​អូស្ត្រាលី​ជំរុញ​ឲ្យ​ប្រទេស​កម្ពុជា​ប្រកាន់​លទ្ធិប្រជាធិបតេយ្យ​និង​គោរព​សិទ្ធិមនុស្ស

ដោយ មួង ណារ៉េត
2018.01.26
ជូលី ប៊ីហ្សប ៦២២ រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស​អូស្ត្រាលី អ្នកស្រី ជូលី ប៊ីហ្សប (Julie Bishob) ក្នុង​ពេល​ជួប​ជាមួយមន្ត្រី​ក្រសួង​ការ​បរទេស​កម្ពុជា នា​រាជធានី​ភ្នំពេញ កាល​ពីអំឡុង​ឆ្នាំ​២០១៤។ រូបឯកសារ
Photo: RFA

អគ្គរដ្ឋទូត​អូស្ត្រាលី​ប្រចាំ​នៅ​កម្ពុជា ជំរុញ​ឲ្យ​ប្រទេស​កម្ពុជា ប្រកាន់​យក​លទ្ធិប្រជាធិបតេយ្យ និង​គោរព​សិទ្ធិមនុស្ស។ ក្នុង​សារ​ផ្ញើ​ជូន​រដ្ឋាភិបាល​កម្ពុជា ក្នុង​ទិវា​បុណ្យ​ជាតិ​ប្រចាំ​ឆ្នាំ​របស់​អូស្ត្រាលី នៅ​ថ្ងៃ​ទី​២៦ ខែ​មករា អ្នកស្រី អែនជីឡា ឃ័រខូរ៉ែន (Angela Corcoran) បាន​រម្លឹក​អំពី​សារសំខាន់​ខ្លាំង​ដែល​ពលរដ្ឋ​ខ្មែរ​គ្រប់​រូប​អាច​អនុវត្ត​សិទ្ធិ​ជា​មូលដ្ឋាន​នៃ​លទ្ធិប្រជាធិបតេយ្យ រួម​ទាំង​សេរីភាព​ក្នុង​ការ​បញ្ចេញ​មតិ និង​សេរីភាព​ក្នុង​ការ​បង្កើត​សមាគម។

ភ្លាមៗ​ក្រោយ​ការ​រម្លាយ​គណបក្ស​សង្គ្រោះ​ជាតិ រដ្ឋាភិបាល​អូស្ត្រាលី តាម​រយៈ​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស និង​ពាណិជ្ជកម្ម អ្នកស្រី ជូលី ប៊ីហ្សប (Julie Bishop) កាល​ពី​ថ្ងៃ​ទី​១៧ ខែ​វិច្ឆិកា ឆ្នាំ​២០១៧ បាន​ចេញ​ថ្លែងការណ៍​មួយ​សម្តែង​ការ​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង​ចំពោះ​ចំណាត់ការ​របស់​រដ្ឋាភិបាល​លោក ហ៊ុន សែន ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​យ៉ាង​ធ្ងន់ធ្ងរ​ដល់​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា។

រដ្ឋាភិបាល​អូស្ត្រាលី រម្លឹក​ប្រទេស​កម្ពុជា ថា​ក្នុង​នាម​ជា​មិត្ត​ភ័ក្តិ​របស់​កម្ពុជា ប្រទេស​អូស្ត្រាលី ជំរុញ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា អនុញ្ញាត​ឲ្យ​ពលរដ្ឋ​ខ្មែរ​គ្រប់រូប​អាច​ប្រើប្រាស់​សិទ្ធិ​តាម​លទ្ធិប្រជាធិបតេយ្យ​របស់​ខ្លួន ជាពិសេស​នៅ​មុន​ការ​បោះឆ្នោត​ជាតិ ដែល​ខិតជិត​ចូល​មក​ដល់​បែប​នេះ។

​អូស្ត្រាលី ចាប់​ផ្ដើម​ចំណង​ការទូត​ជាមួយ​កម្ពុជា អស់​រយៈពេល ៦៦​ឆ្នាំ​មក​ហើយ គឺ​តាំង​ពី​ខែ​មករា ឆ្នាំ​១៩៥២ មក​ម្ល៉េះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទពេញនិយម
នយោបាយ
លោក ហ៊ុន សែន បដិសេធ​ការ​ចោទ​របស់​វៀតណាម ​ដែល​ថា ព្រែក​ជីកហ្វូណន​សម្រាប់​សម្រួល​វត្តមាន​យោធា​ចិន
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។