លោក ហ៊ុន សែន បញ្ជា​ឲ្យ​ចាប់​ខ្លួន​សមាជិក​ព្រឹទ្ធសភា​កូតា​គណ​បក្ស សម រង្ស៊ី ចោទ​ក្លែង​ឯកសារ

ដោយ ម៉ម មុនីរតន៍
2015-08-13
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
សមាជិក​ព្រឹទ្ធសភា​កូតា​គណបក្ស សម រង្ស៊ី លោក ហុង សុខហួរ ថ្លែង​ទៅ​កាន់​អ្នក​កាសែត​នា​ទីស្នាក់ការ​កណ្ដាល​គណបក្ស​សង្គ្រោះ​ជាតិ កាល​ពី​ថ្ងៃ​ទី​១០ ខែ​សីហា ឆ្នាំ​២០១៥។
សមាជិក​ព្រឹទ្ធសភា​កូតា​គណបក្ស សម រង្ស៊ី លោក ហុង សុខហួរ ថ្លែង​ទៅ​កាន់​អ្នក​កាសែត​នា​ទីស្នាក់ការ​កណ្ដាល​គណបក្ស​សង្គ្រោះ​ជាតិ កាល​ពី​ថ្ងៃ​ទី​១០ ខែ​សីហា ឆ្នាំ​២០១៥។
RFA/Brach Chev

ប្រមុខ​ដឹក​នាំ​រដ្ឋាភិបាល លោក ហ៊ុន សែន បាន​ចេញ​បញ្ជា​ឲ្យ​សមត្ថកិច្ច​ចាប់​ខ្លួន​សមាជិក​ព្រឹទ្ធសភា​មួយ​រូប កូតា​ពី​គណបក្ស សម រង្ស៊ី ដោយ​ចោទ​ប្រកាន់​ថា​ក្បត់​ជាតិ។ ការ​បញ្ចេញ​ប្រតិកម្ម​របស់ លោក ហ៊ុន សែន ជា​ថ្មី​ទៀត​នៅ​ពេល​នេះ​អំពី​បញ្ហា​ព្រំដែន​កម្ពុជា-វៀតណាម គឺ​បន្ទាប់​ពី លោក ហុង សុខហួរ បង្ហោះ​វីដេអូ​ក្នុង​បណ្ដាញ​សង្គម​ហ្វេសប៊ុក (Facebook) របស់​ខ្លួន​ពាក់ព័ន្ធ​នឹង​បញ្ហា​ផែនទី និង​រឿង​ព្រំដែន។

ប្រធាន​គណបក្ស សម រង្ស៊ី លោក គង់ គាំ ច្រាន​ចោល​ការ​ចោទ​ប្រកាន់​របស់​រដ្ឋាភិបាល​ទៅ​លើ​សមាជិក​ព្រឹទ្ធសភា លោក ហុង សុខហួរ ដោយ​ចាត់​ទុក​ការ​បកស្រាយ​របស់ លោក ហុង សុខហួរ ថា​គ្រាន់​តែ​ជា​ការ​បញ្ចេញ​មតិ​យោបល់។

គណបក្ស​សង្គ្រោះ​ជាតិ បញ្ជាក់​ថា ទង្វើ​របស់ លោក ហុង សុខហួរ ដែល​បាន​ប្រើ​ឯកសារ​មិន​ផ្លូវ​ការ និង​ការ​បកស្រាយ​របស់​គាត់ មិន​មែន​ជា​អំពើ​ក្បត់​ជាតិ​ដូច​ការ​ចោទ​ប្រកាន់​ឡើយ។ គណបក្ស​ដដែល​លើក​ឡើង​ថា ប្រសិន​បើ​ការ​ប្រើ​ឯកសារ និង​ការ​បកស្រាយ​មិន​ត្រឹមត្រូវ លោក ហុង សុខហួរ អាច​ធ្វើ​ការ​កែ​តម្រូវ​ចំពោះ​សាធារណមតិ​ឡើង​វិញ​បាន។

