រដ្ឋសភា​និង​រដ្ឋាភិបាល​ព្រមាន​ថា​នឹង​មិន​អត់​ឱន​ឲ្យ​មេ​ដឹក​នាំ​បក្ស​សង្គ្រោះ​ជាតិ

ដោយ វណ្ណ វិចារ
2014-04-05
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ព្រះមហាក្សត្រ​ព្រះបាទ​សម្ដេច​ព្រះ​បរមនាថ នរោត្តម សីហមុនី ថតរូប​ជាមួយ​អ្នក​តំណាង​រាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា នៅ​ខាង​មុខ​អគារ​រដ្ឋ​សភា ក្នុង​រាជធានី​ភ្នំពេញ កាល​ពី​​ព្រឹក​ថ្ងៃ​២៣ កញ្ញា ២០១៣។
ព្រះមហាក្សត្រ​ព្រះបាទ​សម្ដេច​ព្រះ​បរមនាថ នរោត្តម សីហមុនី ថតរូប​ជាមួយ​អ្នក​តំណាង​រាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា នៅ​ខាង​មុខ​អគារ​រដ្ឋ​សភា ក្នុង​រាជធានី​ភ្នំពេញ កាល​ពី​​ព្រឹក​ថ្ងៃ​២៣ កញ្ញា ២០១៣។
RFA

រដ្ឋសភា និង​រដ្ឋាភិបាល ព្រមាន​ថា​នឹង​មិន​អត់​ឱន​ឲ្យ​មេ​ដឹក​នាំ​គណបក្ស​សង្គ្រោះ​ជាតិ ឡើយ។ ការ​ព្រមាន​នេះ បន្ទាប់​ពី​ប្រធាន​គណបក្ស​ប្រឆាំង លោក សម រង្ស៉ី បាន​ផ្ញើ​លិខិត​មួយ​ច្បាប់​ថ្វាយ​ព្រះមហាក្សត្រ ដោយ​ទូល​ព្រះអង្គ​ថា រដ្ឋសភា​បច្ចុប្បន្ន​ជា​រដ្ឋសភា​របស់​គណបក្ស​ប្រជាជន មិន​តំណាង​ឲ្យ​ជាតិ និង​រៀប​រាប់​ពី​ព្រះរាជ​តម្រិះ​របស់​អតីត​ព្រះ​មហា​វីរក្សត្រ ព្រះ​បរម​រតន​កោដ្ឋ ក្នុង​ព្រឹត្តិការណ៍​ជាប់​គាំង​នយោបាយ​កាល​ពី​១០​ឆ្នាំ​មុន។

សេចក្តី​ថ្លែងការណ៍​ជា​សាធារណៈ​ចំនួន​ពីរ​ដាច់​ដោយ​ឡែក​ពី​គ្នា​របស់​រដ្ឋសភា និង​រដ្ឋាភិបាល ក្រោម​ការ​ដឹក​នាំ​របស់​គណបក្ស​ប្រជាជន​កម្ពុជា បាន​ចោទ​ប្រកាន់​ថា លោក សម រង្ស៉ី ធ្វើ​ឲ្យ​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​អង្គ​ព្រះមហាក្សត្រ ញុះញង់​ជំរុញ​ព្រះមហាក្សត្រ​ឲ្យ​ដើរ​ផ្ទុយ​ពី​រដ្ឋធម្មនុញ្ញ ព្រម​ទាំង​ប្រមាថ​ចំពោះ​សេចក្តី​សម្រេច​របស់​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ។

សេចក្តី​ថ្លែងការណ៍​របស់​រដ្ឋសភា កាល​ពី​ល្ងាច​ថ្ងៃ​ទី​៤ ខែ​មេសា ដោយ​ចាត់​ទុក​ថា លិខិត​របស់ លោក សម រង្ស៉ី ដែល​បាន​ថ្វាយ​ព្រះមហាក្សត្រ ជា​លិខិត​ពិសពុល ពុត​ត្បុត និង​ធ្វើ​ឲ្យ​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​ស្ថាប័ន​កំពូល​របស់​ជាតិ។ ស្ថាប័ន​ទាំង​ពីរ​នោះ រួម​មាន រាជបល្ល័ង្គ និង​សភា​ជាតិ។

