លោក កឹម សុខា ថ្លែង​សុន្ទរកថា​ទាំង​ប្រញាប់ប្រញាល់​នៅ​កំពង់ធំ

0:00 / 0:00

ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា បាន​ចុះ​ជួប​អ្នក​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ខេត្ត​កំពង់ធំ តាម​ការ​គ្រោង​ទុក​នៅ​ថ្ងៃ​ទី​២៧ មករា បន្ទាប់​ពី​លោក​ទទួល​ការ​គំរាម​កំហែង​ពី​អ្នក​គាំទ្រ​គណបក្ស​ប្រជាជន នៅ​ខេត្ត​កំពង់ចាម កាល​ពី​ថ្ងៃ​ទី​២៦ មករា រួច​មក។ ក៏​ប៉ុន្តែ​លោក កឹម សុខា បាន​ចំណាយ​ពេល​ប្រហែល​តែ​មួយ​ម៉ោង​ប៉ុណ្ណោះ ថ្លែង​សារ​នយោបាយ​ទៅ​កាន់​អ្នក​គាំទ្រ​របស់​លោក​ប្រហែល​ជិត​ ១.០០០នាក់ ដែល​ជួបជុំ​គ្នា​នៅ​ក្នុង​មន្ទីរ​បក្ស​ខេត្ត​កំពង់ធំ រួច​ត្រឡប់​មក​ភ្នំពេញ វិញ​បន្ទាន់។

ស្រប​ពេល​ដែល​លោក កឹម សុខា ចុះ​ទៅ​ខេត្ត​កំពង់ធំ​នេះ​ដែរ អ្នក​គាំទ្រ​បក្ស​ប្រជាជន​ប្រមាណ ១​ពាន់​នាក់ បាន​ប្រមូល​ផ្ដុំ​នៅ​មន្ទីរ​បក្ស​ប្រជាជន​ខេត្ត​កំពង់ធំ ស្ថិត​នៅ​ចម្ងាយ​ប្រហែល ២០០​ម៉ែត្រ ពី​ទីស្នាក់ការ​បក្ស​សង្គ្រោះ​ជាតិ ក៏​ប៉ុន្តែ​មិន​មាន​ការ​រំខាន​ដល់​ការ​ជួបជុំ​ដូច​នៅ​ខេត្ត​កំពង់ចាម ទេ។

អ្នក​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា មក​ប្រមូល​ផ្ដុំ​គ្នា​នៅ​ទីស្នាក់ការ​បក្ស​នា​ខេត្ត​កំពង់ធំ កាល​ពី​ព្រឹក​ថ្ងៃ​ទី​២៧ មករា ឆ្នាំ​២០១៤ ខណៈ​លោក កឹម សុខា ជួបជុំ​អ្នក​គាំទ្រ​នៅ​ទីស្នាក់ការ​បក្ស​របស់​ខ្លួន​ដែរ។
អ្នក​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា មក​ប្រមូល​ផ្ដុំ​គ្នា​នៅ​ទីស្នាក់ការ​បក្ស​នា​ខេត្ត​កំពង់ធំ កាល​ពី​ព្រឹក​ថ្ងៃ​ទី​២៧ មករា ឆ្នាំ​២០១៤ ខណៈ​លោក កឹម សុខា ជួបជុំ​អ្នក​គាំទ្រ​នៅ​ទីស្នាក់ការ​បក្ស​របស់​ខ្លួន​ដែរ។ (RFA/Saut Sokprathna)

សូម​​​ស្ដាប់​សេចក្ដី​រាយការណ៍​​របស់​លោក សូត សុខប្រាថ្នា ពី​ខេត្ត​កំពង់ធំ៖

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។