អ្នក​​ប្រើ​ប្រាស់​​បណ្តាញ​សង្គម​មួយ​ចំនួន​​គាំទ្រ​​និង​​ខ្លះ​​រិះគន់​​​ចំពោះ​​យុទ្ធនាការ​​លក់​នាឡិកាដៃ​​លោក​ ​សម​ ​រ​ង្ស៊ី​

0:00 / 0:00

អ្នកប្រើប្រាស់​បណ្តាញ​សង្គម​ម្នាក់​ដែល​មាន​គណនី​យ​ឈ្មោះ​ ពឿ​ង​ ​លី​ (​P​o​e​un​g​ ​L​y​) ​បាន​ចែក​រ​ម្លែ​ក​ (​Share​)​ នូវ​ប​ណ្ណ​នាឡិកា​ ​សម​ ​រ​ង្ស៊ី ​ព្រមទាំង​បាន​រ​សរសេរ​ ​អធិប្បាយ​មក​ជាមួយ​ផង​ថា​៖​ «​ដើម្បី​ជួយ​ប្រជាពលរដ្ឋ​យើង​ដែល​កំពុងតែ​វេទនា​ ​ដោយសារ​មេរោគ​ កូវីដ១៩ ខ្លះ​ត្រូវ​ដាច់​អាហារ​ ​សូម​បងប្អូន​មេត្តា​ជួយ​ជាវ​ ​ប័ណ្ណ​នាឡិកាដៃ​ ​លោក​ ​សម​ ​រ​ង្ស៊ី ​ដើម្បី​ប្រមូល​បច្ច័យ​យកទៅ​ជួយ​បងប្អូន​ខ្មែរយើង»​។​

ចំណែក​ម្ចាស់​គណនី​យ​ហ្វេសប៊ុក​មួយទៀត​ឈ្មោះ​ ​ចាន់​ ​ដា​វី​ ​វណ្ណ​ (C​hen​d​a​v​y​ ​Van​n) ​ក៏បាន​បង្ហោះ​ ​ឬ​ផុស​ ​ប​ណ្ណ​នាឡិកា​ ​សម​ ​រ​ង្ស៊ី ​ដោយ​ភ្ជាប់​ជាមួយ​ ​នូវ​រូបថត​ស្រ្តី​ពាក់​អាវ​សង្គ្រោះ​ជាតិ​ ​និង​ជួត​ក្បាល​ក្រមា​ផង​ ​ដោយ​មាន​សរសេរ​អក្សរ​ពណ៌​ក្រហម​លើ​រូប​ថត​នោះ​ថា​៖​ ​«​ជួយ​ខ្មែរ​ ​ក្នុង​គ្រា​មាន​អាសន្ន​ »។

ម្ចាស់​គណនី​យ​ហ្វេសប៊ុក​ដដែល​ក៏បាន​សរសេរ​អធិប្បាយ​នៅ​ផ្នែក​ខាងលើ​នៃ​រូបថត​នោះ​ផង​ដែរ​ថា​៖​ «​បើ​បង​ប្អូន​ជន​រួម​ជាតិ​ខ្មែរ​ចង់​ជួយ​ខ្មែរ​ដែល​ដាច់​អារ​ហារ​ក្នុង​ឱកាស​ ​Covid19 ​សូម​ចូលរួម​ជាវ​ប​ប័ណ្ណ​នាឡិកា​ស​ម​រង្សី​ជាមួយ​នាងខ្ញុំ​!! ​ ខ្មែរ​ជួយ​ខ្មែរ​ក្នុង​គ្រាអាសន្ន​»​។

