របបក្រុងភ្នំពេញ ស្រែកថា​អយុត្តិធម៌ ដែល​សហភាព​អឺរ៉ុប ចាប់​ផ្តើម​នីតិ​វិធី​ផ្តាច់​ការ​អនុគ្រោះ​ពន្ធ

ដោយ មួង ណារ៉េត
2018-10-11
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
មន្ត្រីនាំពាក្យនៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ លោក ហេង សួរ ក្នុងកម្មវិធីវេទិកាអ្នកស្ដាប់វិទ្យុអាស៊ីសេរី កាលពីយប់ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៤។
មន្ត្រីនាំពាក្យនៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ លោក ហេង សួរ ក្នុងកម្មវិធីវេទិកាអ្នកស្ដាប់វិទ្យុអាស៊ីសេរី កាលពីយប់ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៤។
RFA

របប​លោក​ ហ៊ុន សែន ចោទប្រកាន់​សហភាព​អឺរ៉ុបថា បានគាំទ្រ​ជា​ចំហរ​ចំពោះ​សកម្មភាព​ខុស​ច្បាប់ និង​ប្រាសចាក​ពី​លិទ្ធិប្រជាធិបតេយ្យ​របស់​ក្រុម​មួយ​ចំនួន​ ដែល​ទង្វីនេះ​ជា​ការ​វៀរចាក​ឆ្ងាយ​ពី​គន្លងនៃ​ភាព​ត្រឹម​ត្រូវ​។ របបនេះ​បន្ត​ថា សេចក្តី​សម្រេច​​របស់​សហភាព​​អឺរ៉ុប​នេះ ​ធ្វើឡើង​ដោយ​ផ្អែក​លើ​ហេតុ​ផល​នយោបាយ​សុទ្ធសាធ​ ដោ​យ​មិន​ឆ្លុះ​បញ្ចាំង​ ពី​ការ​ខំ​ប្រឹង​ប្រែងអភិវឌ្ឍជាតិ​ ​ដែល​របប​នេះ​បាន​ធ្វើ​ក្នុង​រយៈពេល​ ២០ឆ្នាំ​កន្លង​​ទៅ​នោះ​ឡើយ​។

​ក្រសួង​ការ​បរទេសនៃ​របប​ក្រុងភ្នំពេញ បញ្ជាក់​នៅ​ក្នុង​សេចក្តីថ្លែង​ការណ៍​ កាល​ពី​ថ្ងៃទី១០ តុលា​ថា ការ​សម្រេចនេះ ​នឹង​ធ្វើ​ឱ្យ​បាត់​បង់​ទាំង​ស្រុង​នូវ​លទ្ធផល​ជា​វិជ្ជមាន​​ នៃគោល​នយោបាយ​អឺរ៉ុប ដែលកម្ពុជា​ទទួលបាន​ផល​ប្រយោជន៍​ មក​ទល់​នឹង​ពេល​បច្ចុប្បន្ន​។ ប៉ុន្តែ របបក្រុង​ភ្នំពេញ​​​ព្រមាន​ថា ខ្លួន​មិន​ចុះញ៉មដាច់ខាតចំពោះបញ្ហានេះ និងថា ការ​ដាក់​ទណ្ឌ​កម្ម​របស់​សហភាព​អឺរ៉ុប​នេះ នឹង​ធ្វើ​ឱ្យរបបនេះ ​កាន់​តែ​មានទឹក​​ចិត្ត​មុតមាំថែម​ទៀត ក្នុងអ្វីដែលរបបនេះ អះអាងថា ជា​​​ការ​​ការពារ និង​រក្សា​​សកម្មភាព​​​ត្រឹមត្រូវ និង​​ស្រប​​ច្បាប់​​​របស់​​ខ្លួន​។

