ប្រតិកម្ម​របស់​តំណាងរាស្ត្រ​អឺរ៉ុប​ជុំវិញ​ការ​បិទ​ទិដ្ឋាការ​មិន​ឱ្យ​​អម​ដំណើរ​លោក សម រង្ស៊ី មក​កម្ពុជា

ដោយ មាន ឫទ្ធិ
2019-07-18
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
តំណាងរាស្ដ្រសភាអឺរ៉ុប លោក ហ្វីល ប៊ែននៀន  (Phil Bennion) (ស្ដាំ)។
តំណាងរាស្ដ្រសភាអឺរ៉ុប លោក ហ្វីល ប៊ែននៀន (Phil Bennion) (ស្ដាំ)។
ទំព័រហ្វេសប៊ុក​លោក សម រង្ស៊ី

សមាជិកសភា​អឺរ៉ុប​មក​ពី​ចក្រភព​អង់គ្លេស​លោក ហ្វីល ប៊ែននៀន (Phil Bennion) ដែល​ធ្លាប់​សន្យា​ជា​សាធារណៈ​ថា លោក​នឹង​អម​ដំណើរ​លោក សម រង្ស៊ី ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះជាតិ ធ្វើ​មាតុភូមិ​និវត្ត​មកកាន់​កម្ពុជា​វិញ ប្រាប់​អាស៊ីសេរី​តាម​សារ​អេឡិចត្រូនិក​កាលពី​ថ្ងៃ​ទី​១៧ កក្កដា ថា ករណី​របប​លោក ហ៊ុន សែន ដាក់​បញ្ចូល​ឈ្មោះ​លោក​ទៅ​ក្នុង​បញ្ជី​បដិសេធ​ផ្ដល់​ទិដ្ឋាការ​ឱ្យ​ចូល​កម្ពុជា​នោះ រឹតតែ​ស្ដែង​ឱ្យ​ឃើញ​ថា កម្ពុជា​បាន​ដក​ខ្លួន​ចេញ​ឆ្ងាយ​ពី​លទ្ធិ​ប្រជាធិបតេយ្យ​សេរី​ពហុបក្ស និង​ការ​គោរព​សិទ្ធិមនុស្ស​។ លោក​សង្កត់​ធ្ងន់ៗ​ថា ការ​ធ្វើ​ដូច្នេះ នឹង​រឹតតែ​ពង្រឹង​ឱ្យ​មាន​នូវ​ការ​អំពាវនាវ​កាន់តែ​ខ្លាំង​ឡើង​ថែមទៀត ឱ្យ​មាន​ចំណាត់ការ​ប្រឆាំង​នឹង​កម្ពុជា និង​រដ្ឋាភិបាល​នៃ​ប្រទេស​មួយ​នេះ ដែល​បាន​ធ្វើ​ទង្វើ​អកុសល​ទាំងនេះ។

កាលពី​១៥ កក្កដា លោក ប្រាក់ សុខុន រដ្ឋមន្ត្រី​ក្រសួងការបរទេស បាន​សរសេរ​លិខិត​មួយ​ច្បាប់ បញ្ជា​ឱ្យ​មន្ត្រី​ឯកអគ្គរាជទូត អគ្គ​កុងស៊ុល និង​កុងស៊ុល​កិត្តិយស​របស់​ខ្លួន​នៅ​បរទេស​ទាំងអស់ ធ្វើការ​បដិសេធ ឬ​កុំ​ផ្ដល់​ទិដ្ឋាការ​ដល់​ជនបរទេស​ទាំងឡាយ​ណា ដែល​របប​នេះ​ថា មាន​បំណង​គាំទ្រ ឬ​ការពារ​ជន​ណា​ផ្ដន្ទាទោស ឬ​កំពុង​ជាប់ទោស​ដោយ​សាលដីកា​តុលាការ​កម្ពុជា។ លោក ប្រាក់ សុខុន ស្នើ​ឱ្យ​មន្ត្រី​ក្រោម​ឱវាទ​របស់​លោក​ទាំងនោះ ពិនិត្យមើល​ឱ្យ​បាន​ហ្មត់ចត់ និង​ច្បាស់លាស់​ពី​គោលបំណង​របស់​ជនបរទេស​ដែល​ស្នើសុំ​ទិដ្ឋាការ​ចូល​កម្ពុជា​ទាំងនោះ ក្នុង​អ្វីមួយ​ដែល​លោក​ថា ដើម្បី​ធានា​សន្តិសុខ និង​សុវត្ថិភាព ក៏ដូចជា​ការពារ​អធិបតេយ្យ​កម្ពុជា។ លិខិត​នោះ ក៏​មាន​ភ្ជាប់​មក​ជា​មួយ​នូវ​បញ្ជី​ឈ្មោះ អម​ដោយ​ថ្ងៃខែ​ឆ្នាំ​កំណើត និង​រូបថត​របស់​សមាជិក​សភា​អឺរ៉ុប ៤រូប អតីតសមាជិកសភាអឺរ៉ុបម្នាក់ និង ​អនុប្រធាន ​ចលនា​សេរីនិយម​អន្តរជាតិ (Liberal International) ។

មន្ត្រី​ស្ថាន​ឯកអគ្គរាជទូត​កម្ពុជា​ប្រចាំ​ចក្រភព​អង់គ្លេស​មួយ​រូប សុំ​មិន​បញ្ចេញ​ឈ្មោះ ប្រាប់​អាស៊ីសេរី​តាម​ទូរស័ព្ទ​បញ្ជាក់​ថា ស្ថានទូតបានទទួលលិខិតពី​លោក ប្រាក់ សុខុនមែន។

ថ្វីបើ​មានការ​បញ្ជា​ពី​របប​ក្រុងភ្នំពេញ​យ៉ាង​ដូច្នេះ​ក៏ដោយ កន្លងមក​ពាក់ព័ន្ធ​នឹង​សំណុំរឿង​ជាមួយ​លោក សម រង្ស៊ី របប​នេះ​មិនដែល​ហ៊ាន​ស្នើសុំ​ប្រទេស​បារាំង​ជា​ផ្លូវការ​ឱ្យ​ធ្វើ​បត្យាប័ន ឬ​ចាប់​បញ្ជូន​ខ្លួន​លោក សម រង្ស៊ី មក​ទទួលទោស​ទណ្ឌ​នៅ​កម្ពុជា​ឡើយ បើ​ទោះ​ជា​កម្ពុជា និង​បារាំង​មាន​កិច្ចព្រមព្រៀង​បត្យាប័ន​យ៉ាងណា​ក៏​ដោយ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (1)
Share

Evildoer commie Hun Sen try to pass north Korea dynasty dictator

Evildoer"HS" getting troubles in day ahead and will face of its millions pple uprising against itself lonely unofficial pm"no any world leaders support his unofficial pm" it's only two China/Viet commies allied".Tmil Hun Sen fears itself karma would takes his life away incoming day.but,millions of pple just keep its quieted...

Jul 30, 2019 11:18 AM

គេហទំព័រ​ទាំងមូល