សេចក្ដី​ថ្លែងការណ៍​របស់​គណបក្ស សម រង្ស៊ី នេះ បាន​ចេញ​ភ្លាម​ក្រោយ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន នៅ​ព្រឹក​ថ្ងៃ​ទី​១៣ ខែ​សីហា បញ្ជា​ឲ្យ​ចាប់​ខ្លួន​សមាជិក​ព្រឹទ្ធសភា ដោយ​ចោទ​ប្រកាន់​ថា មាន​ទោស​ក្បត់​ជាតិ​ដោយ​បាន​ក្លែង​ឯកសារ​ជាតិ ពាក់ព័ន្ធ​នឹង​ការ​បង្ហាញ​ចំណុច​មួយ​នៃ​សន្ធិសញ្ញា​សន្តិភាព មិត្តភាព និង​សហប្រតិបត្តិការ​រវាង​សាធារណរដ្ឋ​ប្រជាមានិត​កម្ពុជា និង​សាធារណរដ្ឋ​សង្គម​និយម​វៀតណាម ឆ្នាំ​១៩៧៩។

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បញ្ជា​ឲ្យ​អាជ្ញាធរ​តាម​ចាប់​ខ្លួន​សមាជិក​ព្រឹទ្ធសភា​មក​ពី​គណបក្ស សម រង្ស៊ី លោក ហុង សុខហួរ ពាក់ព័ន្ធ​នឹង​ការ​ក្លែង​ឯកសារ​សន្ធិសញ្ញា​ព្រំដែន​កម្ពុជា។ លោក​នាយក​រដ្ឋមន្ត្រី បាន​ចេញ​បញ្ជា​ផ្ទាល់​មាត់​នៅ​ក្នុង​ពិធី​ចែក​សញ្ញាបត្រ​នៅ​ព្រឹក​ថ្ងៃ​ទី​១៣ សីហា។ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន អះអាង​ថា សមាជិក​ព្រឹទ្ធសភា​រូប​នោះ គឺ​ជា​អ្នក​ញុះញង់​ឲ្យ​មាន​ចលាចល​ក្នុង​ប្រទេស។ លោក​បន្ត​ថា «ឥឡូវ​នេះ​មក​បង្ហោះ​ផែនទី អា​នេះ​ជា​បទល្មើស​ព្រហ្មទណ្ឌ​ជាក់ស្ដែង​ហើយ តើ​ចង់​ឲ្យ​ជាតិ​ច្របូកច្របល់​ដល់​ណា​ទៀត? សូម​ស្ថានទូត​នានា​កុំ​ទទួល​យក​មនុស្ស​ណា​ដែល​រត់​ចូល​ស្ថានទូត»

ដោយឡែក លោក ឈាង វុន អ្នក​នាំ​ពាក្យ​រដ្ឋសភា​វិញ​បញ្ជាក់​ថា ប្រតិកម្ម​របស់ លោក ហ៊ុន សែន ប្រឆាំង​ទង្វើ​របស់ លោក ហុង សុខហួរ នេះ គឺ​មិន​ប៉ះពាល់​ដល់​វប្បធម៌​សន្ទនា ដែល​គណបក្ស​ទាំង​ពីរ​បាន​ឯកភាព​គ្នា​ហើយ​នោះ​ទេ។ គិត​មក​ដល់​ពេល​នេះ កម្លាំង​នគរបាល​ទាំង​ឯកសណ្ឋាន និង​ស៊ីវិល​ជាច្រើន​នាក់ ត្រូវ​បាន​គេ​ដាក់​ឲ្យ​តាម​ឃ្លាំ​មើល​នៅ​ខាង​មុខ​ស្ថានទូត​បារាំង ដែល​សង្ស័យ​ថា លោក ហុង សុខហួរ អាច​បន្ត​ជ្រកកោន​នៅ​ទីនោះ។

