ហ៊ុនសែន​ចូល​រួម​សម្ពោធ​ផ្លូវ​ពី​ប៉ោយប៉ែត​មក​សៀមរាប

លោក ហ៊ុន សែន នាយករដ្ឋ​មន្ត្រី​នៃ​រាជ​រដ្ឋាភិបាល​ខ្មែរ​បាន​អញ្ជើញ​ជា​គណៈ​អធិបតី​ក្នុង​ការ​បើក​សម្ភោធ​ឲ្យ​ប្រើ​ប្រាស់​ជា​ផ្លូវការ​នូវ​កំណាត់​ផ្លូវ​ជាតិ​លេខ​៥​និង​លេខ​៦​ពី​តំបន់​ប៉ោយប៉ែត​មក​ខេត្ត​សៀមរាប​ចម្ងាយ​ប្រមាណ​ជាង​១៤០​គីឡូម៉ែត្រ កាល​ពី​ព្រឹក​ថ្ងៃ​ច័ន្ទ​ ២៨ ធ្នូ បន្ទាប់​ពី​កំណាត់​ផ្លូវ​នោះ​ចាប់​ផ្តើម​សាង់សង់​រយៈពេល​ជាង​៣​ឆ្នាំ​និង​រួច​រាល់​ជា​ស្ថាពរ។
ដោយ សាវយុត
2009.12.28

អគ្គ​នាយក​នៃ​ក្រសួង​សាធារណការ​និង​ដឹក​ជញ្ជូន​និង​ជា​ប្រធាន​គម្រោង​សាងសង់​កំណាត់​ផ្លូវ​ជាតិ​លេខ​៥​និង​លេខ​៦ លោក ផេង វិចាណូ បាន​មាន​ប្រសាសន៍​ថា ​ប្រមុខ​រដ្ឋាភិបាល​បាន​បើក​សម្ពោធ​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នូវ​កំណាត់​ផ្លូវ​ជាតិ​លេខ​៥​និង​លេខ​៦ ព្រមទាំង​ស្ពាន​ដែល​សាង់សង់​នៅ​លើ​ផ្លូវ​លេខ​៦៦​និង​ផ្លូវ​លេខ​៥៨​ក្នុង​ថ្ងៃ​នេះ។

លោក ផេង វិចាណូ មាន​ប្រសាសន៍​ថា ៖ «សម្ដេច​នាយក​អញ្ជើញ​ទៅ​សម្ពោធ​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នូវ​ផ្លូវ​ជាតិ​លេខ​៥-​៦ ប៉ោយប៉ែត-​សៀមរាប និង​ស្ពាន​ដែល​សាងសង់​នៅ​លើ​ផ្លូវ​៥៦, ៦៨ ដែល​ជា​គម្រោង​ក្រោម​ឥណទាន​របស់​ធនាគារ​អភិវឌ្ឍន៍​អាស៊ី ១៤៥,៤​គីឡូម៉ែត្រ។ យើង​ធ្វើ​រយៈ​ពេល​៣៩​ខែ​ចប់​ជា​ស្ថាពរ​ពី​ដើម​ឆ្នាំ​នេះ​នៅ​ក្នុង​ខែ​៤»

លោក ផេង វិចាណូ បាន​ឲ្យ​ដឹង​ទៀត​ថា កំណាត់​ផ្លូវ​ជាតិ​លេខ​៥​និង​លេខ​៦ ពី​ប៉ោយប៉ែត​មក​ដល់​ខេត្ត​សៀមរាប ប្រវែង​ជាង​១៤០​គីឡូម៉ែត្រ​នេះ គឺ​គម្រោង​ក្រោម​ឥណទាន​ធនាគារ​អិភិវឌ្ឍន៍​អាស៊ី (ADB) ដោយ​ចំណាយ​អស់​ទឹក​ប្រាក់​ជាង​៥០​លាន​ដុល្លារ​សហរដ្ឋ​អាមេរិក។ វា​ជាផ្លូវ​ទំនើប​ដែល​ការ​សាង​សង់​គឺ​ចាក់​កៅស៊ូ​កម្រាស់​៧​សង់ទីម៉ែត្រ​លើ​ផ្ទៃ​ផ្លូវ​ទំហំ​១០​ម៉ែត្រ និង​ចិញ្ចើម​ផ្លូវ​បាន​ចាក់​ថ្ម​យ៉ាង​មាំ​ផង៕

អត្ថបទពេញនិយម
ព័ត៌មាន​ថ្មីៗ
អ្នកសារព័ត៌មាន​ក្នុង​ស្រុក និង​ក្រៅ​ប្រទេស​អំពាវនាវ​ឱ្យ​តុលាការ​ទម្លាក់​បទចោទប្រកាន់ និង​ដោះលែង​លោក ម៉ិច ដារ៉ា ឱ្យ​មាន​សេរីភាព
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។