របប​ក្រុង​ភ្នំពេញ​ចោទ​ប្រកាន់​មន្ត្រី​គណបក្ស​សង្គ្រោះជាតិ​ម្នាក់​ទៀត​ពី​បទ​រួមគំនិត​ក្បត់

0:00 / 0:00

នៅ​ក្នុង​សំណុំរឿង​ចោទប្រកាន់​បក្ស​ប្រឆាំង​នេះ​ដែរ។ តុលាការ​ខេត្ត​ឧត្តរមានជ័យ​បាន​សម្រេច​ចោទ​ប្រកាន់ លោក ម៉ោញ សារ៉ាត់ អាយុ ៥៤ ឆ្នាំ ពី​បទ​« រួមគំនិត​ក្បត់​» តាម​មាត្រា ៤៥៣ នៃ​ក្រម​ព្រហ្មទណ្ឌ។

តុលាការ​ចោទ​ថា លោក ម៉ោញ សារ៉ាត់ មាន​ផែនការ​កៀរគរ​ក្រុម​កម្មករ​នៅ​ក្នុង​ប្រទេស​ថៃ​ធ្វើ​ជា​ឧបាយកល ក្រោម​ផែន​ការ​វិល​ត្រឡប់​មក​កម្ពុជា​វិញ​របស់​លោក សម រង្ស៊ី។

ប្រធាន​គណៈកម្មការ​គ្រប់គ្រង​នយោបាយ​គណបក្ស​សង្គ្រោះជាតិ ប្រចាំ​ទីក្រុង​បាងកក លោក ម៉ោញ សារ៉ាត់ ប្រាប់​អាស៊ីសេរី​ថា នេះ​ជា​ការ​ចោទប្រកាន់​ដោយ​គ្មាន​មូលដ្ឋាន​ច្បាប់​របស់​តុលាការ​ដែល​លោក​ថា អាយ៉ង​របស់​លោក ហ៊ុន សែន។

លោក​បញ្ជាក់​ថា សូម​ប្រជាពលរដ្ឋ​ទាំង​ក្នុង និង​ក្រៅ​ប្រទេស​កុំ​មានការ​ភ័យខ្លាច​ហើយ​ក្រោកឈរ​ទាំងអស់​គ្នា​ដើម្បី​គាំទ្រ​លោក សម រង្ស៊ី វិល​ចូល​មក​កាន់​មាតុប្រទេស​វិញ​នៅ​ដើមខែ​វិច្ឆិកា​ខាង​មុខ​នេះ៖ «អ្វី​ដែល​ជា​ការ​ចេញ​សេចក្ដី​ប្រកាស​ព័ត៌មាន​នេះ​គឺ​ដើម្បី​រារាំង​ធ្វើ​យ៉ាងណា​កុំ​ឱ្យ​មហាជន​ធ្វើការ​ក្រោកឈរ​ដើម្បី​ទទួល​លោក​ប្រធាន​ធ្វើ​ដំណើរ​ត្រឡប់​ទៅវិញ។ ក៏​ប៉ុន្តែ​អ្វី​គ្រប់យ៉ាង​ហ្នឹង​របប​ក្រុង​ភ្នំពេញ​ហាក់បីដូចជា ដើរ​យឺត​មួយ​ជំ​ហ៊ាន​រួច​ទៅ​ហើយ ដោយសារ​អំពើ​ព្រៃផ្សៃ​របស់​របប​ក្រុងភ្នំពេញ ហើយ​នឹង​សេចក្ដី​រង​ទុក្ខវេទនា និង​សេចក្ដី​ឈឺចាប់​របស់​ប្រជាពលរដ្ឋ​វា ដល់​កម្រិត​មួយ​ដែល​យើង​មិន​អាច​ស៊ូទ្រាំ​បាន​តទៅ​ទៀត។ ម្យ៉ាង​ទៀត​បើ​យើង​មើល​ទៅតាម​អ្វី​ដែល​មាន​នៅ​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​ហ្នឹង​ក្នុង​បំណង​តែមួយ​គត់ គឺ​គេ​ឱ្យ​យើង​ទៅ​ចុះ​ចូល​ទៅ​លុនតួ ទៅ​ក្រាប ទៅ​លូន ជាមួយ​នឹង​របប​របស់​គេ​ដែល​ពួក​យើង​ទាំងអស់​គ្នា​ដឹង​ច្បាស់​ហើយ​ថា យើង​មិន​អាច​អនុញ្ញាត​ឱ្យ​របប​នេះ​បន្ត​មាន​អាយុជីវិត​តទៅទៀត​ទេ។ អ៊ីចឹង​យើង​នឹង​រក​វិធី​គ្រប់យ៉ាង​ដើម្បី​តទល់​ជាមួយ​នឹង​របប​ផ្ដាច់ការ​នេះ»។

គិត​មក​ត្រឹម​ថ្ងៃ​ទី៣០ ខែ​កញ្ញា សកម្មជន​គណបក្ស​សង្គ្រោះជាតិ ដែល​ត្រូវ​បាន​ចាប់​ឃុំ​ខ្លួន​មាន ២៩​នាក់​។ ចំណែក​ឯ​សកម្មជន ដែល​ត្រូវ​បាន​តុលាការ និង​ប៉ូលិស​កោះហៅ​មកដល់​ថ្ងៃ​ទី​៣០ កញ្ញា ឡើង​ដល់ ១៦១​នាក់​ហើយ។ អនុប្រធាន​គណបក្ស​សង្គ្រោះជាតិ លោក អេង ឆៃអ៊ាង បាន​ចោទ​ប្រកាន់​ថា របប​ក្រុងភ្នំពេញ​កំពុង​យក​លំនាំ​តាម​របប​ខ្មែរក្រហម​រឿង​ធ្វើទុក្ខបុកម្នេញ មក​លើ​សកម្មជន​គណបក្ស​ប្រឆាំង​។ ប៉ុន្តែ​លោក​ថា យុទ្ធសាស្ត្រ​នេះ មិន​ជោគជ័យ​ទេ​។ ផ្ទុយទៅវិញ វា​នឹង​ធ្វើ​ឱ្យ​ពលរដ្ឋ​ផ្ទុះ​កំហឹង​ទៅ​វិញ​ទេ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។