ប្រធាន​គណៈកម្មការ​ទី​៥​នៃ​រដ្ឋសភា និង​ជា​អ្នក​នាំ​ពាក្យ លោក ឈាង វុន មាន​ប្រសាសន៍​ថា រដ្ឋសភា​មិន​អាច​ទទួល​យក​បាន​ឡើយ​ចំពោះ​ការ​ចោទ​ប្រកាន់​របស់ លោក សម រង្ស៉ី ទៅ​លើ​ភាព​ស្រប​ច្បាប់​របស់​រដ្ឋសភា​ជាតិ។ ប៉ុន្តែ ក្រៅ​ពី​ចេញ​សេចក្តី​ថ្លែងការណ៍ កាល​ពី​ថ្ងៃ​ទី​៤ ខែ​មេសា រួច​មក រដ្ឋសភា​មិន​ទាន់​មាន​វិធាន​ការ​ណា​មួយ​ផ្សេង​នៅ​ឡើយ៖ «គាត់​បាន​ប្រៀបធៀប​កាល​ពី​ហ្លួង​រតន​កោដ្ឋ កាល​លោក​គ្រង​រាជបល្ល័ង្គ ស្អី​គាត់​និយាយ​ហ្នឹង​អត់​ពិត​សោះ កាល​ហ្នឹង​គាំង​ពិត​មែន ព្រោះ​ថា​បើ​ចង់​បង្កើត​រដ្ឋាភិបាល ទាល់​តែ​មាន​សំឡេង ២​ភាគ​៣ ហើយ លោក សម រង្ស៉ី ហ្នឹង​ជា​អ្នក​ចូល​រួម​កែ​ហ្នឹង។ រដ្ឋសភា​មិន​ទាន់​មាន​វិធាន​ការ​អី​ទេ ចាំ​ដល់​គណៈ​អចិន្ត្រៃយ៍​អី​មក​ជួប​ប្រជុំ​គ្នា​សិន»

ចំណែក​រដ្ឋាភិបាល​វិញ​បាន​ចេញ​សេចក្តី​ថ្លែងការណ៍​នៅ​ថ្ងៃ​ទី​៥ ខែ​មេសា ដោយ​មាន​សេចក្តី​ផ្ដើម​ថា រដ្ឋាភិបាល​មាន​ការ​សោកស្ដាយ​យ៉ាង​ខ្លាំង និង​សូម​ធ្វើ​ការ​ថ្កោលទោស​យ៉ាង​ដាច់​អហង្ការ​ចំពោះ លោក សម រង្ស៉ី ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​អង្គ​ព្រះមហាក្សត្រ។ រាជ​រដ្ឋាភិបាល​យល់​ឃើញ​ថា លោក សម រង្ស៉ី បាន​រំលោភ​បំពាន​យ៉ាង​កំរោល​លើ​អង្គ​ព្រះមហាក្សត្រ ហើយ​ជាន់​ឈ្លី​នូវ​គោលការណ៍​នីតិរដ្ឋ​ទៀត​ផង។ នៅ​ចុង​បញ្ចប់ សេចក្តី​ថ្លែងការណ៍​រដ្ឋាភិបាល​បញ្ជាក់​ជំហរ​នឹង​ចាត់​វិធាន​ការ​ចំពោះ​បុគ្គល សម រង្ស៉ី ដើម្បី​រក្សា​ការពារ​តម្លៃ​បាវ​វចនា ជាតិ សាសនា ព្រះមហាក្សត្រ និង​សេចក្តី​ថ្លៃថ្នូរ​របស់​សង្គម​ជាតិ។

