កម្ពុជា​និង​វៀតណាម​គ្រោង​ជួបពិភាក្សា​រឿង​សហប្រតិបត្តិការ​នៅ​តាម​ព្រំដែន

ដោយ ម៉ៅ សុធានី
2023.04.21
កម្ពុជា​និង​វៀតណាម​គ្រោង​ជួបពិភាក្សា​រឿង​សហប្រតិបត្តិការ​នៅ​តាម​ព្រំដែន លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃទី២៩ មករា​ ២០២៣។
រូប៖ ហ្វេសប៊ុកលោក ហ៊ុន សែន

រដ្ឋាភិបាល​កម្ពុជា​និង​វៀតណាម ប្ដេជ្ញា​បង្កើន​កិច្ច​សហប្រតិបត្តិការ​ផ្នែក​សន្តិសុខ និង​សុវត្ថិភាព នៅ​តាម​ព្រំដែន នៃ​ប្រទេស​ទាំងពីរ ក្នុង​កិច្ចប្រជុំ​សហប្រតិបត្តិការ​ព្រំដែន​លើក​ទី​១២ នៅ​ទីក្រុង​ហាណូយ នៅ​ចុង​ឆ្នាំ​២០២៣​ខាងមុខ។

កាសែត​ភ្នំពេញ​ប៉ុស្តិ៍​ចុះផ្សាយ​កាលពី​ថ្ងៃទី​២០ ខែមេសា ឲ្យ​ដឹង​ថា ជំនួប​ទ្វេភាគី​រវាង​កម្ពុជា​វៀតណាម​លើក​នេះ ក៏​នឹង​ជជែក​ពី​បញ្ហា​សេដ្ឋកិច្ច ពាណិជ្ជកម្ម ការ​វិនិយោគ បញ្ហា​សន្តិសុខ សណ្ដាប់ធ្នាប់ និង​ប៉ុស្តិ៍​ឆែកឆេរ នៅ​តាម​ព្រំដែន​។ បន្ថែម​ពី​នេះ ភាគី​នៃ​ប្រទេស​ទាំងពីរ ក៏​នឹង​ពិភាក្សា​អំពី​បញ្ហា​រត់ពន្ធ​ទំនិញ​ខុសច្បាប់ និង​ទំនិញ​ខូចគុណភាព រួមមាន​សាច់ ត្រី បន្លែ​និង​ផ្លែឈើ ជាដើម​។​

ចាប់តាំងពី​ឆ្នាំ​២០០៤​មក ជំនួប​ទ្វេភាគី​រវាង​កម្ពុជា​វៀតណាម បាន​ធ្វើ​ជាប្រចាំ​ដោយ​បាន​ប្តូរ​វេន​គ្នា។ រៀបចំ​កិច្ចប្រជុំ​នេះ លើកលែងតែ​ក្នុង​អំឡុង​ការ​រីក​រាលដាល​កូវីដ​១៩ ដែល​ជួប​ជជែក​គ្នា​តាមរយៈ​ប្រព័ន្ធ​វីដេអូ។

ក្នុង​ជំនួប​កាល​ពី​ខែ​វិច្ឆិកា ឆ្នាំ​២០២២ កន្លង​ទៅ​នេះ លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន និង​នាយករដ្ឋមន្ត្រី​វៀតណាម លោក ផាម មីន ជីន (Pham Minh Chinh) ប្ដេជ្ញា​ពង្រឹង​ទំនាក់ទំនង​ខ្លាំង​ថែមទៀត និង​ពង្រីក​សហប្រតិបត្តិការ​លើ​វិស័យ​មួយចំនួន រួមមាន​ពាណិជ្ជកម្ម​ឆ្លងដែន និង​ពង្រឹង​ទំនាក់ទំនង​សេដ្ឋកិច្ច​រវាង​ខេត្ត​នៅ​ជាប់​ព្រំដែន​នៃ​ប្រទេស​ទាំងពីរ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទពេញនិយម
RFA
អ្នក​រិះគន់​ថា លោក ហ៊ុន ម៉ាណែត គួរ​ឆក់​ឱកាស​ស្ដារ​ប្រជាធិបតេយ្យ និង​សិទ្ធិមនុស្ស​តាម​សំណើ​របស់​ប្រមុខ​ការទូត​អូស្ត្រាលី
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។