ស្រប​ពេល​ជាមួយគ្នា​នោះ​ដែរ​ ​ម្ចាស់​​គណនី​យ​ហ្វេសប៊ុក​ឈ្មោះ​ ពឿ​ង​ ​លី​ (​P​o​e​un​g​ ​L​y​) ​បាន​ចែក​រ​ម្លែ​ក​បន្ត​ (​Share​)​ នូវ​រូបលោក​សម​ ​រ​ង្ស៊ី ​អង្គុយ​អាន​សៀវភៅ​ ​ដោយមាន​ពាក់​នាឡិ​កា​ដៃ​ ​ដែល​លោក​កំពុង​ប្រកាស​លក់​នោះ​ផង​។​ ​លោក​ក៏បាន​សរសេរ​ប្រៀបធៀប​លក្ខណសម្បត្តិ​ ​មេដឹកនាំ​បក្ស​ប្រឆាំង​ ​និង​មេដឹកនាំ​បក្ស​កាន់អំណាច​មក​ជាមួយ​ផង​ថា​៖​ ​«​លោក​ ​សម​ ​រ​ង្ស៉ី ​និង​លោក​ ​ហ៊ុន​ ​សែន​ ​មាន​លក្ខណៈ​ ​ខុសគ្នា​ដូច​មេឃ​និង​ដី​ ​លោក​ ​ហ៊ុន​ ​សែន​ ​មាន​នាឡិកា​ពាក់​តម្លៃ​រាប់​លាន​ ​ដុល្លារ​ ​តែ​អត់​ហ៊ាន​ចំណាយ​ប្រាក់​ជួយ​ប្រជាពលរដ្ឋ​ក្នុង​គ្រាអាសន្ន​ ​ខុស​ពី​លោក​ ​សម​ ​រ​ង្ស៊ី ​ពាក់​នាឡិកា​តម្លៃ​ថោក​បំផុត​ ​ហ៊ាន​ប្រកាស​លក់​យក​លុយ​ជួយ​ប្រជាពលរដ្ឋ​ ​ក្នុង​គ្រា​មាន​អាសន្ន​ ​តើ​អ្នក​ទាំង​ពីរ​ ​អ្នក​ណា​មួយ​មាន​ភាព​ជា​អ្នក​ដឹក​នាំ​ពិត​ប្រាកដ?»​។

Comment​ ​តប​ ​នឹង​ការ​លើក​ឡើង​បែប​នេះ​ ​ម្ចាស់​គណនី​យ​ហ្វេសប៊ុក​ឈ្មោះ​ ​អាយ​វី​ ​បៀ ​(Ivy​ ​Bear​) ​បាន​សរសេរ​ឌឺ​ដងដោយ​ដាក់​ជា​ច​ម្ងល់​ថា​៖​ ​«​ក្លាយ​ពី​អ្នក​នយោបាយ​ទៅ​ជា​ឈ្មួញ​លក់​នាឡិកា​ហើយ​…​»​។

Comment​ ​តប​ ​ជាមួយគ្នា​ដែរ​នោះ​ ម្ចាស់​គណនី​យ​ហ្វេសប៊ុក​ឈ្មោះ​ ឡៃ ​សុភី​ (​Lay​ ​Sop​h​y​) ​បាន​ ​សរសេរ​ថា​៖​ «លុយ​នេះ​មិន​អាច​​​យក​មក​ចែក​ខ្មែរ​ក្នុងស្រុក​បានទេ​ ​ប្រសិនបើ​បង្កប់​ពិស​នយោបាយ​ ​បញ្ឈឺ​ ​រដ្ឋាភិបាល​។​ ​រង្ស៊ី​ដឹង​ច្បាស់​ថា​ ​លុយ​នេះ​នឹង​មិន​អាច​​​យក​មក​ចែក​បាន​ ​ខណៈ​ខ្លួន​ត្រូវ​បាន​ស្ថិត​ក្រៅ​ច្បាប់​កម្ពុជា​ ​និង​ ​ត្រូវ​បាន​ចោទ​ថា​ ​ជា​ក្រុម​ឧទ្ទាម​។​ ​ដូចនេះ​លុយ​នេះ​ ​និង​ចូល​ហោប៉ៅ​ ​រង្ស៊ី​ទៀតហើយ​ ​ចាំ​មើល​​ចុះ​ !!»។

ដោយ​ឡែក​ម្ចាស់​គណនី​យ​ហ្វេសប៊ុក​ឈ្មោះ​ ​កូនខ្មែរ​ ​ស្វាយរៀង​ ​បាន​បង្ហោះ​ ​ឬ​ផុ​សរូប​យុវជន​​ញញឹម​ ​ដោយ​ពាក់​នាឡិកាដៃ​២​តែ​ម្ដង​ ​គឺ​​ពណ៌ក្រហម​ ​និង​ខ្មៅ​មួយ​។