ទាក់ទង​នឹង​បញ្ហា​នេះ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៉ី ពន្យល់​ថា លិខិត​របស់​លោក គឺ​ចង់​ទូល​ថ្វាយ​អ្វី​ដែល​ជា​ការ​ពិត​ថ្វាយ​ព្រះមហាក្សត្រ។ លោក​បន្ត​ថា រដ្ឋសភា​សព្វថ្ងៃ​ប្រាកដ​ណាស់​ថា មិន​មែន​តំណាង​ឲ្យ​ជាតិ​ខ្មែរ​ទាំង​មូល​ទេ តែ​ជា​រដ្ឋសភា​របស់​គណបក្ស​ប្រជាជន​កម្ពុជា តែ​ឯក​បក្ស​ប៉ុណ្ណោះ។ លោក​បញ្ជាក់​ថា លោក​មិន​មាន​ក្តី​បារម្ភ​អ្វី​ឡើយ​ចំពោះ​ការ​ប៉ុនប៉ង​ណា​មួយ មក​លើ​រូប​លោក​នោះ ព្រោះ​ថា លោក​មិន​បាន​ធ្វើ​ខុស​ច្បាប់​ទេ៖ «យើង​ស្រឡាញ់​គោរព​អ្នក​ណា យើង​ត្រូវ​និយាយ​ការ​ពិត ហើយ​ការ​ពិត​ហ្នឹង គឺ​សភា​សព្វថ្ងៃ មិន​មែន​ជា​សភា​គ្រប់​ទឹក​ទេ គឺ​សភា​ខុស​ច្បាប់ ដូច​អ្វី​ដែល​ខ្ញុំ​ធ្លាប់​ទូល​ព្រះមហាក្សត្រ  ព្រះ​បិតា​ជាតិ កាល​ពី​ព្រះអង្គ​មាន​ព្រះជន្ម​នៅ​ឡើយ»

លិខិត​របស់ លោក សម រង្ស៉ី ដែល​ថ្វាយ​ព្រះមហាក្សត្រ គឺ​ធ្វើ​ឡើង​បន្ទាប់​ពី​ព្រះមហាក្សត្រ​បាន​ចេញ​ព្រះរាជសារ​មួយ ក្នុង​ពេល​បើក​បវេសនកាល​រដ្ឋសភា​កាល​ពី​ថ្ងៃ​ទី​២ ខែ​មេសា។ ក្នុង​ព្រះរាជសារ ព្រះមហាក្សត្រ​បាន​លើក​ឡើង​ថា ព្រះអង្គ​សង្ឃឹម​ថា សភា​ជាតិ​ដែល​ជា​តំណាង​ជាតិ​ខ្មែរ​ទាំង​មូល នឹង​ខិត​ខំ​ដោះស្រាយ​បញ្ហា​ប្រឈម​នានា ដើម្បី​សម្រេច​នូវ​ទិសដៅ​រួម​របស់​កម្ពុជា ជា​ជំហានៗ។ល។

កាល​ពី​ខែ​កញ្ញា ឆ្នាំ​២០១៣ ព្រះមហាក្សត្រ​បាន​ចេញ​ព្រះរាជសារ​កោះ​ហៅ​តំណាង​គណបក្ស​ជាប់​ឆ្នោត​ទាំង​ពីរ ទៅ​ចូល​គាល់​នៅ​ព្រះបរមរាជវាំង។ អ្នក​វិភាគ​នយោបាយ​មួយ​ចំនួន​គិត​ថា កាល​នោះ​អង្គ​ព្រះមហាក្សត្រ​នឹង​ធ្វើ​ជា​អាជ្ញា​កណ្ដាល​ដោះស្រាយ​បញ្ហា​មិន​ប្រក្រតី នៃ​ការ​បោះ​ឆ្នោត និង​ទំនាស់​នយោបាយ។ ពេល​ទៅ​ដល់​ព្រះបរមរាជវាំង ព្រះមហាក្សត្រ​បាន​យក​លិខិត​អញ្ជើញ​អ្នក​តំណាង​រាស្ត្រ​ចំនួន ៥៥​រូប ជូន​មេ​បក្ស​ប្រឆាំង​ឲ្យ​ចូល​រួម​ប្រជុំ​សភា​ជា​លើក​ដំបូង។

