊ានអាណត្តិទី១៣
2012.11.20
លោក សុរិន្ទ ពិតសុវណ្ណ (Surin Pit suwan) សញ្ជាតិថៃ ដែលកាន់តំណែងជាអគ្គលេខាធិការអាស៊ានអាណត្តិទី១២ នឹងត្រូវផុតអាណត្តិនៅចុងឆ្នាំ២០១២ នេះ។
រដ្ឋលេខាធិការក្រសួងការបរទេសកម្ពុជា លោក កៅ គឹមហួន នៅក្នុងសន្និសីទសារព័ត៌មាននាពេលកន្លងទៅ មានប្រសាសន៍ថា លទ្ធផលនៃកិច្ចប្រជុំរដ្ឋមន្ត្រីអាស៊ានបូក៣ បានសម្រេចជ្រើសរើសយកបេក្ខភាពមន្ត្រីការបរទេសប្រទេសវៀតណាម ជាអគ្គលេខាធិការអាស៊ាន ដើម្បីដាក់ជូនប្រមុខរដ្ឋាភិបាលអាស៊ានសម្រេច នៅកិច្ចប្រជុំកំពូលអាស៊ានលើកទី២១។
ស្របតាមការគ្រោងទុក លោក ឡេ លួងមិញ (Le loungMinh) ដែលជាអតីតអនុរដ្ឋមន្ត្រីការបរទេសវៀតណាម ត្រូវបានអង្គប្រជុំកំពូលអាស៊ានបូក៣ កាលពីថ្ងៃទី២០ វិច្ឆិកា ជ្រើសរើសជាអគ្គលេខាធិការអាស៊ានក្នុងអាណត្តិទី១៣ នឹងបន្តដឹកនាំចាប់ពីឆ្នាំ២០១៣ ដល់ឆ្នាំ២០១៧៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។