ទោះបី​ជារបបនេះ អះអាងថា ចំណាត់ការ​របស់ខ្លួន​ក្នុងការ​រម្លាយគណបក្សប្រឆាំង បណ្តេញ​អង្គការសង្គមស៊ីវិល បិទ​​ប្រព័ន្ធ​​ផ្សព្វផ្សាយ​​​ឯករាជ្យ និង​​ធ្វើ​ទុក្ខ​បុក​ម្នេញ​លើ​សិទ្ធិ​សេរីភាព​​ពលរដ្ឋ ក្នុង​ការ​​ជួប​ប្រជុំ និង​ប្រមូលផ្តុំ ដើម្បី​តវ៉ា​ដោយ​អហិង្សា​ជា​ដើម ជា​​សកម្មភាព​​ត្រឹមត្រូវ ស្របច្បាប់​យ៉ាង​ណាក្តី ក៏សហគមន៍​អន្តរជាតិ ជាពិសេស​សហភាព​អឺរ៉ុប បានចាត់ទុកសកម្មភាព​​ទាំង​​នេះ​​ថា ជា​ការ​​រំលោភ​សិទ្ធិមនុស្ស និង​បំផ្លាញ​ប្រជាធិបតេយ្យ​យ៉ាង​ធ្ងន់ធ្ងរ។

ស្របពេលដែលរបបលោក ហ៊ុន សែន ប្រកាន់ជំហរម៉ឺងម៉ាត់ និង​មានញ្ញត្តិគាំទ្រ និង​ហៃអើ​ពីស្ទើរ​គ្រប់​ស្ថាប័នរបបនេះ ដែល​ប្តេជ្ញា​​តតាំង​ទៅ​នឹង​ការ​ដាក់ទណ្ឌកម្ម​ណាមួយ របស់​សហភាពអឺរ៉ុបនេះ ជំហរ​នេះ​បែរជាផ្ទុយគ្នា​ស្រឡះ ទៅ​នឹង​កថាខណ្ឌ​ចុង​​​ក្រោយ​​​​នៃ​​​​សេចក្តី​ថ្លែង​​ការណ៍​របស់ខ្លួន​ បែរ​ជា​បាន​ស្នើសុំ​ការ​គាំទ្រ​ពីសហភាព​អឺរ៉ុប ដើម្បី​​ឱ្យជួយ​សម្រេច​​នូវ​អ្វីដែល​របប​នេះ អះអាង​ថា ជា​គោលដៅ​​នៃ​​ការ​​កសាង​រដ្ឋ​ប្រជាធិបតេយ្យ​មួយ ដោយ​ការ​គោរព​សិទ្ធិពលរដ្ឋស្រប​តាម​គុណ​តម្លៃ និង​ប្រពៃណី​​​របស់​​​កម្ពុជា​​ទៅវិញ​។

សេចក្តីថ្លែង​ការណ៍​របស់​ក្រសួង​ការ​បរទេស​នេះ ហាក់​មាន​ភាព​ផ្ទុយ​គ្នា​នឹង​ជំហរ​របស់​មេដឹក​នាំ​របបក្រុង​ភ្នំពេញ​ដែលថ្លែង​​ដោយ​​កំហឹង​​ថា លោក​​មិន​​ខ្វល់​​នឹង​​រឿង​ការ​​​ដក​​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA ​នោះ​ឡើយ។ ថ្លែង​ពី​ប្រទេស​ជប៉ុន​ កាល​ពី​ថ្ងៃទី៧ តុលា លោក​អះអាង​ថា លោក​មិន​ឱន​ក្បាល​ដាក់​បរទេស​ឡើយ​ ហើយ​ក៏​មិន​យក​សន្តិភាព និង​ឯករាជ្យ​ភាព​របស់​កម្ពុជា​ទៅ​ប្តូរ​​នឹង​​ជំនួយ​​នោះ​ដែរ ដែល​​នេះ​​គឺ​​ជា​​ការ​​ឆ្លើយ​​តប​​របស់​លោក​ចំពោះ​ដំណើរការអនុវត្ត​នីតិវិធីដកប្រព័ន្ធអនុគ្រោះពន្ធ EBA ​របស់​សហភាព​អឺរ៉ុប​៖ «អាងឡើង​សិទ្ធិមនុស្ស ប្រជាធិបតេយ្យ ប៉ុន្តែឥលូវ​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ​នៅ​ស៊ីរី (Syria) នៅលីប៊ី (Libya) នៅអ៊ីរ៉ាក់ (Iraq) នៅយេមែន (Yemen) វាយ៉ាង​ដូចម្តេច​ទៅហើយ​? ហើយ​កាល​ពី​កម្ពុជា​ស្លាប់​រាប់លាន​នាក់​ អ្នក​ឯង​មាន​បាន​គិត​ទេ​អាហ្នឹង? ឥលូវ​ចង់​ធ្វើ​អ្វី​ធ្វើ​ទៅ។ ចង់​ឱ្យ​បង់​ពន្ធ បង់ពន្ធ។ សូម​ផ្តាំណា ឱនក្បាល​ម្តង ត្រូវ​ជំពាក់ ឱន​ពីរ​ដង​ ជំពាក់ ឱន​បីដង ឱន​មួយ​ជីវិត​ ខ្មែរ​អត់​ឯករាជ្យ​បាន​ទេ។ ប្រឹង​រស់​ ងើប​ឈរ​ឡើង ដើម្បីការពារ​ឯករាជ្យ​ អធិបតេយ្យ និង​សន្តិភាព​របស់​ប្រទេស»។