បើ​ទោះ​ជា​ទទួល​យក​លិខិត​ព្រះមហាក្សត្រ​ក៏ដោយ ក៏​មេ​បក្ស​ប្រឆាំង​មិន​ចូល​រួម​ប្រជុំ​សភា​ជា​លើក​ដំបូង​ដែរ ក្រោម​ហេតុផល​ថា ធ្វើ​តាម​ឆន្ទៈ​រាស្ត្រ​ដែល​ចង់​បាន​យុត្តិធម៌​បន្ទាប់​ពី​ការ​បោះ​ឆ្នោត។

លោក សម រង្ស៉ី ធ្លាប់​ត្រូវ​បាន​រដ្ឋាភិបាល​កម្ពុជា ប្ដឹង​ទៅ​កាន់​តុលាការ​ម្តង​ជា​ពីរ​ដង​រួច​ហើយ។ លោក​ទើប​តែ​ត្រូវ​ព្រះមហាក្សត្រ​លើក​លែង​ទោស​កាល​ពី​ឆ្នាំ​២០១៣ ដើម្បី​ចូល​រួម​ក្នុង​យុទ្ធនាការ​បោះ​ឆ្នោត។ កាល​នោះ លោក​ត្រូវ​បាន​តុលាការ​កាត់​ទោស​ឲ្យ​ជាប់​គុក​ជាង ១០​ឆ្នាំ។

មាត្រា​៧​នៃ​រដ្ឋធម្មនុញ្ញ​ចែង​ថា ព្រះមហាក្សត្រ​មិន​អាច​នរណា​រំលោភ​បំពាន​បាន​ឡើយ ប៉ុន្តែ​មិន​មាន​ច្បាប់​ណា​ដែល​មាន​ចែង​ពី​កម្រិត​ស្ថាន​ទម្ងន់​ទោស​ក្នុង​បទ​ល្មើស​បំពាន​ព្រះមហាក្សត្រ​នេះ​ទេ។

មជ្ឈដ្ឋាន​អ្នក​ច្បាប់​ខ្លះ​ធ្លាប់​ពន្យល់​ថា ការ​រំលោភ​បំពាន​ដោយ​អំពើ ឬ​ដោយ​ពាក្យ​សម្ដី​ទៅ​លើ​អង្គ​ព្រះមហាក្សត្រ​នោះ​មាន​ដូច​ជា វាយ​ព្រះអង្គ ការ​ធ្វើ​ឃាត​ព្រះអង្គ និង​ការ​និយាយ​ស្ដី​ទាំង​ឡាយ​ណា​ដែល​ធ្វើ​អោយ​ព្រះអង្គ​អាប់​កិត្តិយស ជាដើម។ ប៉ុន្តែ ការ​បញ្ចេញ​ទស្សនៈ​របស់​អ្នក​នយោបាយ ឬ​ប្រជារាស្ត្រ​ទូទៅ​ចំពោះ​ព្រះមហាក្សត្រ មាន​ដូច​ជា ការ​ស្នើសុំ​អោយ​ព្រះអង្គ​មាន​ព្រះរាជ​តម្រិះ​ឡើង​វិញ ជាដើម វា​គ្រាន់​តែ​ជា​សំឡេង​របស់​ប្រជារាស្ត្រ សុំ​អោយ​ព្រះអង្គ​ពិចារណា​ឡើង​វិញ​តែ​ប៉ុណ្ណោះ។