ក្រោយ លោក ហ៊ុន សែន ចេញ​បញ្ជា​ឲ្យ​សមត្ថកិច្ច​ចាប់​ខ្លួន​ភ្លាម ជំនួយការ​របស់ លោក ហុង សុខហួរ គឺ​លោក សម្បត្តិ ដាវីឌ បាន​បញ្ជាក់​កាល​ពី​ព្រឹក​ថ្ងៃ​ទី​១៣ សីហា ថា ឥឡូវ​នេះ​សមាជិក​ព្រឹទ្ធសភា​រូប​នេះ​កំពុង​ស្ថិត​នៅ​ទី​សុវត្ថិភាព ហើយ​ថែម​ទាំង​អះអាង​ថា ពុំ​មាន​ការ​ចាប់​ខ្លួន​ដូច​ការ​ចុះ​ផ្សាយ​របស់​បណ្ដាញ​ព័ត៌មាន​នោះ​ទេ។

ការ​ប្រកាស​បទបញ្ជា​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន នេះ បន្ទាប់​ពី​មាន​ការ​បង្ហោះ​វីដេអូ​ក្នុង​បណ្ដាញ​សង្គម​ហ្វេសប៊ុក ដែល លោក ហុង សុខហួរ បាន​បកស្រាយ​បញ្ហា​មួយ​ចំនួន​ពាក់ព័ន្ធ​នឹង​បញ្ហា​ផែនទី និង​រឿង​ព្រំដែន។ ក្នុង​នោះ លោក ហុង សុខហួរ ក៏​បាន​លើក​ប្រការ​៤ នៃ​សន្ធិសញ្ញា​សន្តិភាព មិត្តភាព និង​សហប្រតិបត្តិការ​រវាង​សាធារណរដ្ឋ​ប្រជាមានិត​កម្ពុជា និង​សាធារណរដ្ឋ​សង្គម​និយម​វៀតណាម ឆ្នាំ​១៩៧៩។ លោក​បន្ត​ថា «គាត់​បាន​ចុះ​ហត្ថលេខា​ថា ឯកភាព​គ្នា​ថា​ប្រទេស​ទាំង​ពីរ ឯកភាព​គ្នា​រំលាយ​ព្រំដែន​រដ្ឋ​ទាំង​ពីរ។ សូម​ឲ្យ​យក​សន្ធិសញ្ញា​ហ្នឹង​មក​មើល បើ​ឥត​មើល​ឥត​ជឿ​ទេ។ និយាយ​ឲ្យ​ត្រង់​ក៏​ខ្ញុំ​ឥត​ជឿ​ដែរ ទាល់​តែ​ខ្ញុំ​បាន​មើល បាន​ខ្ញុំ​ជឿ»

ចំណុច​ដែល​លើក​ឡើង​ពី​ការ​រំលាយ​ព្រំដែន​ជាតិ​រវាង​ប្រទេស​ទាំង​ពីរ​នោះ​ហើយ​ដែល លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ចាត់​ទុក​ថា ជា​ចេតនា​ញុះញង់។ លោក​បន្ត​ថា «ដល់​ថ្នាក់ ហេង សំរិន ចុះ​ហត្ថលេខា​រំលាយ​ព្រំដែន​រដ្ឋ​ចោល​ហើយ។ ដល់​គេ​យក​អា​ហ្នឹង ដោយសារ​រំលាយ​ព្រំដែន​រដ្ឋ​ហ្នឹង​ហើយ បាន ៨២ ៨៣ ៨៤ ៨៥ ដើម្បី​តម្រូវ​ចិត្ត ៧៩។ អ៊ីចឹង​ត​គ្នា​ជា​គន្លាក់​មើល​ការ​បកស្រាយ​របស់​គេ ហើយ​នេះ​ចាំ​ត​ទល់​ក្តី​គ្នា​នៅ​តុលាការ​ចុះ»

