មន្ត្រី​គណបក្ស​ភ្លើងទៀន​ជួប​តំណាង​ពិសេស​អង្គការ​សហប្រជាជាតិ​ស្តីពី​​ស្ថានការណ៍​នយោបាយ​នៅ​កម្ពុជា

អ្នករាយការណ៍​ពិសេស​អង្គការ​សហប្រជាជាតិ​លោក វិទិត មុនតាប៊ន​ (Vitit Muntarbhorn) នៅថ្ងៃទី២១ ខែសីហា បានជួប​ពិភាក្សា​ជាមួយ​ថ្នាក់​ដឹកនាំ​គណបក្ស​ភ្លើងទៀន​ជជែក​អំពី​បញ្ហា​ស្ថានការណ៍​នយោបាយ ប្រជាធិបតេយ្យ បញ្ហាសិទ្ធិមនុស្ស និង​បញ្ហាមួយ​ចំនួន​ទៀត​ដែល​កំពុង​ជាប់​គាំង​នៅ​កម្ពុជា។

អនុប្រធាន​គណបក្ស​ភ្លើងទៀន​លោក ថាច់ សេដ្ឋា ប្រាប់​វិទ្យុអាស៊ី​សេរី​ថាគណបក្ស​ភ្លើងទៀន​បាន​ពិភាក្សា​ជាមួយ​អ្នករាយការណ៍​ពិសេស​អង្គការ​សហប្រជាជាតិ​លោក វិទិត មុនតាប៊ន នេះ ផ្តោតលើ​កិច្ច​ពិភាក្សា​លើ​បញ្ហា​សំខាន់​ទាក់ទង​ការ​បោះឆ្នោត​ក្រុមប្រឹក្សា​ឃុំសង្កាត់​នា​ពេល​កន្លង​ទៅ​។ លោក ថាច់ សេដ្ឋា ឱ្យ​ដឹង​ទៀត​ថា លោក វិទិត មុនតាប៊ន នៅតែ​ចង់​ឱ្យ​រដ្ឋាភិបាល​លោក ហ៊ុន សែន មាន​ការ​បោះឆ្នោត​មួយ​ត្រឹមត្រូវ សេរី និងយុត្តិធម៌ ដែលស្រប​តាម​គោលការណ៍​ប្រជាធិបតេយ្យ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។