ទាក់ទង​នឹង​ប្រសាសន៍​របស់​អ្នក​នយោបាយ ជុំវិញ​តួនាទី​របស់​ព្រះមហាក្សត្រ​វិញ មាន​អ្នក​ខ្លះ​និយាយ​ល្អ អ្នក​ខ្លះ​សំណូមពរ អ្នក​ខ្លះ​ស្នើសុំ ហើយ​ក៏​មាន​អ្នក​ខ្លះ​និយាយ​ពី​ចំណុច​ដែល​ខ្លួន​មិន​ពេញ​ចិត្ត​ដែរ។ ប៉ុន្តែ សម្ដី​ដែល​ល្បី​ជាង​គេ ហើយ​ត្រូវ​បាន​អ្នក​លេង​អ៊ីនធឺណិត យក​ផ្សព្វផ្សាយ​បន្ត​នោះ គឺ​ប្រសាសន៍​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន កាល​ពី​ឆ្នាំ​២០០៦ ជុំវិញ​សន្ធិសញ្ញា​បំពេញ​បន្ថែម​ជាមួយ​វៀតណាម៖ «ខ្ញុំ​និយាយ​ជាមួយ​សម្ដេច​ក្រុមព្រះ ខ្ញុំ​ថា ព្រះអង្គ​និយាយ​ប្រាប់​ឯកឧត្ដម ស៊ុន ចាន់ថុល យ៉ាង​ម៉េច? កុល ផេង ម៉េច? អ៊ឹង កន្ថាផាវី ម៉េច ស៊ីសុវត្ថិ ប៉ាណារ៉ា លើ​យន្តហោះ ហើយ​ខ្ញុំ​ប្រាប់​សម្ដេច​ក្រុមព្រះ​ពេល​ដែល​ជួប​តាម​ទូរស័ព្ទ អត់​ផង! បើ​លើក​នេះ​វា​ពិបាក​ស៊ីញេ ត្រូវ​ពិនិត្យ​ឡើង​វិញ យើង​គួរ​ទុក​រាជា​និយម ឬ​ធ្វើ​សាធារណរដ្ឋ?»

ទោះ​ជា​យ៉ាង​ណា​ក៏ដោយ រដ្ឋាភិបាល​មិន​ទាន់​បញ្ជាក់​ថា នឹង​ចាត់​វិធាន​ការ​បែប​ណា​ចំពោះ​រូប លោក សម រង្ស៉ី ជុំវិញ​លិខិត​ថ្វាយ​ព្រះមហាក្សត្រ​នេះ ក្នុង​ពេល​ដែល​ច្បាប់​មិន​ទាន់​មាន​ចែង​ពី​កម្រិត​ទោស​ទណ្ឌ​ពី​ការ​បំពាន​ព្រះមហាក្សត្រ​នៅ​ឡើយ។

ទាក់ទង​នឹង​បញ្ហា​នេះ ប្រធាន​អង្គការ​ក្រុម​អ្នក​ច្បាប់​ការពារ​សិទ្ធិ​កម្ពុជា លោក​មេធាវី សុក សំអឿន ពន្យល់​ថា បច្ចុប្បន្ន​មិន​មាន​ច្បាប់​ណា​សម្រាប់​ដាក់​ទោស​ចំពោះ​អ្នក​ដែល​សរសេរ​លិខិត​ថ្វាយ​ព្រះមហាក្សត្រ​ឡើយ ហើយ​ច្បាប់​មាន​ចែង​តែ​ពី​បទ​ល្មើស​ព្រហ្មទណ្ឌ​ធ្ងន់ធ្ងរ ដូច​ជា ធ្វើ​គត់​ព្រះមហាក្សត្រ ឬ​វាយ​ដំ​ដោយ​ផ្ទាល់​តែ​ប៉ុណ្ណោះ៖ «នៅ​ក្នុង​ហ្នឹង រដ្ឋធម្មនុញ្ញ​ហាម​ដែរ ថា​មិន​អោយ​ប៉ះពាល់​ដល់​ព្រះមហាក្សត្រ តែ​ក្រម​ព្រហ្មទណ្ឌ​មិន​មាន​ចែង​ទេ ពេល​ធ្វើ​ច្បាប់​ហ្នឹង​មាន​ការ​ជជែក​ថា ហេតុ​អ្វី​បាន​ជា​មិន​មាន​ចែង​ពី​ការ​ជេរ​ប្រមាថ​ព្រះមហាក្សត្រ តំណាង​រដ្ឋាភិបាល​ប្រាប់​ថា មក​ពី​ព្រះមហាក្សត្រ​មិន​យក​ទោសពៃរ៍​លើ​ពាក្យ​ជេរ​តិចតួច​នោះ​ទេ»