កាល​ពី​សប្តាហ៍​មុន​ សហភាព​អឺរ៉ុបបាន​​ជូនដំណឹងផ្លូវ​ការ​​ទៅ​របប​លោក ហ៊ុន សែន អំពី​ចំណាត់​​ការ​ឈាន​ទៅ​រក​ការ​លុបចោល​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ “ទំនិញ​គ្រប់​មុខ​​លើកលែងគ្រឿង​សព្វាវុធ ឬ EBA” នេះ​។ សហភាព​អឺរ៉ុប​បញ្ជាក់​ថា ចំណាត់ការ​នេះ គឺ​ដោយសារតែ​ពុំ​មាន​ការ​កែប្រែ​ស្ថានភាព​វិបត្តិ​ប្រជាធិបតេយ្យ និង​ការរំលោភ​​សិទ្ធិមនុស្ស​ធ្ងន់ធ្ងរ​នៅ​កម្ពុជា ក្នុង​រយៈកាល​កន្លងទៅ​​នេះ។ សហភាព​អឺរ៉ុប​ទុក​រយៈពេល​ ៦ខែ​ពីរ​ដង​ ឱ្យ​របបលោក​ ហ៊ុន សែន ស្តារ​ប្រជា​ធិបតេយ្យ​ និង​ការ​គោរព​សិទ្ធិ​មនុស្ស​​ឡើង​វិញ​ ហើយ​បើ​ក្នុង​រយៈពេលនេះ របបក្រុង​ភ្នំពេញមិន​អនុវត្ត​តាម​លក្ខខណ្ឌ​នេះ​ទេ នោះ​សហភាពអឺរ៉ុប​ នឹង​លុប​ចោល​ប្រព័ន្ធអនុ​គ្រោះ​​​​ពន្ធ​នេះ​។

ថ្នាក់​ដឹក​នាំ​សហជីព និង​អ្នក​ការពារសិទ្ធិកកម្មករ ​សុទ្ធតែ​លើក​ឡើង​ពី​ក្តីព្រួយ​បារម្ភទាក់ទង​នឹង​ការ​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធនេះ ដោយ​ពួក​គេ​លើក​ឡើង​ថា ចំណាត់ការ​នេះ​នឹង​ធ្វើ​ឱ្យ​កម្ពុជា​ខាតបង់ផល​​ប្រយោជន៍​យ៉ាង​ច្រើន​។

