តំណាង​រាស្រ្ត​អាមេរិក នឹង​ស្វែងរក​ការ​លុប​ចោល​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ដល់​កម្ពុជា ​បើ​លោក ហ៊ុន សែន ​នៅ​តែ​រឹង​ទទឹង

0:00 / 0:00

តំណាង​រាស្ត្រ​ពី​ខាង​គណបក្ស​កាន់​អំណាច​ក្នុង​សហរដ្ឋ​អាមរិក អះអាង​ថា រដ្ឋសភា​អាមេរិក​នឹង​អនុម័ត​លើ​សេចក្ដី​ព្រាង​ច្បាប់​មួយ​ចំនួន​ក្នុង​ពេល​ឆាប់ៗ ខាង​មុខ​នេះ ដើម្បី​ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច​ដល់​របប​លោក ហ៊ុន សែន ឲ្យ​ងាក​មក​រក​ការ​គោរព​គោល​ការណ៍​ប្រជាធិបតេយ្យ និង​បើក​ផ្លូវ​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ​អាច​ចូល​រួម​ការ​បោះ​ឆ្នោត​នា​ពេល​ខាង​មុខ​នេះ​វិញ។

សូម​លោក​អ្នក​នាង​ស្ដាប់​បទ​សម្ភាសន៍​របស់​លោក តាំង សារ៉ាដា ជាមួយ​លោក ថិត យូហូ (Ted Yoho) តំណាង​រាស្ត្រ​សហព័ន្ធ​របស់​សហរដ្ឋ​អាមេរិក ពី​ខាង​គណបក្ស​សាធារណរដ្ឋ ខណៈ​លោក​នឹង​ជំរុញ​ឲ្យ​មាន​ការ​កែប្រែ​គោល​ជំហរ​របស់​រដ្ឋាភិបាល​អាមេរិក ដែល​បាន​ផ្ដល់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​លើ​ផលិតផល​ធ្វើ​ដំណើរ ដល់​កម្ពុជា​កាល​ពី​ពេល​ថ្មីៗ នេះ៖

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។