គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នៅថ្ងៃទី១៨ ឧសភា ប្រកាសលទ្ធផលបោះឆ្នោតនៃក្រុមប្រឹក្សា ស្រុក ខណ្ឌ ក្រុង និងរាជធានី ខេត្ត ដែលបានធ្វើឡើង កាលពីថ្ងៃទី១៨ ឧសភា ឆ្នាំ២០១៤ កន្លងទៅ។
របាយការណ៍គេហទំព័ររបស់ គ.ជ.ប បង្ហាញថា មានតែបក្ស ៣ ទេ ក្នុងចំណោមបក្សនយោបាយ ៥ ទទួលបានសំឡេងគាំទ្រ ក្នុងនោះ ចំពោះការបោះឆ្នោត រាជធានី ខេត្ត បក្សប្រជាជន នាំមុខគេលើសលប់ ហើយបក្សសង្គ្រោះជាតិ ស្ថិតលំដាប់ថ្នាក់លេខ ២ និងលេខរៀងទី ៣ គឺបក្សហ៊្វុនស៊ិនប៉ិច។ គឺបក្សប្រជាជនបាន ៨. ៤២១ សំឡេង។ បក្សសង្គ្រោះជាតិ ២.៩៧៣សំឡេង និងហ្វ៊ុនស៊ិនប៉ិច ៥០ សំឡេង។
ចំណែកលទ្ធផលឆ្នោតកម្រិតក្រុមប្រឹក្សា ស្រុក ខណ្ឌ ក្រុង វិញ គឺគណបក្សប្រជាជន ៨.៣៨៣ សំឡេង។ សង្គ្រោះជាតិ ២.៩៥៩ និងបក្សហ្វ៊ុនស៊ិនប៉ិច ៩០ សំឡេង។ ចំណែកបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ ៥ សំឡេង។
កាបោះឆ្នោតជ្រើសរើសសមាជិកក្រុមប្រឹក្សាអាណត្តិទី២ មានគណបក្សនយោបាយចំនួន ៥ ចុះឈ្មោះចូលរួមប្រកួតប្រជែង ដូចជា៖ គណបក្សប្រជាជនកម្ពុជា គណបក្សសង្គ្រោះជាតិ គណបក្សហ៊្វុនស៊ិនប៉ិច គណបក្សសាធារណរដ្ឋប្រជាធិបតេយ្យ និងគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