ប្រធាន​សហភាព​ការងារ​កម្ពុជា លោក​ អាត់ ធន់ យល់ឃើញ​ថា កម្ពុជា​មិន​ទាន់​ត្រៀម​ខ្លួនដើម្បីទទួល​យក​កាតព្វកិច្ច​បង់​ពន្ធនៅឡើយ​ទេ ដូច្នេះប្រសិន​បើ​សហភាព​អឺរ៉ុប​សម្រេច​ដក​ប្រព័ន្ធ​អនុគ្រោះពន្ធនេះ​មែន​ នោះ​នឹងធ្វើ​ឱ្យ​កម្ពុជា​ខាតបង់​ផល​​ប្រយោជន៍​ធំ​​។ លោក​ជឿជាក់​ថា និយោជក​ជា​ច្រើន ​អាច​នឹង​បិទអាជីវកម្ម​របស់​ខ្លួន​ ឬ​ក៏​ផ្ទេរ​អាជីវកម្ម​ទៅទីណា​ផ្សេង​ក៏ថាបាន​ ដែល​នេះ​ជា​វិបត្តិ​ដ៏​ធំ​សម្រាប់​កម្មករ​-និយោជិត​ នៅទូទាំង​ប្រទេស​។ លោក​ស្នើឱ្យ​របបលោក​ ហ៊ុន សែន ដោះស្រាយ​រឿង​នេះ​ ដោយ​ឈរ​លើ​ផល​ប្រយោជន៍​ជាតិជា​ធំ ព្រោះបើ​ប្រព័ន្ធ​នេះ​ត្រូវ​បាន​កាត់​ផ្តាច់​នោះ វា​នឹង​បង្អាក់​ដំណើរ​ការ​អភិវឌ្ឍសេដ្ឋកិច្ច និង​សង្គម​របស់​កម្ពុជា៖ «EBA ជា​ប្រព័ន្ធ​មួយ​ដែល​​វា​អាច​ឱ្យ​កម្ពុជា​មាន​ឱកាស​អភិវឌ្ឍលេចមុខ​លេច​មាត់មក​ដល់​ពេល​បច្ចុប្បន្ន​ ហើយ​យើង​ក៏​បាន​កសាង​ប្រទេស​បាន​មួយ​ចំនួន​ធំ​ដែរ​ហើយ​ អ៊ីចឹង​ប្រសិន​បើ​ EBA នេះ វា​នៅ​បន្ត ឬ​ក៏​វា​នៅ​ក្នុង​ស្ថានភាព​មួយ​ដែល​អាច​ដំណើរ​ការ​ទៅបាន​ ខ្ញុំ​គិត​ថា វា​ជា​រឿង​ល្អ​។ ប៉ុន្តែ​បើ​ប្រសិន​បើ​ប្រព័ន្ធនេះ​គេ​ផ្តាច់ ឬ​ក៏​មាន​បញ្ហា​អ្វីមួយ​នោះ ខ្ញុំ​គិត​ថា ការ​អភិវឌ្ឍ​ប្រទេស​អាច​យឺត​ហើយ ដូច្នេះ​ក្នុង​នាម​យើង​ជា​ពលរដ្ឋ​ និង​​ខាង​​កម្មករ​ យើង​ចង់​ឃើ​ញ​ដំណើរ​ការ​នៃ​រដ្ឋាភិបាល​កម្ពុជា​ ជាមួយ​សហគមន៍​អឺរ៉ុប​ជជែក​គ្នា​ដើម្បី​រក​មធ្យោបាយ​ល្អ​ដោះស្រាយ​រឿង​ហ្នឹង»។

វិបត្តិនយោបាយ ដែលក្លាយជាចំណោទដ៏ធំ សម្រាប់​អនាគត​នៃ​វិស័យរោងចក្រកាត់​ដេរ នៅកម្ពុជានេះ ត្រូវ​បាន​អ្នក​នាំ​ពាក្យ​ក្រសួង​​ការងារ​លោក ហេង សួរ ទម្លាក់​កំហុស​ទៅ​លើ​​​ក្រុម​អ្នកប្រឆាំង អ្នកសារព័ត៌មានក្រៅប្រទេស និង​អ្នក​វិភាគ ដែល​​លោក​​​អះអាង​ប្រាប់​ប្រព័ន្ធឃោសនាលោក ហ៊ុន សែន នៅថ្ងៃទី ១១ ខែតុលានេះ​ថា អ្នក​ធ្វើ​ឲ្យ​​សហភាព​​​អឺរ៉ុប​​គិតគូរ​​រឿង​​ដាក់​ទណ្ឌកម្ម​លើ​របប​លោក ហ៊ុន សែន បែប​នេះ។ លោក ហេង សួរ ហៅអ្នកទាំងនោះ​ថា ជា​អ្នក​ហួច​ហៅ​ខ្យល់ ក្នុង​​​ពេល​​​ទើប​​​តែ​មាន​​​ផ្សែង និង​​ចោទ​ក្រុម​ប្រឆាំង​​ថា គ្មានឧត្តមគតិជាតិ និងមិនស្រឡាញ់ប្រជាជនខ្មែរ ទើប​​​ទៅ​​ក្រាប​​ឱន​​​​​សុំ​​​ឲ្យ​​​អ៊ឺរ៉ុប​​​ធ្វើ​​​បាប​កម្មករ​​​និយោជិត​​​ដូច្នេះ។

