លោក ប៊្រែដ អាដាម នឹងបង្ហាញ អំពីបញ្ហារំលោភសិទិ្ធពលរដ្ឋ ធ្ងន់ធ្ងរនៅកម្ពុជា

នាយក​ប្រតិបត្តិ​ទទួល​បន្ទុក​កិច្ចការ​តំបន់​អាស៊ី​របស់​អង្គការ​ឃ្លាំ​មើល​ សិទ្ធិ​មនុស្ស​ (Human Rights Watch) លោក​ ប៊្រែដ អាដាម​ (Brad Adams)​ នឹង​ធ្វើសន្និសីទ​សារព័ត៌មាន​ អំពី​ការ​ទទួល​ខុស​ត្រូវ​ និង​ការ​លើក​លែង​ទោស​ ក្នុង​បណ្តា​ប្រទេស​នៅ​តំបន់​អាស៊ី​ភាគ​អាគ្នេយ៍​។
ដោយ តាំង សារ៉ាដា
2013-11-18
Share
ប្រែដ អាដាម ៣០៥ លោក ប្រែដ អាដាម (Brad Adams) នាយក​ប្រតិបត្តិ​តំបន់​អាស៊ី នៃ​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស យូមែន រ៉ៃត៍ វច្ឆ៍ (Human Rights Watch)។
Photo courtesy of Human Rights Watch

សេចក្តីបង្ហាញនេះ នឹង​ផ្តោត​ជា​សំខាន់​ទៅ​ លើ​ការ​រំលោភ​សិទ្ធិ​មនុស្ស​ និង​បញ្ហា​និទ្ទណ្ឌភាព​ដែល​ជា​កត្តា​ចំបង​ បណ្តាល​ឲ្យ​ជន​ដៃ​ដល់​ រួច​ពី​ការ​នាំ​ខ្លួន​យក​មក​ទទួល​ទោស​តាម​ផ្លូវ​ច្បាប់​។

មន្រ្តី​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​អន្តរជាតិ​ (Human Rights Watch) ​ ប្រចាំ​ទី​ក្រុង​បាងកក​ ប្រទេស​ថៃ​ លោក​ ហ្វីល រ៉ូប៊ីតសឹន​ (Phil Robertson) មាន​ ប្រសាសន៍​ថា​៖ លោក​ ប៊្រែដ អាដាម​ (Brad Adams)​ នឹង​បង្ហាញ​អំពី​បញ្ហា​រំលោភ​សិទិ្ធ​ពលរដ្ឋ​ធ្ងន់ធ្ងរ​នៅ​កម្ពុជា​ ដែល​គ្មាន​ការ​ទទួល​ខុស​ត្រូវ​៖ « ចំពោះ​ករណី​ប្រទេស​កម្ពុជា​ យើង​នឹង​ជជែក​ច្រើន​អំពី​ការ​រំលោភ​សិទ្ធិ​ មនុស្ស​ធ្ងន់ធ្ងរ​ ដែល​កើត​ឡើង​ដ៏​រ៉ាំរ៉ៃ​ក្នុង​ប្រទេស​នេះ ​ហើយ​រដ្ឋាភិបាល​ មិន​បាន​ចាត់​វិធានការ​នាំ​ខ្លួន​ជន​ប្រព្រឹត្ត​បទ​ល្មើស​ឲ្យ​មក​ទទួល​ខុស​ត្រូវ​ ចំពោះ​មុខ​ច្បាប់​នោះ​ឡើយ​។ ការ​រំលោភ​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​ ដែល​ ទើប​កើត​ឡើង​កាល​ពី​ថ្មី​ៗ​នេះ​ មាន​រូបភាព​ដូច​គ្នា​ទៅ​នឹង​ការ​រំលោភ​ សិទ្ធិ​មនុស្ស​ កាល​ពី​ពេល​កន្លង​ទៅ ​ហើយ​យើង​មិន​បាន​ឃើញ​អ្វី​បែ្លក​ ឬ​ ប្រសើរ​ជាង​នេះ​ឡើយ​។​ »

លោក​ ហ្វីល រ៉ូប៊ីតសឹន​ (Phil Robertson) បញ្ជាក់​ថា​ លោក​ ប៊្រែដ​អាដាម (Brad Adams)​ មិន​មាន​គំរោង​ធ្វើ​ដំណើរ​ទស្សនកិច្ច​ទៅ​កាន់​ប្រទេស​កម្ពុជា​ ដើម្បី​ធ្វើ​សន្និសីទ​ នៅទី​នោះ​ឡើយ​។ លោក​នឹង​ធ្វើការ​បង្ហាញ​អំពី​បញ្ហា​សិទ្ធិ​មនុស្ស​នេះ​ នៅ​ក្លឹប​អ្នក​កាសែត​បរទេស​ នៅ​ទី​ក្រុង​បាងកក​ នា​ព្រឹក​ថ្ងៃ​អង្គារ​នេះ​៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅក្នុង​អត្ថបទ​នេះ​៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ៕

ព័ត៌មាន (0)

មើល​មតិ​ទាំង​អស់.

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

គេហទំព័រ​ទាំងមូល