ភ្លាមៗ​នោះ​ដែរ រដ្ឋាភិបាល​បាន​ប្រកាស​ថ្កោលទោស លោក ហុង សុខហួរ ថា​ជា​ទង្វើ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សន្តិសុខ​ជាតិ ស្ថិរភាព​នយោបាយ អធិបតេយ្យភាព និង​បូរណភាព​ទឹក​ដី។ សេចក្ដី​ថ្លែងការណ៍​នោះ​ពន្យល់​ថា ខ្លឹមសារ​ពិត​នៃ​មាត្រា​៤ នៃ​សន្ធិសញ្ញា​សន្តិភាព​ឆ្នាំ​១៩៧៩ បាន​ចែង​ថា ភាគី​ទាំង​ពីរ​សន្យា​ថា នឹង​ដោះស្រាយ​រាល់​ទំនាស់​អាច​កើត​ឡើង​តាម​រយៈ​ការ​ចរចា​ដោយ​សន្តិវិធី។ ភាគី​ទាំង​ពីរ​នឹង​ចរចា ដើម្បី​ចុះ​ហត្ថលេខា​លើ​សន្ធិសញ្ញា​រួម​កំណត់​នូវ​ព្រំដែន​រដ្ឋ​រវាង​ប្រទេស​ទាំង​ពីរ លើ​មូលដ្ឋាន​ខ្សែ​ព្រំដែន​នា​ពេល​បច្ចុប្បន្ន ហើយ​ប្ដេជ្ញា​ចិត្ត​កសាង​ខ្សែ​ព្រំដែន​នោះ​ទៅ​ជា​ខ្សែ​ព្រំដែន​សន្តិភាព មិត្តភាព​យូរ​អង្វែង​រវាង​ប្រទេស​ទាំង​ពីរ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (14)
Share

អ្នក​អាន​អនាមិក

បើមើលឲ្យជ្រៅគឺជាគំនិតដ៏អាក្រក់បំផុត។​គាត់ធ្វើនេះគឺដើម្បីកុំឲ្យបារាំងផ្តល់ផែនទីពិតមកឲ្យខ្មែរ​ ព្រោះខ្លាចអស់អ្វីនឹងយកទៅបោករាស្ត្រទៀត។ ពិតជាបំផ្លាញជាតិដោយឥតស្រណោះ ដើម្បីតែអំណាចនិងបុណ្យសក្តិ លុយ បក្សពួកតែប៉ុណ្ណោះ។

Aug 13, 2015 11:18 PM

anitehjun

ពី bOsToN

The court of law or judicial system in the Kingdom of Wonder is equal to Court of Mouth or Judicial of Mouth, period.

When Comrade Number 1 puts a price tag of something or someone, the competent authorities have no choice but to blindly follow the order.

When Comrade Number One declares one is a traitor, that is it -- s/he is a traitor.

In the Kingdom of Wonder, there is only one single person that Comrade Number One can never touch. Who is that?

The answer is: His Majesty King Sihamoni. If Comrade Number One dares, there will be consequences. This means that the title of 'Strongman' is just to praise him. In other words, Comrade Number One is weaker than then Secretary-General Pol Pol.

Aug 13, 2015 10:45 AM

អ្នក​អាន​អនាមិក

Now Hun Sen show all the Khmer people that who is Hun Sen ? Who protect Khmer interest, who protect Khmer land from invader Yuon,Hun Sen arrest and send to the prison. Now we can say Hun Sen work for Hanoi or not ? It true Hun Sen work for Hanoi. Hun Sen hiding only his face ,but he can not hid his tail. If all Khmer people still sleeping ,one day we all will be the slave of Hanoi.

Aug 13, 2015 09:22 AM

DEJO PEN

Dr.HUN SEN,PLEASE GIVE THE DEFINITION OF "TRAITOR",THEN LOOK WHICH ONE HAS THE ACTIVITIES THAT FIT THE DEFINITION. I THINK,YOU,Dr.HUN SEN YOURSELF FITS MORE THAN ANYONE IN CAMBODIA.

Aug 13, 2015 09:15 AM

អ្នក​អាន​អនាមិក

“…ក្នុងរូបភាពបម្រើនយោបាយប្រជាភិថុត បោកប្រាស់ និងនាំឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សន្តិសុខជាតិ ស្ថិរភាពនយោបាយ អធិបតេយ្យ និងបូរណភាពទឹកដីកម្ពុជា” នេះគឺត្រូវប៉កចំកណ្ដាលក្បាលហ្វូងសម្លាប់ខ្មែរ លក់ជាតិ ក្បត់ជាតិ។

Aug 13, 2015 07:55 AM

មើល​មតិ​ទាំង​អស់.

គេហទំព័រ​ទាំងមូល