មន្ត្រីជាន់ខ្ពស់នៃរដ្ឋាភិបាលសហរដ្ឋអាមេរិក មកគោរពវិញ្ញាណក្ខន្ធលោកបណ្ឌិត កែម ឡី នាវត្តពោធិយារាម ហៅវត្តចាស់ នៅព្រឹកថ្ងៃទី១៩ កក្កដា។
ក្នុងពេលដែលឧបការីរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក ទទួលបន្ទុកលទ្ធិប្រជាធិបតេយ្យ សិទ្ធិមនុស្ស និងការងារ លោក ថម ម៉ាលីណូស្គី (Tom Malinowski) មកគោរពវិញ្ញាណក្ខន្ធលោកបណ្ឌិត កែម ឡី នេះ គឺលោកមិនបានថ្លែងអ្វីទេ ជាមួយអ្នកសារព័ត៌មានទេ។

ថ្ងៃទី១៩ ខែកក្កដា នេះ ជាថ្ងៃចុងក្រោយនៃទស្សនកិច្ចរបស់ លោក ថម ម៉ាលីណូស្គី នៅកម្ពុជា ហើយគោលបំណងនៃដំណើរទស្សនកិច្ចរបស់លោក គឺដើម្បីបញ្ជាក់ពីសារសំខាន់នៃសិទ្ធិមនុស្សនៅក្នុងទំនាក់ទំនងរវាងកម្ពុជា និងសហរដ្ឋអាមេរិក។
ក្រៅពីមន្ត្រីជាន់ខ្ពស់នៃរដ្ឋាភិបាលសហរដ្ឋអាមេរិក ក៏មានវត្តមានប្រធានអង្គការវេទិកាអនាគត និងជាអ្នកឃ្លាំមើលស្ថានការណ៍នយោបាយកម្ពុជា លោក អ៊ូ វីរៈ ចូលរួមគោរពវិញ្ញាណក្ខន្ធលោកបណ្ឌិត កែម ឡី ក្នុងថ្ងៃនេះដែរ ខណៈលោកទើបវិលពីសហរដ្ឋអាមេរិក។
សូមស្ដាប់ព័ត៌មានពិស្ដារ៖
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។