នាយក​រដ្ឋមន្ត្រី​ខ្មែរ​ជូន​ពរ​ចិន​ឲ្យ​បាន​ជោគជ័យ​ក្នុង​ការ​រៀបចំ​កីឡា​អូឡាំពិក

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ថ្លែង​ប្រកាស​ជូនពរ​ឲ្យ​រដ្ឋាភិបាល​ចិន ទទួល​បាន​ជោគជ័យ​ក្នុង​ការរៀបចំ​ការប្រកួត​ប្រជែង​កីឡាអូឡាំពិក នៅទី​ក្រុង​ប៉េកាំង ហើយ​លោក​ក៏​នឹង​ត្រៀម​ដើម្បី​ទស្សនា​ការប្រកួត​កីឡា​ទាំងនេះ​ដែរ ។

គួររំឭក​ផងដែរ​ថា ស្ថានភាព​បង្ក្រាប​ជនជាតិ​ទីបេតិ៍​របស់​អាជ្ញាធរ​ចិន កាលពី​ពេលថ្មី​ៗ​នេះ ប្រជាជាតិ​ជាច្រើន​ជុំវិញ​សកលលោក បាន​សម្តែង​ការខក​ចិត្ត ហើយ​មាន​ប្រទេស​ខ្លះ បាន​គំរាម​ថា មិន​ចង់​ទៅ​ចូលរួម​កីឡា​អូឡាំពិក នោះផង ។

នៅពេល​ជាមួយគ្នា​នេះ អតីត​ព្រះមហាក្សត្រ​ខ្មែរ សម្ដេចព្រះ នរោត្តម សីហនុ ទ្រង់​បាន​ថ្កោលទោស​ការទាមទារ​ចង់​បំបែក​ខ្លួន​របស់​ទីបេតិ៍ ពី​អំណាច​ចិន ៕