អ្នកវិភាគពីបញ្ហានយោបាយ និងសង្គម លោក គឹម សុខ ដែលភៀសខ្លួនទៅក្រៅប្រទេស គេចពីការតាមចាប់ខ្លួនពីរបបលោក ហ៊ុន សែន នោះ លើកឡើងថា ការទៅចូលរួមរបស់លោក ហ៊ុន សែន ក្នុងពិធីប្រកាសបន្តកាន់តំណែងជាប្រធានាធិបតីថ្មី របស់លោក ជូកូ វីដូដូ (Joko Widodo) នោះ គឺក្នុងនាមជាភ្ញៀវកិត្តិយសរបស់ប្រទេសមួយក្នុងអាស៊ាន មិនមែនជាក្នុងនាមមេដឹកនាំរដ្ឋាភិបាលស្របច្បាប់របស់កម្ពុជាទេ។ ផ្ទុយទៅវិញ អ្នកវិភាគរូបនេះ អះអាងថា លោក ហ៊ុន សែន កំពុងស្វះស្វែងរកការគាំទ្ររបបខុសច្បាប់របស់លោក នៅខណៈលោក សម រង្ស៊ី គ្រោង វិលទៅកម្ពុជាវិញ នៅថ្ងៃទី៩ វិច្ឆិកា ខាងមុខ។
សូមស្ដាប់បទសម្ភាសន៍របស់ លោក ទីន ហ្សាការីយ៉ា និងលោក លោក គឹម សុខ អំពីបញ្ហានេះដូចតទៅ៖
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។