លោក សុក សំអឿន បញ្ជាក់​ថា បើ​សិន​ជា​មាន​នរណា​ម្នាក់​សរសេរ​អត្ថបទ​រិះគន់​ព្រះមហាក្សត្រ ឬ​ប៉ះពាល់​ព្រះអង្គ អ្នក​នោះ​អាច​នឹង​មាន​ទោស​លុះ​ណា​តែ​ព្រះមហាក្សត្រ​ដើរ​តួនាទី​ជា​ដើម​បណ្ដឹង៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (27)
Share

អ្នក​អាន​អនាមិក

មើលហ្វូងទា មួយលិច មួយកើត ដឹកនាំប្រទេស ហាស់!ហាស់!ហាស់ ...ខ្មែរអ្លាយ

Apr 10, 2014 08:53 AM

អ្នក​អាន​អនាមិក

People, the king, and hun sen, which one is more important? My opinion: people dont need to depend on the king or hunsen; the king doesnt need to depend on hun sen, but really need to depend on people; hun sen also doesnt need to depend on the king, but he really need people. So poeple is the core part, but why dont they work to serve people' interest?

Apr 10, 2014 06:22 AM

និស្សិត

ពី ភ្នំពេញ

ពលរដ្ឋខ្មែរ មិនគាំទ្រនូវការសំរេចរបស់រដ្ឋាភិបាល​រឺរដ្ឋសភាទេ!​ យើងក៏យល់ថារដ្ឋសភាកម្តុជាមិនតំណាងអោយជាតិ ប្រជាជនកម្ពុជាដែរ។ ការថ្ចាយពត៌មានដល់មហាក្សត្រ មិនមែនជាការប្រមាថ​រឺរំលោភព្រះមហាក្សត្រទេ។ ព្រះមហាក្សត្រមានព្រះបញ្ញាញាណគ្រប់គ្រាន់ដើម្បី​ដឹងអ្វីពិត រឺមិនពិត។ រដ្ឋាភិបាលនិងសភាខ្លួនឯង​ដឹងច្បាស់ណាស់ថាតើខ្លួនមានភាពស្របច្បាប់កំរិតណាទាំងក្នុងជាតិនឹងអន្តរជាតិ។

Apr 06, 2014 07:28 PM

សា ម៉ន កំពត សូមលាក់ឈ្មោះផង ខ្លាចងាប់

ឃើញហេតុ ផល់ខាងលើ ស បញ្ជាក់ថា៖ នេះជាសកម្មភាពរបស់ពួកក្បត់ លក់ ឧត្តម្មគតិ ឲ្យយួន
ជាថ្នូ និងអំណាច ចូរមិត្តនិស្សិត រួមទាំងយុវជនខ្មែរ រួមសាម្មគីគ្នាឡើងប្រឆាំងនិងពួក លក់ជាតិយើង។
1-ប្រជាជនកម្ពុជា ;សែនវេទនា ;រងទុក្ខឥតស្បើយ ;ទឹកភ្នែកយើង ;
ហូរមកមិនដែល ;ឈប់ប្រជាខ្មែរអើយ ;ក្រោកលើងភ្ញាក់លើង។
ប៉ុល ពតបានចាប់សម្តេចតា ដាក់ពន្ធនាគា ដោយលើកហេតុផល់ថា៖ខ្លាចកង់ប្រវត្តិសាស្ត្រ មកជាន់ លើកនេះ កមិនខុសលើកមុនៗដែគឺថា
សារជាតិ នៅតែ ដដែល វា គ្រាន់តែថា សកម្មភាពរបស់ លោកហុន សែន មានលក្ខណវិទ្យាសាស្ត្រ គ្រាន់ជាង បងធំ(បុន បោដ)បន្តិចតែប៉ុណ្ណោះ៕

Apr 06, 2014 12:17 PM

អ្នក​អាន​អនាមិក

Don't tell me,the king is under Hun Sen pressure.If the king wants to do anything for Khmer people,he can do and he is free to do so or he just doesn't do what is against Khmer interests.He can get out of the country at his will. No bull sh.. !

Apr 06, 2014 10:17 AM

មើល​មតិ​ទាំង​អស់.

គេហទំព័រ​ទាំងមូល