សមាជ​គណបក្ស​ភ្លើងទៀន​អនុម័ត​គោល​នយោបាយ​៧ចំណុច​ចូលរួម​ការ​បោះឆ្នោត​ឃុំ-សង្កាត់

ដោយ អាស៊ីសេរី
2022.05.15
Share on WhatsApp
Share on WhatsApp
សមាជ​គណបក្ស​ភ្លើងទៀន​អនុម័ត​គោល​នយោបាយ​៧ចំណុច​ចូលរួម​ការ​បោះឆ្នោត​ឃុំ-សង្កាត់ អង្គ​សមាជ​វិសាមញ្ញ​របស់​គណបក្ស​ភ្លើងទៀន នៅ​ថ្ងៃទី១៥ ខែ​ឧសភា ឆ្នាំ​២០២២។
រូប៖ ហ្វេសប៊ុក​គណបក្ស​ភ្លើងទៀន

អង្គ​សមាជ​វិសាមញ្ញ​របស់​គណបក្ស​ភ្លើងទៀន​បាន​អនុម័ត​គាំទ្រ​លើ​គោល​នយោបាយ​ចំនួន ៧ចំណុចសម្រាប់​ចូលរួម​ឃោសនា​បោះឆ្នោតជ្រើសរើស​ក្រុម​ប្រឹក្សាឃុំ សង្កាត់ នៅ​ថ្ងៃ​ទី៥ ខែ​មិថុនា ខាងមុខ​នេះ និង​យក​ទៅ​អនុវត្ត​ក្រោយ​ពេល​ដឹកនាំ​ឃុំ-សង្កាត់ អាណត្តិ​ទី៥។ ពួកគេ​រំពឹង​ខ្ពស់​ថា គោល​នយោបាយ​នេះ​នឹង​ទទួល​បាន​ការ​គាំទ្រ​ពី​ប្រជា​ពលរដ្ឋ​ម្ចាស់​ឆ្នោត។ អ្នក​វិភាគ​មើល​ឃើញ​ថា ស្មារតី​ដើម និង​សន្ទុះ​គាំទ្រ​​​នោះ​នឹង​​ធ្វើ​​ឱ្យ​​បក្ស​​ភ្លើង​ទៀន​ក្លាយ​​ជា​​គូ​ប្រជែង​​ដ៏​ធំ​របស់​​គណបក្ស​​ប្រជាជន​កម្ពុជា។ 

សមាជិក​គណបក្ស​ភ្លើងទៀនទូទាំង​ប្រទេស​ប្រមាណ ​៦.០០០​(ប្រាំមួយពាន់)​នាក់ ដែល​ជា​ប្រធាន​អនុ​ប្រធាន សមាជិក​​ក្រុម​ការងារ​បណ្ដោះអាសន្ន​​​​ និង​តំណាងសកម្មជន​ទូទាំង​ប្រទេស​បាន​ចូលរួម​សមាជ​វិសាមញ្ញ​នៅ​សង្កាត់​ឃ្មួញ ខណ្ឌ​សែនសុខ រាជធានី​ភ្នំពេញ​នៅព្រឹកថ្ងៃទី១៥ ឧសភា ។ អង្គសមាជ​នេះ បាន​លើ​ដៃ​អនុម័ត​សម្រេច​ចូលរួម​ប្រជែង​ការ​បោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់​នៅ​ដើម​ខែ​ក្រោយ​នេះ

សូម​រង់ចាំ​អាន និង​ស្ដាប់​ព័ត៌មាន​ពិស្ដារ...

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

គេហទំព័រ​ទាំងមូល