ម្ចាស់​គណនី​យ​រូប​នេះ​បាន​សរសេរ​ថា​៖​ «​កំប្លែង​បន្តិច​…!! ឃើញ​ពាក់​នាឡិកា​២ ​(​ពីរ​គ្រឿង​) ​មិនមែន​អួត​ ​ឬ​យក​មក​ភ្នាល់​ជាមួយ​សម្តេច​ហ៊ុន​សែន​ ​ឬ​លក់​យក​លុយ​ជួយ​អ្នកក្រ​ ​ហើយ​ខ្ញុំ​ក៏​មិនមែន​ជា​អ្នក​មាន​ទ្រព្យ​ស្តុក​ ​ឬ​បុណ្យស័ក្ដិ​ធំ​ ​ឯកឧត្ដម​ ​រដ្ឋមន្ត្រី​អី​ដែរ​ ​គឺ​កម្មករ​សុទ្ធសាធ​។​ ​បើ​និយាយ​ពី​តម្លៃ​វិញ​៖​
- ​ពណ៌​ខ្មៅ​ ​៖​ ​ជាង​ ​៦​០​ដុល្លា (​តែ​ជ្រុះ​ទ្រនិច​អស់ហើយ​)
- ​ពណ៌ក្រហម​ ​៖​ ​៧​ដុល្លា (​នៅ​ប្រើ​ធម្មតា​)

ទោះ​យ៉ាងណា​ដូច​ពាក្យ​គេ​ថា ឲ្យ​តែ​មានចិត្តចង់​ជួយ​ ​មិន​ខ្វះ​កន្លែងត្រូវ​ជួយ​ទេ​។ ​ដូច្នេះ​ខ្ញុំ​ក៏​បាន​ដក​លុយ​ពី​ហោប៉ៅ​ប្រហែល​២៦​ដុល្លារ ​ចូល​រួម​ជា​មួយ​ក្រុម​ការងារ​ ​ជួយ​ទៅ​បង​ប្អូន​នៅ​ស្រុក​ខ្មែរ​ដែល​កំពុង​រងគ្រោះ​ខ្លាំង​ដោយ​សារ​កូវីដ​។​ ម៉្លោះ​ហើយ​ទោះ​សម្ដេច​ហ៊ុន​សែន​មិន​លក់​នាឡិកា​គាត់​ក៏​ខ្ញុំ​នៅតែ​អាច​ជួយ​ដោយ​ចិត្តស្មោះ​ដល់​ពលរដ្ឋ​ជាតិ​ខ្ញុំ​។​ ​ព្រោះ​ទម្រាំ​សម្រេច​ភ្នាល់​គ្នា​ពលរដ្ឋ​ដាច់​បាយ​ស្លាប់​ខ្លះ​ហើយ»​។​

ចំណែក​ ​Comment​ ​ចុង​ក្រោយ​ដែល​លោកសេកបណ្ឌិត​លើក​យក​មក​បញ្ចប់​​ការ​បញ្ចេញ​ទ​ទស្សនៈ ​ឆ្លង​ឆ្លើយ​គ្នា​ជុំវិញ​យុទ្ធនាការ​លក់​នាឡិកាដៃ​​របស់​លោក​ ​សម​ ​រ​ង្ស៊ី ​នៅ​ពេល​នេះ​ ​គឺ​ម្ចាស់​គណនី​យ​ហ្វេសប៊ុក​ឈ្មោះ​ ​ថៃ​ ​មករា​ (​T​hay​ ​Ma​kk​ar​a​)​។​ លោក​សរសេរ​ដោយ​ខ្លី​លើ​ផ្ទៃ​ពណ៌​លឿង​ថា​៖​ ​« សម​ ​រ​ង្ស៊ី ​លក់​នាឡិកា​ ​ជួយ​ជាតិ​, ​ ហ៊ុន​ ​សែន​ ចោលម្សៀត​ ​លក់​ជាតិ​ ​ទិញ​នាឡិកា​!​»៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។