រដ្ឋមន្ត្រីការបរទេសកម្ពុជា លោក ហោ ណាំហុង និងរដ្ឋមន្ត្រីការបរទេសឡាវ លោក ថងលួន ស៊ីស៊ូលីត (Thongloun Sisoulith) នឹងចូលចូលរួមទស្សនាការប្រកួតបាល់ទាត់លក្ខណៈមិត្តភាពរវាងក្រុមបាល់ទាត់កម្ពុជា Cambodian All-Stars ជាមួយក្រុម Laos All-Stars នៅថ្ងៃទី១៨ ខែមីនា ខាងមុខ។
សេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា ផ្សព្វផ្សាយនៅថ្ងៃទី១៦ ខែមីនា ឲ្យដឹងថា ការរៀបចំឲ្យមានកម្មវិធីប្រកួតបាល់ទាត់មិត្តភាពលក្ខណៈអន្តរជាតិរវាងកម្ពុជា-ឡាវ ធ្វើឡើងដើម្បីអបអរសាទរខួបលើកទី៦០ នៃទំនាក់ទំនងការទូតរវាងប្រទេសទាំង២។
ក្រុមបាល់ទាត់កម្ពុជា Cambodian All-Stars ធ្លាប់បានប្រកួតឈ្នះក្រុមបាល់ទាត់ជើងខ្លាំងរបស់ថៃ ឈ្មោះ បុរីរ៉ាំ យូណៃធីត (Buriram United F.C) កាលពីពេលថ្មីៗនេះ ហើយបានទទួលប្រាក់រង្វាន់លើកទឹកចិត្តពីរដ្ឋាភិបាលទៀតផង៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។