ការចោទប្រកាន់បែបនេះ ត្រូវបាន​មន្រ្តីបក្សប្រឆាំង ច្រានចោលជាច្រើនលើកច្រើនសារមកហើយ។ មន្រ្តីគណបក្សសង្រោះជាតិ​ ហៅការចោទបែបនេះ​ថា ជាការ​លាបពណ៌បក្សប្រឆាំង ដែលជាជនរងគ្រោះយ៉ាង​អយុត្តិធម៌ ក្នុងអំពើ​ធ្វើទុក្ខបុកម្នេញ ដែល​​​​សាង​ឡើង​​ដោយ​​លោក ហ៊ុន សែន និង​របបសព្វថ្ងៃនេះ។ សហស្ថាបនិកគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី អះអាង​ប្រាប់​អាស៊ី​សេរី​ថា អ្វី​ដែល​គណបក្ស​សង្គ្រោះ​ជាតិ ខំតស៊ូមតិនៅក្រៅប្រទេស រួមទាំងការធ្វើបាតុកម្ម និង ទំនាក់ទំនង​​ការ​ទូត​​ជា​មួយ​​រដ្ឋាភិបាល​បរទេស គឺ​ដើម្បីទាមទារ​រកយុត្តិធម៌ និង​ការ​ស្តារប្រជាធិបតេយ្យ និង​សិទ្ធិមនុស្ស ដែលរបបលោក ហ៊ុន សែន បាន​​បំផ្លាញ​ខ្ទេច​អស់​តែ​ប៉ុណ្ណោះ។ លោក សម រង្ស៊ី បញ្ជាក់បន្ថែមថា ដោយសារ​តែ​ការ​ប្រព្រឹត្តិ​ខុស​របស់​លោក ហ៊ុន សែន និង​​​របប​​នេះ ទើប​​សហគមន៍អន្តរជាតិ គេ​ដាក់​ទណ្ឌកម្ម។ ដូច្នេះ អ្នកណា​ចង អ្នកនោះជាអ្នកស្រាយ ហើយ​​កុំ​មក​ទម្លាក់​កំហុស​​​មក​​​លើ​​​​គណបក្ស​​សង្គ្រោះ​​ជាតិ៖ «គណៈបក្សសង្គ្រោះជាតិ មិន​ចាំបាច់ចរចា​ជាមួយ​ជនពាលទេ ឲ្យ​ជន​ពាល​ចរចា​ជាមួយ​​អន្តរជាតិ​ទៅ។ អន្តរជាតិ​កំពុង​តែ​សម្ពង​ជនពាល។ ជនពាលខ្លាច​តែអន្តរជាតិ​សម្ពងទេ។ បើ​ចំពោះ​គណបក្សសង្គ្រោះជាតិ យើង​​​ដៃ​​​ទទេ គេ​អត់​​ស្តាប់​​យើង​​ទេ។ ទាល់តែ​គេមាន​ឥទ្ធិពល ដូចជាសហភាព​អឺរ៉ុប គេដាក់ទណ្ឌកម្ម​ពាណិជ្ជកម្ម ហិរញ្ញវត្ថុ និង​​ទណ្ឌកម្ម​លើ​​បុគ្គល លើ​​ជន​ពាល​ លើ​​ក្រុម​គ្រួសារ​​ជនពាល​ មិន​​ឲ្យគ្រួសារ​ជន​ពាល​ជាន់ដីគេ រឹបអូស​ទ្រព្យ​​សម្បត្តិ​​ជន​ពាល អា​ហ្នឹង​​បាន​​ជន​ពាល​ខ្លាច»។

