អង្គការសិទ្ធិមនុស្សនិងមន្រ្តីរដ្ឋបាលព្រៃឈើបានសង្កេតឃើញថា មានរថយន្តទាហានដឹកឈើប្រណីតចេញពីបន្ទាយរបស់ខ្លួននៅតាមបណ្តោយព្រំដែនក្នុងខេត្តព្រះវិហារនិងឧត្តរមានជ័យ។
មេបញ្ជាការរងយោធភូមិភាគទី៤ លោក សៅ សុជាតិ ប្រាប់កាសែតថា មានទាហានខ្លះនាំគ្នាលក់ឈើគេកាប់រួចដោយខុសច្បាប់ដើម្បីបង្រ្គប់ប្រាក់ខែខ្វះខាត ឬទិញឈើទៅឲ្យក្រុមគ្រួសារ។
លោកថា រឿងហ្នឹងជារឿងតូចតាចប៉ុណ្ណោះ មិនមែនជារឿងធំដុំទេ រឿងព្រំដែន ទើបវាជារឿងធំ។
សាក្សីនិយាយថា រថយន្តយោធាដឹកគ្រឿងអាវុធទៅដាក់ទីនោះ រួចដឹកឈើវិលទៅខេត្តក្រុងវិញ។
កងឯកភាពនៃកងអង្គរក្សប្រមុខរដ្ឋាភិបាលមានវត្តមាននៅតំបន់ព្រំដែននោះដែរ ក្រោមបញ្ជាលោកឧត្តមសេនីយ៍ ហ៊ីង ប៊ុនហ៊ាង៕