ចំណែក​ ប្រធានសហភាព​សហជីព​កម្ពុជា លោក​ រ៉ុង ឈុន​ វិញ ជឿជាក់​ថា សហភាព​អឺរ៉ុប​ មិន​មាន​បំណងអាក្រក់​អ្វី​មកលើ​កម្ពុជា​ឡើយ ផ្ទុយ​ទៅវិញ​ នេះជា​ចេតនា​​ល្អរបស់​សភាអឺរ៉ុប​ទៅវិញទេ ដែល​ចង់​ឱ្យ​កម្ពុជា ​វិល​មក​រក​​​គន្លង​ប្រជា​ធិបតេយ្យ​ឡើង​​វិញ។ ​លោក​ថា​នៅលើ​វិស័យ​សេដ្ឋកិច្ច​ ប្រទេស​នីមួយ​ៗ ត្រូវ​មាន​ការ​ពឹង​ពាក់​គ្នា​ទៅវិញ​ទៅមក​ ហើយ​វាមិន​មែន​ជា​រឿង​ល្អ​ឡើយ​ដែល​របបលោក ហ៊ុន សែន បង្កើត​ភាពជា​គូសត្រូវ​ ជាមួយ​បណ្តាប្រទេស​ដែល​ជា​ដង្ហើម​សេដ្ឋកិច្ច​របស់​ខ្លួន​នោះ​៖ «រឿង​សំខាន់​បន្ទាប់​ពីគេ​ដាក់​ទណ្ឌកម្ម​ដក​ហូត​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ទៅ តើ​ពលរដ្ឋខ្លួន​យើង​នេះ ប្រឈមទៅនឹង​អ្វី​ខ្លះ? វា​បាត់​បង់​ការងារ​របស់​កម្មករ។ ទីពីរ វា​ត្រូវ​ប៉ះពាល់​ដល់​អ្នក​ដែល​ទទួល​ផល​តាម​រយៈកម្មករ ដូច​ជា សាច់ញាតិ អ្នក​លក់​នៅ​តាម​រោងចក្រ អ្ន​កមាន​បន្ទប់​ជួល​ អ្នកមាន​ផ្ទះ​ជួល​ អ្នកមាន​រថយន្តដឹក​កម្មករ អ៊ីចឹង​វា​ប៉ះពាល់​ក្នុង​ទំហំ​ធំ​ណាស់។ នេះ​ជា​រឿង​ដែល​យើង​ត្រូវ​គិត​ពិចារណា។​ យើង​មិន​មែន​និយាយ​យក​តែឈ្នះ​តាម​ទំនើង​ចិត្ត​របស់​យើង​នោះ​ទេ។ សូម​ឱ្យ​មេដឹក​នាំ​ត្រូវ​គិត​ពិចារណា​អំពី​បញ្ហា​នេះ​ម្តង​ទៀត»។

ប្រព័ន្ធអនុគ្រោះ​ពន្ធ ក្រោម​កម្មវិធី“ទំនិញគ្រប់​មុខ​លើក​លែង​គ្រឿងសព្វាវុធ” ហៅកាត់​ថា EBA នេះ ត្រូវ​បាន​សហភាព​អឺរ៉ុប​ បង្កើត​​​ឡើងកាល​ពី​ឆ្នាំ២០០១ ដើម្បី​ផ្ដល់​ការ​លើកទឹកចិត្ត​ដល់​ប្រទេស​​ដែល​មាន​ការ​អភិវឌ្ឍ​តិច​តួច ​នៅ​លើ​ពិភពលោក ចំពោះ​​​ការ​មិន​គិត​ពន្ធ ឬ​ទទួល​បាន​ប្រព័ន្ធ​កូតា​សេរី ក្នុង​ការ​នាំ​ទំនិញ​ទាំងអស់ ចេញទៅ​កាន់​ទីផ្សារ​សហភាព​អឺរ៉ុប លើកលែងតែ​អាវុធ និង​គ្រាប់រំសេវ។ កម្ពុជា​ទទួល​បាន​ប្រព័ន្ធ​អនុគ្រោះ​ពន្ធនេះ​ កាល​ពី​ឆ្នាំ២០១២ ហើយក្រោម​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​នេះ កម្ពុជា​បាន​រួច​ផុត​ពី​កាតព្វកិច្ច​ពន្ធជិត​ ៧រយលានដុល្លារ​អាមេរិក​ ក្នុង​មួយ​ឆ្នាំៗ ចំពោះ​​ទំនិញ​នាំ​ចេញទៅ​ទីផ្សារ​អឺរ៉ុប។ តួលេខ​ពាណិជ្ជកម្ម​របស់​សហភាព​អឺរ៉ុប និង​រដ្ឋាភិបាល​កម្ពុជា​បង្ហាញ​ថា ក្រោម​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​នេះ ទំនិញ​​កម្ពុជា​នាំចូល​ទៅ​ទីផ្សារ​អឺរ៉ុប​ មាន​ទឹក​ប្រាក់​ដល់ទៅ​ជាង ៦​ពាន់​លានដុល្លារ​អាមេរិក​ ក្នុង​ឆ្នាំ​២០១៧ ដែល​ភាគ​ច្រើននៃ​ទំនិញ​ទាំង​នោះ​ គឺ​ជា​ផលិត​​ផល​វាយនភណ្ឌ សម្លៀក​បំពាក់​ និង​​ស្បែកជើង ព្រម​ទាំង​​ផលិតផល​កសិកម្មជាដើម​៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (3)
Share

anonymous

3 years ago this jackass junior labour interior minister said under apartheid rule of Hun Sen,we sent to many Cambodian slave workers to fill out job for housekeeper in Saudi Arabia to develop our economic growth"stupid bias",and other comrade senor Chheang Vun said;we have to cut the trees down"logging"to lift economic growth"widespread illegal logging trafficking across Country",and comrade senor Pay Siphan said;in Cambodia money is everything"justice" u all can do,if have no money is injustice"sic"and 3rd comrade senor Sok Issan said;Cambodia is undemocratic state without any countries interfering its puppet govm't"shame on him".

Oct 11, 2018 11:12 AM

injustice VS justice

How u stupid say economic sanctions is injustice to your bogeyman govm't?when what your stupid fascist govm't say a justice to kill,arrest,corruption,imprison,grab pple land,farmland,demolished pple houses and toss innocent pple into prison"owners",coup d'etat bloodshed,robbed opposition party members,election fraud,massive irregularities,abolished top opposition party,killed pple,mafia govm't,fascist communist,traitor,tyrant,dictatorship,false accuse,false arrest,false imprisonment,violation the rule of law,or international law,unofficial election,unofficial govm't,outlaw govm't etc@etc,those is your justice rule of law?quick fire me back jackass amigo...

Oct 11, 2018 10:47 AM

shame on u VS economic sanctions

Why u moron no shame on u when the international community sanctions against your rogue Phnom Penh govm't corruption?u and your stupid govm't"HS"always ever never cared about world economic sanctions at all.So,u idiot should be shame on u,when u said,your stupid govm't not care about any economic sanctions and then u moron welcome the sanctions in whatever they want,and now so why your bogeyman govm't"HS"try to says that that the sanctions is injustice for ruthless behavior govm't of tmil Hun Sen"stupid flip flop/shame on u".Your stupid regime is the path of destruction and could lead Cambodia to face catastrophic ahead.Because of your ruthless behavior to the western world with your stupid behavior to the world by without anyone else above your stupid leader who failure to lead to solve the national issues and then blame game to other"shame on u/irresponsible".

Oct 11, 2018 10:12 AM

គេហទំព័រ​ទាំងមូល